ជ្រើសរើសនិមិត្តសញ្ញាណាមួយ ក្នុងចំណោមនិមិត្តសញ្ញាទាំង៤ខាងក្រោមនេះ វានឹងបង្ហាញពីមនុស្សម្នាក់ដែលមានគុណសម្បត្តិធំ ក្នុងការជួយជម្រុញនូវថាមពលដ៏អស្ចារ្យ ដើម្បីផ្លាស់ប្ដូរជីវិត និងអនាគតរបស់អ្នក។
1. និមិត្តសញ្ញាទី 1
អ្នកជាមនុស្សខ្លាំង និងបុគ្គលិកលក្ខណៈរបស់អ្នក មិនដែលចង់បង្ហាញពីចំណុចខ្សោយខាងក្នុងឱ្យអ្នកដទៃបានដឹងឡើយ។ មិនថាអ្នកជួបប្រទះការលំបាក ឬទុក្ខព្រួយយ៉ាងណាក៏ដោយ អ្នកតែងតែរក្សាមុខរបស់អ្នកឱ្យមានសុទិដ្ឋិនិយមតាមដែលអាចធ្វើទៅបាន។ មានតែមិត្តភក្តិជិតស្និទ្ធជាមនុស្សដែលអ្នកទុកចិត្តតែប៉ុណ្ណោះ ដែលអាចមើលឃើញតាមរយៈអារម្មណ៍ពិតរបស់អ្នក។ ដូច្នេះជំនួយរបស់ពួកគេអាចធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងជីវិតរបស់អ្នក។
2. និមិត្តសញ្ញាទី 2
អ្នកជាមនុស្សជិតស្និទ្ធនឹងខ្លួនឯងបំផុត ហើយកម្រចែករំលែកអារម្មណ៍ផ្ទាល់ខ្លួនជាមួយអ្នកដទៃ សូម្បីតែមិត្តល្អបំផុតរបស់អ្នកក៏មិនធ្លាប់ដឹងពីអារម្មណ៍ពិតរបស់អ្នកដែរ។ ប៉ុន្តែមានករណីលើកលែង ប្រសិនបើមនុស្សម្នាក់ទៀតជាមនុស្សដែលលះបង់ដួងចិត្តរបស់គាត់ដោយក្ដីយស្រឡាញ់ និងអាចការពារអ្នក អ្នកក៏នឹងមានឆន្ទៈក្នុងការចែករំលែកភាពទាំងមូលរបស់អ្នកផងដែរ។ ប្រាកដណាស់អ្នកបានយល់ច្បាស់ហើយថាភាគីម្ខាងទៀតគឺជាគូស្នេហ៍ / គូជីវិតរបស់អ្នក ហើយនឹងចូលរួមចំណែកក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នកផងដែរ។
3. និមិត្តសញ្ញាទី 3
ជំនួយពីមិត្តភក្តិជិតស្និទ្ធ ឬមិត្តរួមព្រលឹងនឹងចូលរួមចំណែកធំបំផុតក្នុងការជួយអ្នកផ្លាស់ប្តូរជីវិតរបស់អ្នក។ ភាពសុខដុមរមនារវាងអ្នកទាំងពីរមិនត្រឹមតែឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ ឬចំណាប់អារម្មណ៍របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការស្តាប់ និងស្វែងយល់គ្នាផងដែរ។ នៅពេលអ្នកមានអារម្មណ៍ក្រៀមក្រំបំផុត ត្រូវការការយកចិត្តទុកដាក់បំផុត ពួកគេនឹងត្រៀមខ្លួនដើម្បីអ្នកដោយមិនគិតពីពេលថ្ងៃ និងពេលយប់ទេ។ ពួកគេមើលឃើញតាមរយៈអារម្មណ៍ និងគំនិតរបស់អ្នកដែលពួកគេអាចផ្តល់នូវគំនិតគោលដៅដើម្បីជួយអ្នកឱ្យដើរក្នុងទិសដៅត្រឹមត្រូវ។
4. និមិត្តសញ្ញាទី 4
អ្នកដែលបានចូលរួមចំណែកធំបំផុតក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នក នឹងក្លាយជាដៃគូរបស់អ្នកនៅក្នុងជីវិតនេះ។ នៅពេលដែលអ្នកត្រូវការជំនួយច្រើន ឬគ្រាន់តែឱបអ្នក នៅក្បែរអ្នក នោះហើយជាអ្វីដែលផ្ដល់ឱ្យអ្នកនូវអារម្មណ៍កក់ក្ដៅបំផុត។ មនុស្សនោះតែងតែយកចិត្តទុកដាក់ចំពោះអ្នក លើកទឹកចិត្តអ្នកឱ្យព្យាយាមគ្រប់បែបយ៉ាង។ សម្រាប់អ្នករូបរាងរបស់មនុស្សនោះគឺជាសុភមង្គលដ៏អស្ចារ្យដែលជាអំណោយដ៏ថ្លៃថ្លាពីព្រះ៕
ប្រភព ៖ iOne/Knongsrok