និយាយដល់រឿងស្នេហា តើអ្នកដឹងទេថា អ្នកជាមនុស្សបែបណា? អ្វីដែលសំខាន់នោះគឺ កម្រិតនៃចិត្តប្រចណ្ឌរបស់អ្នក តើខ្ពស់ ឬទាបកម្រិតណាដែរទៅ? តោះ!សាកល្បងធ្វើតេស្តទាំងអស់គ្នា ដោយគ្រាន់តែអ្នកជ្រើសរើសសន្លឹកកាតមួយសន្លឹក ក្នុងចំណោមទាំង៤ខាងក្រោមនេះ នោះចម្លើយនឹងមានសម្រាប់អ្នក។
1. សន្លឹកកាតទី 1
មែនហើយសន្លឹកទី១នេះ គឺបង្ហាញពីការប្រចណ្ឌមិនធម្មតាទេ ហើយអ្នកក៏មានអារម្មណ៍ប្រចណ្ឌស្ទើរតែរាល់ថ្ងៃផងដែរ។ ហេតុដូច្នេះហើយ អ្នកអាចធ្វើឱ្យគូស្នេហ៍របស់អ្នកគិតថាអ្នកជាមនុស្សខ្វះទំនុកចិត្តចំពោះគេ ហើយក៏ជាមនុស្សដែលគ្មានហេតុផកផងដែរ។ អ្នកមានទំនោរទៅរកភាពតឹងតែខ្លាំងជាមួយដៃគូរបស់អ្នក អ្នកតែងតែចង់ឱ្យពួកគេរាយការណ៍គ្រប់រឿងគ្រប់ពេលរបស់គេ ឱ្យអ្នកបានដឹងផងដែរ។
លើសពីនេះ ពេលខ្លះការប្រចណ្ឌរបស់អ្នកគឺពិតជាលើសលប់ខ្លាំងពេកហើយ ដែលនឹងធ្វើឱ្យដៃគូរឹតតែមានគំនាប មានសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ចំពោះទំនាក់ទំនងមួយនេះ ដូច្នេះ ប្រសិនបើអ្នកនៅតែបន្តនូវការប្រចណ្ឌបែបខុសទំនងបែបនេះទៀត ច្បាស់ណាស់ថា ទំនាក់ទំនងរវាងអ្នកទាំងពីរ ប្រាកដជាត្រូវបាក់បែក ចែកផ្លូវគ្នានៅពេលណាមួយមិនខានឡើយ។
2. សន្លឹកកាតទី 2
អាចនិយាយបានថា ស្ថានភាពប្រចណ្ឌរបស់អ្នកក៏ខ្ពស់ដែរ។ អ្នកប្រចណ្ធឲឌព្រោះអ្នកមិនមានសុវត្ថិភាពនៅពេលដែលអ្នកឃើញដៃគូរបស់អ្នក មានទំនាក់ទំនងជាមួយភេទផ្ទុយច្រើនពេក។ តែសំណាងល្អដែរ ដែលដៃគូរបស់អ្នកយល់ពីអ្នក ពួកគេពិតជាមិនចង់ធ្វើឱ្យអ្នកច្រចណ្ឌ រហូតកើតមានអារម្មណ៍សោកសៅ ឬពិបាកចិត្តនោះឡើយ។
ហេតុដូច្នេះហើយ ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអារម្មណ៍របស់អ្នក ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកើតមានអារម្មណ៍ប្រចណ្ឌ ជារឿយៗ អ្នកពិតជាមិនអាចគ្រប់គ្រងវាបានទេ ដូច្នេះ អ្នកតែងតែខឹង និងរករឿងដៃគូជាញឹកញាប់ ប៉ុន្តែដៃគូរបស់អ្នកជាមនុស្សដែលពូកែលួងលោម ដូច្នេះ គេមិនទុកឱ្យគេខឹង មួម៉ៅយូរនោះឡើយ។
3. សន្លឹកកាតទី 3
អ្នកមិនមែនជាមនុស្សដែលពូកែប្រចណ្ឌ ឬហួងហែងដៃគូឡើយ ព្រោះអ្នកជាមនុស្សដែលមានចិត្តអំណត់ និងយល់ការរាក់ជ្រៅ។ តែយ៉ាងណា ដៃគូរបស់អ្នក ហាក់មានទំនោរទៅរកការប្រព្រឹត្ត ដែលធ្វើឱ្យប៉ះពាល់ដល់ចិត្តរបស់អ្នកនៅពេលខ្លះ តែអ្នកជាមនុស្សដែលមិនខ្វល់ខ្វាយ ចំពោះរឿងទាំងអស់នេះនោះឡើយ។
ប៉ុន្តែជារឿយៗ អ្នកក៏មានពេលដែលប្រចណ្ឌដែរ តែវាជាការប្រចណ្ឌព្រោះតែស្រឡាញ់ មិនមែនរករឿងនោះទេ។ ពេលខ្លះការប្រចណ្ឌនេះថែមទាំងជួយបង្កើនអារម្មណ៍រវាងមនុស្សពីរនាក់ទៀតផង។ សម្រាប់ដៃគូរបស់អ្នក ការច្រណែនគឺជាភស្តុតាងដែលអ្នកយកចិត្តទុកដាក់ចំពោះពួកគេ។
4. សន្លឹកកាតទី 4
អ្នកស្ទើរតែមិនដែលប្រចណ្ឌដៃគូទាល់តែសោះ។ នៅក្នុងរឿងស្នេហា អ្នកគឺជាមនុស្សដែលគ្មានកង្វល់ តែផ្ទុយទៅវិញ គឺមានតែចិត្តសប្បុរសដោយគិតថា ទោះបីមនុស្សពីរនាក់កំពុងមានស្នេហាក៏ដោយ ពួកគេគួរតែមានសេរីភាព ហើយមិនគួរត្រូវបានគេចងរឹតគ្នានោះទេ។ ដូច្នេះវានឹងពិបាកសម្រាប់អ្នកក្នុងការបង្កើតការប្រចណ្ឌក្នុងករណីភាគច្រើនអាកប្បកិរិយារបស់អ្នកនឹងធ្វើឱ្យដៃគូរបស់អ្នកមានអារម្មណ៍ថា អ្នកមិនខ្វល់ពីពួកគេ មានអារម្មណ៍ខូច និងឆ្ងល់ថាតើអ្នកពិតជាស្រឡាញ់ពួកគេឬអត់ទៅវិញ៕
ប្រភព ៖ iOne/Knongsrok