មើលពីក្រោយ តើអ្នកគិតថា នារីណាម្នាក់ដែលមានសម្រស់ស្រស់ស្អាតជាងគេ ដើម្បីធ្វើតេស្តបែបចិត្តសាស្ត្រ ស្ទង់ស្ទាបពីសន្ទស្សន៍នៃភាពសាវារបស់អ្នក តើមានកម្រិតទាប ឬខ្ពស់យ៉ាងណាទៅ?
1. 50 %
ប្រសិនបើអ្នកជ្រើសរើសយកនារីទីមួយ ហើយគិតថា នាងជាមនុស្សស្រីស្រស់ស្អាតជាងគេ នោះមានន័យថា ជាទូទៅសន្ទស្សន៍នៃភាពសាវារបស់អ្នកនៅក្នុងស្នេហាគឺស្ថិតនៅក្នុងប្រូបាប៊ីលីតេ 50/50 ព្រោះថាវាក៏អាស្រ័យលើដៃគូរបស់អ្នកដែរ។ ដរាបណាមនុស្សម្នាក់ទៀតតែងតែស្រឡាញ់អ្នក ដូច្នេះអ្នកក៏មិនសាវាផ្លាស់ប្ដូរចិត្តដែរ។ ប៉ុន្តែប្រសិនបើអ្នករកឃើញថាគាត់ / នាងកំពុងបោកប្រាស់ ឬក្បត់អ្នក នោះអ្នកប្រាកដជាផ្លាស់ប្តូរគំនិត និងអារម្មណ៍របស់អ្នកចំពោះពួកគេ ដោយមិនអាចស្មោះត្រង់ និងស្រឡាញ់ដូចមុនដែរ។
2. 10 %
ភាពសាវារបស់អ្នក គឺមានទាបណាស់ តែ10%ប៉ុណ្ណោះ។ ជាទូទៅគ្រាន់តែស្រឡាញ់នរណាម្នាក់ អ្នកនឹងស្រឡាញ់អ្វីៗគ្រប់យ៉ាងរបស់មនុស្សម្នាក់នោះ រួមទាំងគុណវិបត្តិអរបស់ពួកផងដែរ មិនថាទោះជាយ៉ាងណាក៏ដោយ អ្នកក៏បានត្រៀមខ្លួន ត្រៀមចិត្ត ក្នុងការលើកលែង និងអភ័យឱ្យម្ខាងទៀតជានិច្ច ព្រោះអ្នកជាមនុស្សស្មោះ មិនចង់មានការបែកបាក់នោះឡើយ។ ដរាបណាមនុស្សនោះក៏ចង់នៅជាមួយអ្នកដែរ មិនថាមានមនុស្សល្អជាង និងស្អាតៗជាងនេះទេ ក៏អ្នកគ្មានថ្ងៃក្បត់ដៃគូអ្នកជាដាច់ខាត។
3. 80 %
សន្ទស្សន៍នៃភាពសាវារបស់អ្នក គឺខ្ពស់ណាស់។ ដរាបណាអ្នកមានអារម្មណ៍មិនស្រួលក្នុងទំនាក់ទំនងស្នេហា អ្នកនឹងផ្លាស់ប្តូរភ្លាមៗ ដោយមិនខ្វល់ពីមនុស្សម្នាក់ទៀតឡើយ។ អ្នកឱ្យតម្លៃលើគំនិត និងអារម្មណ៍របស់អ្នកច្រើនជាងភាពសំខាន់របស់ដៃគូ។ នៅពេលដែលអ្នកនៅជាមួយគូស្នេហ៍របស់អ្នក គ្រាន់តែក្រឡេកមើលកាយវិការពីពួកគេធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល បេះដូងរបស់អ្នកនឹងផ្លាស់ប្តូរអារម្មណ៍លែងមានទៀតភ្លាមៗតែម្ដង។
4. 30 %
កម្រិតនៃភាពសាវារបស់អ្នកមិនច្រើនទេ អ្នកជាមនុស្សដែលមិនងាយក្នុងការដាក់ចិត្ត ឬគិតគូររឿងស្នេហាឡើយ ដូច្នេះវាមិនងាយស្រួលទេក្នុងការភ្ជាប់ទំនាក់ទំនងភ្លាមៗ។ នៅពេលអ្នកពិតជាស្រលាញ់ រាល់សកម្មភាព និងកាយវិការរបស់មនុស្សម្នាក់ទៀតនឹងធ្វើឱ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍។ ដរាបណាម្នាក់នោះជាមនុស្សដែលអ្នកស្រឡាញ់ គ្រាន់តែជាគាត់ / នាងអ្នកនឹងមិនសុំអ្វីទៀតទេ នឹងនៅជាមួយគេជានិច្ចមិនដែលចាកចេញទេ លើកលែងតែម្ខាងនោះសុំបែកគ្នា អ្នកក៏ព្រមបែកតាមសំណូមពររបស់គេ បើទោះជាអ្នកមិនចង់ក៏ដោយ ព្រោះអ្នកជាមនុស្សគោរព និងឱ្យតម្លៃដៃគូបំផុត៕
ប្រភព ៖ iOne/Knongsrok