តើមានបញ្ហាអ្វី បានជាធ្វើឱ្យស្នេហារបស់អ្នក រដិបរដុប មិនរលូនសោះបែបហ្នឹង?

ដើមឈើស្នេហ៍ នឹងជួយបង្ហាញ និងតម្រង់ទិសឱ្យស្នេហារបស់អ្នក ថាព្រោះតែមូហេតុអ្វី ទើបធ្វើឱ្យស្នេហារបស់អ្នកតែងតែជួបបញ្ហា និងរដិបរដុប មិនអាចបានល្អរលូនដូចគេទាល់តែសោះ?

Screen Shot 2021 06 10 At 10.17.28 AM

1. ដើមឈើទី 1

បញ្ហានៅក្នុងទំនាក់ទំនងស្នេហារបស់អ្នក គឺការប្រាស្រ័យទាក់ទងគ្នាជាទូទៅ។ អ្នកប្រហែលជាមិនល្អក្នុងការបង្ហាញគំនិតរបស់អ្នកទៅកាន់ដៃគូ នៅពេលទាក់ទងគ្នាឡើយ ដូច្នេះហើយ វាបានធ្វើឱ្យអ្នកជួបឧបសគ្គរារាំងទំនាក់ទំនងជាច្រើន។

ប្រហែលជាអ្នក និងមនុស្សដែលអ្នកស្រឡាញ់រហូតមកដល់ពេលនេះ គឺជាប្រភេទមនុស្សដែលចូលចិត្តរក្សាភាពស្ងាត់ស្ងៀមដូចគ្នា ដែលមានទំនោររក្សាអាថ៌កំបាំង មិនបើកចំហរដោយត្រង់ចំពោះគ្នាឡើយ។ នៅពេលដែលអ្នកទាំងពីរមិនអាចទប់ខ្លួនបាន អ្វីៗនឹងផ្ទុះឡើង ការឈ្លោះប្រកែកគ្នាប្រាកដជានឹងកើតឡើងជាមិនខាន។

2. ដើមឈើទី 2

បញ្ហានៅក្នុងទំនាក់ទំនងស្នេហារបស់អ្នក គឺអ្នកកម្រនឹងប្រាប់អំពីបញ្ហារបស់អ្នកជាមួយមនុស្សដែលអ្នកស្រលាញ់ណាស់។ អ្នកមានទំនោរលាក់បាំងខ្លួនរឿងផ្ទៃក្នុងរបស់អ្នកដើម្បីឱ្យមនុស្សផ្សេងទៀតមើលឃើញស្នាមញញឹម និងរីករាយរបស់អ្នក ដូច្នេះគាត់ ឬនាង តែងតែគិតថា អ្នកហាក់មិនទុកចិត្ត និងចែករំលែកជាមួយនឹងគាត់ គាត់បែរជាគិតច្រើនផ្ដេសផ្ដាសទៅវិញ។

តាមរយៈសភាពបែបនេះ ពួកគេនឹងមានអារម្មណ៍ថាអ្នកនៅឆ្ងាយ ហើយមានអាថ៌កំបាំងខ្លាំងពេកចំពោះទំនាក់ទំនង។ ដូច្នេះពេលវេលារវាងអ្នកជាមួយនឹងគាត់ គឺមិនសូវមានភាពស្និទ្ធស្នាលចំពោះគ្នាឡើយ។

3. ដើមឈើទី 3

មូលហេតុធំបំផុតដែលធ្វើឱ្យស្នេហាអ្នកជួបបញ្ហា គឺដោយសារតែអ្នកហាក់បីដូចជាមិនសូវនិយមពេកពេលនិយាយពីស្នេហា។ អាចនិយាយបានថារបស់របរបានក្លាយជាចំណងស្នេហាតែមួយគត់ ដែលជួយអ្នក និងមនុស្សដែលអ្នកស្រលាញ់ឱ្យនៅជាមួយគ្នា។ នៅពេលមានបញ្ហាខាងសម្ភារ អ្នកនឹងធុញថប់ និងធុញទ្រាន់ចំពោះដៃគូ។ អ្នកទាំងពីរគឺជាអ្នកប្រាកដនិយមខ្លាំងដូចគ្នា។ ដូច្នេះទំនាក់ទំនងរវាងអ្នកកាន់តែក្រៀមក្រោះកាន់តែខ្លាំងឡើង។

4. ដើមឈើទី 4

មូលហេតុធំបំផុតនៃបញ្ហាស្នេហារបស់អ្នក គឺអារម្មណ៍ប្រញាប់ប្រញាល់លឿនពេក។ អ្នកមានទំនោរធ្លាក់ក្នុងអន្លង់ស្នេហ៍ យ៉ាងឆាប់រហ័ស គឺមានន័យថា អ្នកងាយស្រឡាញ់ ហើយក៏ងាយឈប់ ដូច្នេះបញ្ហានេះ វាងាយនឹងបង្កបញ្ហា និងគ្រោះថ្នាក់ដល់អ្នក និងដៃគូយ៉ាងខ្លាំង។ អ្នកធ្វើសកម្មភាពមិនចេះនឿយហត់ មានការរំភើបខ្លាំងពេកក្នុងការចាប់ផ្តើមទំនាក់ទំនងថ្មី ដោយមិនគិតពីផលវិបាក ដូច្នេះ ការចាប់ផ្ដើមបែបនេះ គឺវាមិនមានលទ្ធផលល្អនោះឡើយ បែបនេះគេហៅថា ស្នេហាផ្លេកបន្ទោល៕

ប្រភព ៖ iOne/Knongsrok