ជ្រើសរើសកាតមួយសន្លឹក ទៅតាមចំណូលចិត្ត និងការស្រឡាញ់របស់អ្នក ដើម្បីធ្វើតេស្តអំពីផ្លូវនៅក្នុងរឿងស្នេហា រវាងអ្នក និងដៃគូ តើនឹងត្រូវជួបប្រទះនូវបញ្ហា ការលំបាកបែបណាខ្លះ ក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ។
សន្លឹកកាតដំបូងនេះបង្ហាញថា ទំនាក់ទំនងរបស់អ្នកជាមួយមនុស្សម្នាក់នោះអាចនឹងត្រូវបំផ្លាញដោយអ្នកទីបី ដែលមានគំនិតអាក្រក់។ ប្រសិនបើស្នេហារបស់អ្នកទើបតែឈានចូលវ័យចំណាស់ អ្នកមិនគួរវិនិយោគលើទំនាក់ទំនងនេះដោយធ្វេសប្រហែសទេ ត្រូវគិតឱ្យច្បាស់មុននឹងសម្រេចចិត្តឈានទៅរកទំនាក់ទំនងរឹងមាំ ឬចង់រៀបការជាមួយនឹងគ្នា។
ប្រសិនបើអ្នកទាំងពីរស្រលាញ់គ្នាមួយរយៈ អ្នកនឹងប្រឈមមុខនឹងឧបសគ្គជាច្រើននៅខាងមុខ។ អ្វីដែលអ្នកត្រូវធ្វើគឺ មិនប្រព្រឹត្ដដោយប្រញាប់ប្រញាល់ កុំអាលបង្ខំឱ្យភាគីម្ខាងទៀតធ្វើតាមទស្សនៈ ឬការចង់បានរបស់អ្ន កផ្ទុយទៅវិញ អ្នកគួរតែចេះសម្របសម្រួល និងពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ចំពោះបញ្ហា ការងារដែលនៅពេលចាំបាច់។ ឥឡូវនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីទទួលបានផ្លែឈើផ្កានៃសេចក្ដីស្រឡាញ់នោះទេ។
ទំនាក់ទំនងរបស់អ្នកជាមួយមនុស្សម្នាក់នោះមានការរីកចម្រើនគួរសម ប៉ុន្តែក៏ជួបប្រទះឧបសគ្គជាច្រើនដែរ។ ជម្លោះរវាងអ្នកទាំងពីរភាគច្រើនកើតឡើងពីរឿងតូចតាចតែប៉ុណ្ណោះ។ ប្រសិនបើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយភ្លាមៗទេ នោះបញ្ហានឹងកាន់តែកកកុញ និងផ្ទុះឡើងនៅថ្ងៃណាមួយ ហើយនៅពេលនោះអ្នកនឹងពិបាកផ្សះផ្សារទំនាក់ទំនងរបស់អ្នកខ្លាំងណាស់។
ហេតុដូច្នេះហើយ ការស្រឡាញ់មនុស្សពីរនាក់ អាចទទួលបានលទ្ធផលល្អ ឬអាក្រក់ គឺអាស្រ័យលើអាកប្បកិរិយារបស់អ្នក។ សកម្មភាពតូចតាច ឬពាក្យសាមញ្ញអាចសាបព្រួសគ្រាប់ពូជនៃសុភមង្គល ឬការទុកចិត្តលើទំនាក់ទំនងរបស់អ្នក ឱ្យកាន់តែមានភាពល្អប្រសើរ និងកាន់តែរឹងមាំទ្វេដង។
សន្លឹកកាតទី3នេះបង្ហាញថា នៅពេលអនាគតអ្នក និងដៃគូអាចនៅជាមួយគ្នាបាន។ ទោះយ៉ាងណាក្តី ស្នេហារបស់អ្នកទាំងពីរក៏នឹងប្រឈមនឹងឧបសគ្គខ្លះៗដែរ។ បញ្ហាធំបំផុតនៅក្នុងទំនាក់ទំនងរបស់អ្នក គឺអ្នកស្រឡាញ់ដៃគូខ្លាំងពេក។ អ្នកថែមទាំងព្យាយាមត្រួតត្រាលើជីវិតដៃគូរបស់អ្នកថែមទៀតផង ដោយសារតែអ្នកចង់ឱ្យមនុស្សម្នាក់នោះ នៅក្បែរអ្នកគ្រប់ពេលវេលា។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះនឹងធ្វើឱ្យមនុស្សម្នាក់ទៀតមានអារម្មណ៍ធុញទ្រាន់ទៅវិញទេ ហើយគេច្បាស់ជាចង់ចាកចេញពីអ្នក ព្រោះតែបាត់បង់សេរីភាពផ្ទាល់ខ្លួន។ អ្នកគួរតែរៀនឈរពីទស្សនៈរបស់អ្នកដទៃ ដើម្បីយល់ពីចំណូលចិត្ត និងតម្រូវការរបស់ពួកគេ។ ស្នេហាត្រូវតែមានការយល់ដឹង ទុកចិត្ត និងគោរពគ្នាទៅវិញទៅមកដើម្បីឱ្យចំណងស្នេហានេះ អាចស្ថិតស្ថេរបាន។
ស្នេហារបស់អ្នក និងមនុស្សម្នាក់នោះ នឹងទទួលបានលទ្ធផលល្អយ៉ាងងាយស្រួល ដរាបណាអ្នកខិតខំប្រឹងប្រែងរហូតដល់ទីបញ្ចប់ អ្នកទាំងពីរប្រាកដជាបាននៅជាមួយគ្នា។ អ្វីដែលគាត់ត្រូវការពីអ្នក គឺការយកចិត្តទុកដាក់ ការយោគយល់ និងការគោរព។
ដូច្នេះអ្នកគួរតែចំណាយពេលឱ្យបានច្រើនជាមួយដៃគូរបស់អ្នក ដូចជាដើរជាមួយគ្នា ធ្វើដំណើរកម្សាន្ត ឬញុំាអាហារជាមួយគាត់ ឬមិត្តភក្តិរបស់គាត់ជាដើម។ លើសពីនេះអ្នកក៏ត្រូវចេះគ្រប់គ្រងកំហឹង និងអារម្មណ៍ខ្លួនឯងឱ្យបានល្អផង កុំចេះតែខ្ជិលច្រអូសពេក ហើយកុំបញ្ចេញពាក្យដែលអាចធ្វើឱ្យដៃគូអន់ចិត្ត ព្រោះដៃគូរបស់អ្នកចិត្តទន់ ងាយនឹងត្រូវប៉ះពាល់ដល់អារម្មណ៍គេណាស់ ជាពិសេសគឺសម្ដី និងទង្វើរបស់អ្នក៕
ប្រភព ៖ Emdep/Knongsrok