តើអ្នកកំពុងតែលាក់អ្វីនៅក្នុងចិត្ត ដែលមិនអាចបង្ហាញឱ្យគេដឹងបាន?

ជ្រើសរើសរូបមួយដើម្បីធ្វើតេស្តរឿងដែលមាននៅក្នុងចិត្តរបស់អ្នក តើអ្នកកំពុងតែលាក់បាំងអ្វីនៅក្នុងចិត្ត?

Screen Shot 2021 05 31 At 5.19.51 PM

1. សន្លឹកកាតទី 1

ប្រហែលជានៅក្នុងបេះដូងអ្នកកំពុងទទួលរងនូវសម្ពាធយ៉ាងខ្លាំង ប៉ុន្តែអ្នកមិនចង់បញ្ចេញមតិបង្ហាញឱ្យអ្នកដទៃបានឃើញឡើយ។ អ្នកកំពុងមានអារម្មណ៍ទាស់ទែងច្របូកច្របល់ ប្រហែលជាជាមួយមនុស្សជាទីស្រលាញ់ គ្រួសារ មិត្តភក្តិ ឬអាចនឹងកំពុងតែឈ្លោះជាមួយខ្លួនឯង។

នេះគឺជាពេលវេលាដែលអ្នកគួរតែឈប់សម្រាក សូមឱ្យខ្លួនអ្នកបានស្ងប់ស្ងៀមឱ្យបានច្រើន បន្ទាប់មកគិតរឿងរ៉ាវដោយប្រុងប្រយ័ត្ន ដែលអ្នកនឹងដឹងពីរបៀបដែលអ្នកគួរតែដោះស្រាយរឿងរ៉ាវ។

2. សន្លឹកកាតទី 2

ក្នុងចិត្តអ្នកមានរឿងអាថ៌កំបាំងដែលអ្នកមិនហ៊ានប្រាប់អ្នកដទៃ ព្រោះវាធ្វើឱ្យអ្នកវេទនា និងខ្មាសគេ។ ទោះយ៉ាងណា អតីតកាលមិនអាចវិលត្រឡប់ទៅកែប្រែវិញបានទេ អ្នកក៏មិនអាចបន្ទោសខ្លួនឯងជារៀងរហូតដែរ ដូច្នេះត្រូវតែទទួលស្គាល់ការពិត ហើប្រើជីវិតជាមួយនឹងបច្ចុប្បន្ននេះឱ្យបានល្អ។

ទន្ទឹមនឹងនេះត្រូវស្រឡាញ់ខ្លួនអ្នកឱ្យបានច្រើន និងរៀនពីរបៀបធ្វើឱ្យខ្លួនឯងបានប្រសើរឡើងវិញ ធ្វើឱ្យប្រសើរឡើងនូវភាពទន់ខ្សោយ បង្កើតអនាគតល្អប្រសើរសម្រាប់ខ្លួនអ្នក ឈប់គិត ពិបាកចិត្តនឹងអតីតកាលទៀតទៅ។

3. សន្លឹកកាតទី 3

ក្នុងចិត្តរបស់អ្នកមានអនុស្សាវរីយ៍សោកសៅ អនុស្សាវរីយ៍មិនល្អដែលធ្វើឱ្យរាល់ពេលដែលអ្នកគិតអំពីវា វាឈឺចាប់ អាចនិយាយបានថា ជារឿងរ៉ាវពាក់ព័ន្ធនឹងគ្រួសារ មិត្តភក្តិ ឬស្នេហា។ ហេតុដែលធ្វើឱ្យអ្នកព្យាយាមលាក់បាំងរហូតមកនោះគឺ ការយល់ច្រឡំជាច្រើន ដែលមិនទាន់បានដោះស្រាយ ទើបធ្វើឱ្យអ្នកមិនសប្បាយចិត្ត។

យ៉ាងណាមិញ អ្នកមិនអាចលាក់បាំងជារៀងរហូតបានទេ អ្វីក៏ដោយត្រូវតែមកអ្នកត្រូវដោះស្រាយវាដោយម៉ត់ចត់ និងយកឈ្នះវាព្រោះបើមិនដូច្នេះទេ អ្នកនឹងត្រូវលិចលង់ជារៀងរហូតពីអតីតកាលរងទុក្ខ និងមិនអាចឈានទៅមុខបានឡើយ៕

ប្រភព ៖ Emdep/Knongsrok