ធាតុពិតខាងក្នុងរបស់អ្នក ដែលនៅពីក្រោយរបាំងមុខនេះ តើអ្នកជាមនុស្សបែបណា?

ជ្រើសរើសរបាំងមុខដែលអ្នកចង់ពាក់ជាងគេ ដើម្បីដឹងពីធាតុពិតរបស់អ្នក តើអ្នកជាមនុស្សបែបណា?

Screen Shot 2021 06 03 At 1.18.44 PM

A. វៃឆ្លាត និងឯករាជ្យភាព

អ្នកជាមនុស្សឆ្លាតវាងវៃ ដែលចេះបង្ហាញប្រាជ្ញាតាមរយៈរបៀបដែលអ្នកដោះស្រាយជាមួយមនុស្ស និងក្នុងគ្រប់រឿងដែលបានកើតឡើង។ អ្នកមានភាពស្ងប់ស្ងាត់ សប្បុរស ចិត្តល្អ។ តាមធម្មជាតិ អ្នកមិនចូលចិត្តជម្លោះជាមួយអ្នកដទៃទេ អ្នកមានទំនោរចុះសម្រុងគ្នា និងតែងតែធ្វើឱ្យរឿងធំក្លាយជារឿងតូច រឿងតូចក្លាយជាគ្មានរឿង។

ជារឿយៗអ្នកផ្តល់ឱ្យអ្នកដទៃនូវអារម្មណ៍នៃការជឿទុកចិត្ត និងភាពជឿជាក់ ហើយកម្រិតនៃភាពចាស់ទុំរបស់អ្នកគឺខ្ពស់ណាស់។ ទន្ទឹមនឹងនេះ អ្នកជាមនុស្សឯករាជ្យមានស្មារតីច្បាស់លាស់ មានទស្សនៈស៊ីជម្រៅអំពីអ្វីដែលជាការយល់ដឹងយ៉ាងច្បាស់ពីភាពពិតនៃជីវិត។

B. អាថ៌កំបាំង និងពោរពេញទៅដោយនិស្ស័យ

អ្នកគឺជាមនុស្សអាថ៌កំបាំងខ្លាំង ដែលមនុស្សក្បែរខ្លួន ពិបាកស្មានចិត្តអ្នកត្រូវណាស់។ អ្នកក៏មានចរិតឆើតឆាយខាងក្នុងដែលខុសពីមនុស្សភាគច្រើនផងដែរ។ មនុស្សដែលអ្នកមិនស្គាល់នឹងគិតថា អ្នកជាមនុស្សឆ្មើងឆ្មៃ វាយឫក ក្រអើតក្រទម ដូច្នេះ ពួកគេអាចនឹងជ្រេញឫកអ្នក មិនចូលចិត្តអ្នកឡើយ។

ប៉ុន្តែតាមពិតទៅ អ្នកគ្រាន់តែខ្វះការទុកចិត្ត និងសន្តិសុខជាមួយនឹងមនុស្សទើបតែស្គាល់តែប៉ុណ្ណោះ ដូច្នេះអ្នកមិនចង់បង្ហាញពីខ្លួនអ្នកខ្លាំងពេកទេ តែងតែប្រយ័ត្ននឹងមនុស្សប្លែកមុខ។ តាមពិតអ្នកពិតជាស្លូតបូត ហើយពេលខ្លះក៏ល្ងង់ណាស់ដែរ ដែលងាយចាញ់បោកដោយការល្បួងរបស់អ្នកដទៃ ព្រោះអ្នកជាប្រភេទមនុស្សដែលចាញ់ពាក្យផ្អែមល្ហែម។

C. រួសរាយរាក់ទាក់ និងរីករាយ

អ្នកគឺជាមនុស្សម្នាក់ដែលមិនចេះរីងស្ងួត មានភាពស្វាហាប់ និងសេចក្ដីរីករាយជាប់ជានិច្ច និងពូកែលើកទឹកចិត្ត ពង្រឹងស្មារតីដល់អ្នកដទៃថែមទៀតផង។ អ្នកមានភាពក្លៀវក្លា និងរួសរាយរាក់ទាក់ក្នុងស្ថានភាពភាគច្រើន ដែលមើលទៅហាក់ដូចជាមានការចុះសម្រុងជាមួយមនុស្សគ្រប់គ្នា។

នេះជាសញ្ញាមួយបង្ហាញថា អ្នកមានជំនាញសង្គមល្អ មានការរៀបចំបានល្អ និងមានកេរ្តិ៍ឈ្មោះខ្ពស់ជាមួយមនុស្សក្បែរខ្លួន។ ប៉ុន្តែដោយសារតែបុគ្គលិកលក្ខណៈនិយាយស្ដីត្រង់ៗពេក ដែលជាហេតុងាយនឹងធ្វើឱ្យមនុស្សមួយចំនួនអាក់អន់ចិត្ត តែសំណាងល្អអ្នកមានភាពជឿជាក់គួរឱ្យស្រឡាញ់ ដូច្នេះអ្នកកំពុងមានប្រជាប្រិយភាពជាមួយមនុស្សជាច្រើន។

D. ស្ងៀមស្ងាត់ តែក៏ងាយនឹងរំជួលចិត្តដែរ

អ្នកជាមនុស្សម្នាក់ដែលមានអាកប្បកិរិយាត្រឹមត្រូវ តឹងរឹង និងគួរឱ្យទុកចិត្ត។ អ្នកនឹងមិនដើរតាមរបស់ដែលមានពន្លឺខ្លាំងពេក ផ្តោតលើវត្ថុដែលមានប្រយោជន៍ជាងនេះទេ។

អ្នកមានរបៀបរស់នៅដែលមានសុខភាពល្អ បុគ្គលិកលក្ខណៈស្ងប់ស្ងាត់ តែងាយនឹងប៉ះទង្គិចនូវអារម្មណ៍ពេលខ្លះ។ របៀបនៃការគិតរបស់អ្នកពេញចិត្តនឹងតក្កវិជ្ជា និងសម្ភារគ្រាមភាសា។ ជាទូទៅអ្នកពិតជាពូកែគ្រប់គ្រងសេចក្តីប៉ងប្រាថ្នារបស់អ្នកខ្លាំងណាស់ មិនងាយនឹងបោះបង់អ្វីៗដោយងាយឡើយ៕

ប្រភព ៖ iOne/Knongsrok