ជ្រើសរើសបៀរមួយសន្លឹក ដើម្បីដឹងពីវិធីសាស្ត្រ និងផ្លូវទៅកាន់ភាពជោគជ័យសម្រាប់អ្នក

តាមរយៈសន្លឹកបៀរដែលអ្នកបានជ្រើសរើស នឹងជួយបង្ហាញផ្លូវទៅកាន់ភាពជោគជ័យសម្រាប់អ្នក តោះ! សាកល្បងទាំងអស់គ្នា។

Screen Shot 2021 06 06 At 1.49.16 PM

១. សន្លឹកបៀរទី ១

ចងចាំថាគ្រប់ជម្រើសទាំងអស់គឺអាស្រ័យលើអ្នក។ ទុកពេលវេលា និងកន្លែងឱ្យខ្លួនឯងដើម្បីរកចម្លើយនៅក្នុងខ្លួនអ្នក។ អ្នកប្រហែលជាត្រូវបានហ៊ុំព័ទ្ធដោយឥទ្ធិពលខាងក្រៅជាច្រើន ហើយបញ្ហានេះធ្វើឱ្យអ្នកពិបាកស្តាប់បេះដូងរបស់ខ្លួនឯងណាស់។ អ្វីដែលអ្នកត្រូវការនៅពេលនេះគឺ បន្ទប់ស្ងប់ស្ងាត់ប៊ិចមួយដើម និងសៀវភៅកត់ត្រា។ សរសេររាល់គំនិត និងក្តីសុបិនរបស់អ្នក។ ពីទីនោះអ្នកនឹងដឹងពីអ្វីដែលអ្នកត្រូវធ្វើ។

២. សន្លឹកបៀរទី ២

យើងច្រើនតែផ្តោតលើអ្វីដែលយើងខ្វះដូចជា ប្រាក់ ការកម្សាន្ត ការសម្រាកលំហែអាហារឆ្ងាញ់ៗ ឬសូម្បីតែការងារល្អប្រសើរ និងជីវភាពរស់នៅអំណោយផលផងដែរ។ ប៉ុន្តែសូមចាំថាការវាស់វែងខាងក្រៅនៃតម្លៃសម្ភារៈរបស់អ្នក មិនឆ្លុះបញ្ចាំងពីតម្លៃផ្ទាល់របស់អ្នកឱ្យបានត្រឹមត្រូវទេ។ វាដល់ពេលហើយដើម្បីបង្វែរថាមពល និងការយកចិត្តទុកដាក់របស់អ្នកទៅខាងក្នុង។ ចូរស្តាប់បេះដូង និងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក។ ភាពជោគជ័យនឹងកើតឡើងនៅពេលអ្នកស្គាល់ខ្លួនឯងច្បាស់។

៣. សន្លឹកបៀរទី ៣

មិនចាំបាច់ខ្លាចមិនដឹង ឬផ្លាស់ប្តូរទេ។ ការភ័យខ្លាចកើតឡើងនៅពេលយើងខ្លាចបាត់បង់អ្វីដែលយើងបានភ្ជាប់ជានិច្ច។ មើលជីវិតរបស់អ្នកតាមរបៀបថ្មី។ ភាពក្លាហាន គឺជាកូនសោរឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក។ ដល់ពេលត្រូវចេញពីតំបន់កម្សាន្តរបស់អ្នកហើយទទួលយកការផ្លាស់ប្តូរ!។

៤. សន្លឹកបៀរទី ៤

ដំណើរថ្មីកំពុងបើកសម្រាប់អ្នក។ នេះគឺចាំបាច់សម្រាប់ការលូតលាស់របស់អ្នកដែលនាំអ្នកខិតទៅជិតគោលដៅ និងក្តីសុបិនរបស់អ្នក។ តោះ! ចាប់ផ្តើមដំណើរថ្មីដោយស្មារតីរំភើបស្នេហា ជីវិត និងទំនុកចិត្តនាពេលអនាគត។ ជំហានដំបូងដើម្បីទទួលបានជោគជ័យគឺត្រូវឱ្យខ្លួនអ្នកចាប់ផ្តើមអ្វីដែលថ្មី៕

ប្រភព ៖ Emdep/Knongsrok