កាមេរ៉ាមួយ ក្នុងចំណោមកាមេរ៉ាទាំង៤ដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីជំនាញនៃការទំនាក់ទំនងរបស់អ្នក តើវាស្ថិតក្នុងកម្រិតណា និងមានលក្ខណៈបែបណា?
A. កាមេរ៉ាដំបូង
អ្នកបានជ្រើសរើសកាមេរ៉ាដែលបានរចនាតាមបែបរសជាតិបែបនេះ វាបង្ហាញថា អ្នកចូលចិត្តនិយាយជជែកជាមួយមនុស្សជិតស្និទ្ធនឹងអ្នក។ អ្នកមិនចូលចិត្តចូលរួមពិធីជប់លៀងធំៗ ឬជួបមនុស្សចម្លែកៗច្រើនទេ។ អ្នកអាចត្រូវបានគេមើលឃើញថាជា មនុស្សដែល"ពិបាកក្នុងការទាក់ទង" ហើយពេលជួបលើកដំបូង អ្នកពិតជាមើលទៅពិបាកនឹងចុះសម្រុងពិតមែន គឺបែបដូចជាមនុស្សដែលពូកែវាយឫក ក្រអើតក្រទមអីបែបហ្នឹង។
B. កាមេរ៉ា B
អ្នកបានជ្រើសរើសកាមេរ៉ារចនាថ្មីបំផុត។ អ្នកគឺជាប្រភេទដែលមានចំណង់ខ្លាំង និងរួសរាយរាក់ទាក់។ សូម្បីតែពេលអ្នកជួបនរណាម្នាក់ជាលើកដំបូងក៏ដោយ ក៏អ្នកអាចកាត់បន្ថយចម្ងាយជាមួយមនុស្សនោះភ្លាមៗដែរ។ ទោះបីជាវិសាលភាពនៃការប្រាស្រ័យទាក់ទង ប្រហែលជាមិនទូលំទូលាយក៏ដោយ ប្រសិនបើអ្នកផ្សេងចែករំលែកយោបល់របស់អ្នក អ្នកទាំងពីរទំនងជាជជែកគ្នាជាច្រើនម៉ោង អាចនឹងជជែកដាច់យប់ក៏ថាបានដែរ។
C. កាមេរ៉ា C
អ្នកជ្រើសរើសកាមេរ៉ាក្រហមប្លែក បែបទំនើប ទាន់សម័យ បង្ហាញថា អ្នកជាមនុស្សម្នាក់ដែលចុះសម្រុងជាមួយមនុស្សគ្រប់គ្នា ដែលនៅជុំវិញអ្នក ប៉ុន្តែវាពិបាកសម្រាប់អ្នកក្នុងការចូលទៅជិតនរណាម្នាក់។ អ្នកជាមនុស្សដែលមិនពូកែនិយាយស្ដីនោះទេ ហើយពេលខ្លះ សម្ដីរបស់អ្នក ក៏ពិបាកនឹងស្ដាប់ផងដែរ។ អ្នកចូលចិត្តចូលរួមការជួបជុំក្រុម ឬពិធីជប់លៀងខាងក្រៅ។ ទំនាក់ទំនងរបស់អ្នកមានលក្ខណៈទូលំទូលាយប៉ុន្តែភាគច្រើនជាក្នុងបណ្ដាញសង្គមតែប៉ុណ្ណោះ។
D. កាមេរ៉ាចុងក្រោយបង្អស់
អ្នកជ្រើសរើសកាមេរ៉ាដែលមានកញ្ចក់ធំ វាបង្ហាញថា អ្នកតែងតែសង្កេតមើលអ្នកដទៃដោយយកចិត្តទុកដាក់ ដើម្បីជ្រើសរើសវិធីនិយាយជាមួយពួកគេឱ្យបានត្រឹមត្រូវ។ អ្នកជាប្រភេទមនុស្សដែលនឹងមិនរងឥទ្ធិពលពីសត្រូវ ហើយនឹងមិនខ្ជះខ្ជាយថាមពលដោយមិនចាំបាច់នោះឡើយ។ អាចនិយាយបានថា អ្នកមានជំនាញក្នុងការប្រាស្រ័យទាក់ទងដ៏ឆ្លាតវៃ និងអាចយកឈ្នះមនុស្សជុំវិញខ្លួន ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកដើម្បីជោគជ័យក្នុងជីវិត៕
ប្រភព ៖ Emdep/Knongsrok