តើអ្នកគិតថា ត្រីមួយណាដែលគួរឱ្យស្រឡាញ់ជាងគេ ដើម្បីធ្វើតេស្តថា មនុស្សប្រភេទណា ដែលអាចឱ្យអ្នកងប់ងល់ និងពិបាកបំភ្លេចបំផុត?
1. ប្រភេទមនុស្សដែលចាស់ទុំ
អ្នកជាក្មេងស្រីដែលមានចរិតសាមញ្ញ និងងាយទុកចិត្ត ហើយអ្នកមិនមានបទពិសោធន៏ច្រើននៅក្នុងរឿងស្នេហាឡើយ។ តម្រូវការតែមួយគត់របស់អ្នកនៅពេលស្វែងរកគូស្នេហ៍ គឺថាមនុស្សម្នាក់ទៀតអាចផ្តល់ឱ្យអ្នកនូវអារម្មណ៍សុវត្ថិភាព ដូច្នេះមនុស្សដែលធ្វើឱ្យអ្នកងប់ងល់បំផុត គឺប្រភេទមនុស្សដែលដឹងក្ដី និងមានចរិតចាស់ទុំ។ ដូច្នេះ ដៃគូដែលសក្តិសមបំផុតសម្រាប់អ្នកគឺមានតែមនុស្សប្រភេទនេះឯង។
2. ប្រភេទមនុស្សដែលម៉ឹងម៉ាត់
មនុស្សប្រភេទនេះមានសភាវគតិដែលពូកែគ្រប់គ្រងខ្លាំងណាស់ ហើយពួកគេចង់ឱ្យអ្នកនឹកពួកគេគ្រប់ពេល។ ពួកគេចូលចិត្តប្រើលេសដើម្បីជ្រៀតជ្រែកក្នុងគ្រប់ផ្នែកនៃជីវិតរបស់អ្នក ហើយអ្នកដូចជាបក្សីនៅក្នុងទ្រុងអ៊ីចឹង។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថាអ្នកព្រមទទួល និងពេញចិត្តនឹងចរិតមួយនេះរបស់ម្នាក់នោះ អ្នកស្រឡាញ់មនុស្សម្នាក់ទៀតដោយស្មោះ និងគ្មានលក្ខខណ្ឌ។
3. ប្រភេទហាយសូ
ជាការពិតណាស់ បុរសអ្នកមានទាំងនេះមានការយល់ដឹងខ្ពស់ពីចិត្តសាស្ត្ររបស់ស្ត្រី ពួកគេមានបទពិសោធន៏ជាច្រើននៅក្នុងសេចក្ដីស្រឡាញ់ ដូច្នេះពួកគេតែងតែដឹងពីរបៀបធ្វើឱ្យអ្នកសប្បាយចិត្ត។
អ្នកជាក្មេងស្រីដែលមានស្មារតីមានស្ថិរភាពគួរសម ប៉ុន្តែបន្ទាប់ពីមានទំនាក់ទំនងជាមួយនឹងមនុស្សប្រុសប្រភេទនេះ អ្នកក៏ក្លាយជាមនុស្សស្រីដែលចេះស្ដាប់សម្ដីដៃគូ ព្រោះថា ដៃគូដែលអ្នកជ្រើស គឺពូកែនិយាយស្ដីពាក្យផ្អែមពីរោះ លួងលោមអ្នកខ្លាំងណាស់។
វាមិនប្រាកដថាស្នេហារបស់អ្នកអាចធ្វើឱ្យមនុស្សម្នាក់ទៀតស្មោះត្រង់ចំពោះអ្នកតែម្នាក់នោះឡើយ ដូច្នេះហើយ មុននឹងអ្នកសម្រេចចិត្តជ្រើសអ្នកណា អ្នកត្រូវតែគិត និងមើលឱ្យបានច្បាស់ កុំឱ្យខូចចិត្តព្រោះតែពាក្យផ្អែមរបស់គេ។
៤. ប្រភេទដែលឆ្លាតវៃ និងមានទេពកោសល្យ
អ្នកជាក្មេងស្រីដែលមានទេពកោសល្យ និងខ្លាំងពូកែម្នាក់ ដូច្នេះបទដ្ឋាននៃគូស្នេហ៍របស់អ្នកគឺដូចគ្នា តែងតែចង់បានមនុស្សដែលប្រហាក់ប្រហែលនឹងខ្លួន។ ទេពកោសល្យច្រើនជាអាវុធដែលមានថាមពលអាចអន្ទងចិត្តរបស់អ្នកជាងរូបរាងសម្រស់ខាងក្រៅ។ អ្នកធ្លាក់ចូលក្នុងរណ្តៅនៃស្នេហាគ្រប់ពេល ទោះបីជាអ្នកដឹងថាមនុស្សម្នាក់ទៀតជាមនុស្សដែលមិនសូវស្អាត ឬមិនមែនជាអ្នកមានក៏ដោយ សំខាន់ឱ្យតែគេម្នាក់នោះជាមនុស្សឆ្លាតពូកែ មានទេពកោសល្យ និងជំនាញច្បាស់លាស់៕
ប្រភព ៖ iOne/Knongsrok