ជ្រើសរើសមេអំបៅមួយដែលមានភាពទាក់ទាញបំផុត ដើម្បីដឹងពីភាពទាក់ទាញរបស់អ្នក តើស្ថិតក្នុងកម្រិតណាមួយ?
1. គួរឱ្យចាប់អារម្មណ៍ 20%
អ្នកជាមនុស្សស្ងាត់ស្ងៀម និងតែងតែប្រយ័ត្នប្រយែង តែងតែខ្លាចនិយាយអ្វីខុសហើយធ្វើខុស ដូច្នេះអ្នកមិនចង់និយាយច្រើនពេកទេ។ បន្តិចម្ដងៗ មនុស្សនឹងគិតថាអ្នកគ្មានយោបល់អ្វីទាំងអស់។
នៅក្នុងក្រសែភ្នែករបស់មនុស្សភេទផ្ទុយ អ្នកខ្វះឥទ្ធិពលដែលមិនអាចទាក់ទាញចំណាប់អារម្មណ៍គេបានឡើយ។ ពួកគេតែងតែភ្លេចពីអត្ថិភាពរបស់អ្នក មិនថាដោយចេតនា ឬអចេតនានោះឡើយ។
អ្វីដែលអ្នកអាចធ្វើបាននៅពេលនេះគឺ ធ្វើឱ្យខ្លួនអ្នកប្រសើរឡើង រួមបញ្ចូលយឺត ៗ ទៅក្នុងរង្វង់មនុស្សជុំវិញ បើកចំហ និងមានជីវិតកាន់តែច្រើន។
2. គួរឱ្យចាប់អារម្មណ៍ 70%
អ្នកមិនលេងដោយចេតនាទាក់ទាញចំណាប់អារម្មណ៍របស់នរណាម្នាក់នោះទេ ប៉ុន្តែអ្នកពិតជាពេញនិយមនៅក្នុងភ្នែករបស់មនុស្សភេទផ្ទុយ។ នេះប្រហែលជាមកពីអ្នកដឹងពីរបៀបចែកចាយសេចក្តីអំណរដល់មនុស្សជុំវិញខ្លួន។
សូម្បីតែពេលប្រឈមមុខនឹងរឿងសោកសៅ ក៏អ្នកនៅតែព្យាយាមលាក់អារម្មណ៍ទុក ដោយមិនឱ្យវាប៉ះពាល់ដល់អ្នកដទៃឡើយ គ្រាន់តែបង្ហាញភាពរីករាយ និងភាពស្រស់ស្រាយរបស់អ្នក។ ភាពសាមញ្ញ និងភាពឯកជនរបស់អ្នក តែងតែផ្តល់ឱ្យមនុស្សផ្ទុយគ្នានូវអារម្មណ៍សុវត្ថិភាព និងទន់ភ្លន់របស់អ្នក។
3. គួរឱ្យចាប់អារម្មណ៍ 90%
ភាពទាក់ទាញរបស់អ្នក គឺពិតជាខ្ពស់ណាស់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសមនុស្សភេទផ្ទុយ។ អ្នកមានវិចារណញាណនៃវត្តមានរបស់អ្នក ដឹងពីរបៀបស្លៀកពាក់កែលម្អរូបរាងរបស់អ្នក ហើយនៅតែរស់រវើកដោយស្មោះត្រង់ជាមួយបុគ្គលិកលក្ខណៈដូចជាខ្យល់និទាឃរដូវត្រជាក់។
ទោះបីជាអ្នកនៅស្ងៀមក្នុងហ្វូងមនុស្សក៏ដោយ ក៏សោភ័ណភាពរបស់អ្នកនៅតែគ្រប់គ្រាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដែលនៅជុំវិញអ្នក។
4. គួរឱ្យចាប់អារម្មណ៍ 50%
ជាធម្មតាអ្នកពិតជាស្ងប់ស្ងាត់ខ្លាំង តែពេលខ្លះ ក៏ជាមនុស្សកំប្លែងខ្លាំងដែរ។ ទោះយ៉ាងណា នៅពេលមានទំនាក់ទំនងជាមួយភេទផ្ទុយ អ្នកមានទំនោរគិតច្រើន និងឆ្ងាយដោយបារម្ភថាអាកប្បកិរិយារបស់អ្នកនឹងឆ្កួតឡើប់ខ្លាំងពេក ខ្លាចគេប្រកាន់ និងមើលមកមិនសម។
ការគិតធ្ងន់នេះធ្វើឱ្យអ្នកប្រុងប្រយ័ត្ន និងធុញទ្រាន់ជាងបុគ្គលិកលក្ខណៈធម្មតារបស់អ្នក។ អ្នកក្លាយជាមនុស្សអៀនខ្មាស ស្ងាត់ស្ងៀមមិនហ៊ាន បង្ហាញពីចរិតពិតរបស់ខ្លួនចេញទៅក្រៅឡើយ។
មនុស្សមួយចំនួនដែលមិនដឹងថាអ្នកនឹងគិតថាអ្នកជាមនុស្សក្រអឺតក្រទម ឆ្មើងឆ្មៃ ដូច្នេះពួកគេអាចនឹងមិនចូលចិត្តអ្នកទេ៕
ប្រភព ៖ iOne/Knongsrok