យោងទៅតាមវិទ្យាសាស្ត្រនរវិទ្យា ការសង្កេតមើលត្រចៀក ក៏អាចព្យាករណ៍ដឹងពីបុគ្គលិកលក្ខណៈ និងខ្សែជីវិតរបស់មនុស្សម្នាក់ៗបានដែរ។
១. ទីតាំងនៃត្រចៀក
ទីតាំងនៃត្រចៀក ត្រូវបានកំណត់ដោយផ្អែកលើកម្ពស់ខ្ពស់ ទាប ឬស្មើនៃត្រចៀកបើប្រៀបធៀបទៅនឹងភ្នែករបស់អ្នក។
ការក្រឡេកមើលត្រចៀកខ្ពស់ គឺមានន័យថា គែមត្រចៀកខ្ពស់ជាងកន្ទុយរោមភ្នែករបស់អ្នក ចំណែកត្រចៀកទាប គឺទាបជាងកន្ទុយរៀមភ្នែក។ ចុះត្រចៀករបស់អ្នក តើខ្ពស់ ទាប ឬក៏ស្មើទៅ?
- ត្រចៀកខ្ពស់ ៖ អ្នកដែលមានត្រចៀកខ្ពស់ ច្រើនតែជាមនុស្សដែលរៀនសូត្របានច្រើន និងមានសមត្ថភាពខ្ពស់ខាងផ្នែកច្នៃប្រឌិត។ ពួកគេត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយក្រុមគ្រួសាររបស់ពួកគេ ដោយមានការគាំទ្រពីមនុស្សខ្ពង់ខ្ពស់ជាច្រើន ដូច្នេះនៅពេលពួកគេធំឡើង ពួកគេមានឱកាសជាច្រើនដើម្បីទទួលបានជោគជ័យ។
- ត្រចៀកទាប ៖ ទន្ទឹមនឹងនេះ មនុស្សដែលមានត្រចៀកទាបត្រូវបានគេចាត់ទុកថាមានភាពទន់ខ្សោយ ប៉ុន្តែពួកគេមិនមានឆន្ទៈរីកចម្រើន សុបិន និងមហិច្ឆតា។ ពួកគេគ្រាន់តែត្រូវការការងារសាមញ្ញ ជាមួយនឹងប្រាក់ចំណូលមានស្ថិរភាពគ្រប់គ្រាន់តែប៉ុណ្ណោះ។
- ត្រចៀកទាបជាងភ្នែក និងគម្លាតខ្លាំងពីសៀតផ្កា ៖ នេះគឺមានន័យថា ផ្នែកខាងលើនៃត្រចៀកមានគម្លាតឆ្ងាយខ្លាំងពីសៀតផ្កា ហើយទាបជាងភ្នែក នេះអាចបង្ហាញថា មនុស្សដែលមានត្រចៀកបែបនេះ គឺជាមនុស្សតឹងរឹង អភិរក្សនិយម ច្បាប់វិន័យខ្លាំង ហើយថែមទាំងមានចរិតចង់គ្រប់គ្រង ត្រួតត្រាលើអ្នកដទៃថែមទៀតផង។
២. ស្លឹកត្រចៀកធំ
មនុស្សដែលមានត្រចៀកធំ គឺជាមនុស្សដែលឆ្លាតវៃបំផុត ហើយត្រចៀកធំទូលាយក៏បង្ហាញពីលក្ខណៈសប្បុរសផងដែរ។ ដូច្នេះសម្រាប់អ្នកដែលមានស្លឹកត្រចៀកកាន់តែធំ បញ្ជាក់ពីពរជ័យកាន់តែច្រើន។ មនុស្សនេះដឹងពីរបៀបបែងចែកបានត្រឹមត្រូវ ដើម្បីធ្វើការសម្រេចចិត្តឱ្យបានល្អ។ បើនិយាយចំពោះសុខភាពមនុស្សប្រភេទនេះវិញ ក៏ល្អប្រសើរដែរ កម្រមានជំងឺមកបៀតបៀនណាស់។
៣. ទងត្រចៀកក្រាស់
នេះគឺជាប្រភេទមនុស្សដែលមានសំណាងល្អ ត្រចៀកក្រាស់បង្ហាញថា អ្នកគឺជាអ្នកមាន។ ពួកគេមានបុគ្គលិកលក្ខណៈធូរស្បើយ ហើយចេះយល់ចិត្តអ្នកដទៃ។ ទំនាក់ទំនងសង្គមក៏មិនអាក្រក់ដែរ។ មនុស្សម្នាក់នេះមិនមានមហិច្ឆិតាទេ ប៉ុន្តែទ្រព្យសម្បត្តិរបស់ពួកគេក៏មិនខ្វះដែរ ហើយកំពុងកើនឡើងឥតឈប់ឈរថែមទៀតផង។
៤. ត្រចៀកតូច
មនុស្សម្នាក់នេះរស់នៅដោយអារម្មណ៍ និងមនោសញ្ចេតនាជ្រាលជ្រៅ។ បើនិយាយចំពោះស្នេហា បើទោះបីជាមានបញ្ហាជាមួយដៃគូក៏ដោយ ក៏មនុស្សនេះនៅតែអាចយោគយល់ និងសម្រុះសម្រួលគ្នាដែរ។ តែចំពោះជីវិត ពួកគេហាក់មិនសូវផ្ដោតសំខាន់ប៉ុន្មានដែរ។ អារម្មណ៍ពួកគេរាក់ និងងាយប៉ះទង្គិចនៅកន្លែងធ្វើការ ដោយគ្មានការគណនា ដូច្នេះពួកគេពិបាកក្នុងការទទួលបានជោគជ័យណាស់។
៥. ទងត្រចៀកតូច
មនុស្សម្នាក់នេះមានការស្រមើលស្រមៃសម្បូរបែប មានមនោសញ្ចេតនាមានចរិតលក្ខណៈជាមនុស្សសាមញ្ញ ប៉ុន្តែចរិតរបស់ពួកគេ ពេលខ្លះ គឺពិតជាគួរឱ្យធុញទ្រាន់បន្តិចហើយ។ ពួកគេមានទំនោរធ្វើសកម្មភាពដែលមិនបានគ្រោងទុក ហើយមានអាកប្បកិរិយាដោយមិនគិតអ្វីច្រើនទេ។
ប្រសិនបើទងត្រចៀកតូចត្រូវបានចង្អុលបង្ហាញនោះ ដូច្នេះខ្សែជីវិតរបស់ពួកគេ គឺក្រីក្រ ហើយត្រូវការចំណាយច្រើនជាងប្រាក់ចំណូល។ វាមិនងាយស្រួលទេដែលមនុស្សនេះចង់ទទួលបានជោគជ័យ។
៦. ត្រចៀកវែង ទងក្រាស់
នេះគឺជាសញ្ញារបស់មនុស្សដែលឆ្លាតវៃ មានអាយុវែង មានទ្រព្យសម្បត្ដិច្រើន ព្រោះម្ចាស់ត្រចៀកបែបនេះ ច្រើនតែមានលុយច្រើន និងមានវាសនាល្អ។ ពួកគេដឹងពីរបៀបចាប់យកឱកាសដើម្បីរកលុយ និងធ្វើទុកដាក់យ៉ាងជាក់លាក់ និងត្រឹមត្រូវបំផុត។ មនុស្សនេះក៏ស្មោះត្រង់ និងសុទិដ្ឋិនិយមផងដែរ ដូច្នេះក្នុងស្ថានភាពណាក៏ដោយគាត់អាចរកផ្លូវចេញបានជានិច្ច៕
* ព័ត៌មានសម្រាប់ជាឯកសារយោង!
ប្រភព ៖ Phunutoday/Knongsrok