តាមក្បួនគេមិនឲ្យដាក់របស់ ៣ នេះក្រោមគ្រែទេ ព្រោះនាំឲ្យខ្សត់ទ្រព្យ ហើយប្តីប្រពន្ធច្រើនទាស់ពាក្យគ្នា

ចូរណែនាំទៅកាន់សមាជិកគ្រួសារ ហាមផ្តាច់កុំដាក់របស់មិនល្អ ៣ នៅខាងក្រោមគ្រែ ព្រោះតាមក្បួនហុងស៊ុយ វានាំឲ្យអ្នកខ្សត់ទ្រព្យ និងប្តីប្រពន្ធរមែងមានការទាស់ពាក្យ ខ្វែងគំនិតគ្នាញឹកញាប់៖

៣) ស្បែកជើងក្រោមគ្រែ

3

ស្បែកជើងមិនគួរទុកនៅក្រោមគ្រែនោះទេ តាមក្បួនពេទ្យវាបង្កទាំងបាក់តេរីនិងក្លិនមិនល្អដល់រាងកាយ ហើយបើតាមក្បួនហុងស៊ុយ វាអាចនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុភមង្គលក្នុងគ្រួសារ បែកបាក់គ្នា រំខានដល់ផ្នែកអាជីវកម្មដែលជាប្រភពចំណូល។

២) សំលៀកបំពាក់ចាស់ៗនិងសៀវភៅចាស់ៗនៅក្រោមគ្រែ

2

សំលៀកបំពាក់ខ្លះអ្នកលែងប្រើប្រាស់ ហើយចេះតែទុកគរនៅខាងក្រោមគ្រែ រីឯសៀវភៅក៏ដូចគ្នា ពេលរៀនចប់ អានចប់ ចេះតែប្រមូលទុកគិតថាចែកឲ្យអ្នកគ្នាអត់ ឬខ្សត់ទៅពេលក្រោយ។

មិនជារឿងល្អទេ ព្រោះវាបណ្តុំទៅដោយធូលីនិងធាតុកខ្វក់ ហើយក្លិនមិនល្អ ដែលក្លាយទៅជាមេរោគផ្សិត ប៉ះពាល់ដល់សួតរបស់យើងជាធ្ងន់ធ្ងរ។ តាមក្បួនហុងស៊ុយវិញ គឺគេជឿថា ពិបាកឲ្យគ្រួសារមានបាន ឬទទួលភាពល្អប្រសើរលើផ្នែកទ្រព្យខ្លាំងណាស់ ព្រោះដូចមានអ្វីមករាំងស្ទះពួកគេអ៊ីចឹង។

៣) តុក្កតានៅក្រោមគ្រែ

1

ប្រភេទតុក្កតាជ័រ ឬខ្លាឃ្មុំដែលមានស្បែកក្រាស់ៗ ពេលលែងប្រើប្រាស់ អ្នកខ្លះក៏ទម្លាប់រក្សាវាទុកនៅក្រោមគ្រែ មិនប្រមូលយកទៅបោះចោលនោះទេ។ វាជារបស់នាំសំណាងមិនល្អចូលផ្ទះ ហើយបើអ្នកឧស្សាហ៍មានអារម្មណ៍ភ័យរន្ធត់ទៀត គឺតែងតែគេងមិនសូវស្កប់ស្កល់នោះទេ ពេលមានវាក្នុងបន្ទប់៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក