ជ្រើសរើសខ្នើយមួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីវិធីក្នុងការជួយសម្រាល និងបំបាត់ភាពតានតឹងដែលអ្នកកំពុងតែមានក្នុងពេលនេះ។
១. ខ្នើយលេខរៀងទី ១
មធ្យោបាយដែលសមស្របបំផុតសម្រាប់អ្នក ដើម្បីបំបាត់ភាពតានតឹង គឺត្រូវនិយាយជាមួយមិត្តភក្តិរបស់អ្នកឱ្យបានច្រើន ហើយប្រាប់ពួកគេរាល់ការមិនពេញចិត្ត និងការសោកសៅរបស់អ្នក ធ្វើបែបនេះ អ្នកនឹងទទួលបាននូវការលួងលោម និងកម្លាំងចិត្តពីពួកគេកាន់តាេច្រើន។
នេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ហើយត្រូវបានជ្រើសរើសដោយមនុស្សជាច្រើន។ ប៉ុន្តែដើម្បីស្វែងរកមិត្តម្នាក់ដែលចង់ស្តាប់ពាក្យក្នុងចិត្តរបស់អ្នកដោយមនសិការ វាមិនមែនជារឿងងាយស្រួលទេ។ អាស្រ័យហេតុនេះ ថែរក្សាមិត្តឱ្យបានល្អ ប្រសិនបើអ្នកអាចរកបានមិត្តដែលយល់ចិត្ត ទោះមានតែម្នាក់ក៏គ្រប់គ្រាន់ដែរ។
២. ខ្នើយលេខរៀងទី ២
វិធីល្អបំផុតសម្រាប់អ្នកដើម្បីបំបាត់ភាពតានតឹង គឺត្រូវដើរចេញទៅខាងក្រៅ និងហាត់ប្រាណ។ ការស្នាក់នៅផ្ទះ ឬនៅកន្លែងធ្វើការច្រើនពេក វាមិនអាចជួយអ្វីអ្នកបានឡើយ មានតែបន្ថែមសម្ពាធប៉ុណ្ណោះ។
ដូច្នេះអ្នកគួរតែចេញទៅដកដង្ហើម បន្ធូរអារម្មណ៍ ទុកឱ្យសម្ពាធ និងការមិនពេញចិត្តទាំងអស់ហើរចេញទៅក្រៅខ្លះទៅ។ បន្ទាប់មកត្រឡប់ទៅផ្ទះវិញដោយស្រួលគេងឱ្យបានស្ងប់ កុំគិតច្រើន កុំស្ត្រេសខ្លាំងពេក។
៣. ខ្នើយលេខរៀងទី ៣
អ្នកត្រូវបានគេប្រើដើម្បីបង្ក្រាបសម្ពាធនៅក្នុងបេះដូង ទោះបីជាអ្នករវល់ ឬនឿយហត់ក៏ដោយ ក៏អ្នកមិនចង់រំខានអ្នកដទៃដែរ។ ក្នុងរយៈពេលខ្លី អ្នកពិតជាអាចធ្វើឱ្យខ្លួនអ្នករឹងមាំជាងមុន ប៉ុន្តែការប្រមូលផ្តុំ និងការបង្ក្រាបនេះក្នុងរយៈពេលយូរអាចនាំឱ្យមានជំងឺធ្លាក់ទឹកចិត្ត។
អ្នកនៅតែត្រូវខិតខំធ្វើការបន្តទៀត ប៉ុន្តែត្រូវផ្តល់ពេលវេលាឱ្យអ្នកឈប់សម្រាកពីរបីថ្ងៃដាច់ដោយឡែកពីការងារ ហើយរីករាយនឹងពេលវេលាផ្ទាល់ខ្លួនរបស់អ្នកខ្លះទៅ អារម្មណ៍ល្អ ស្រស់ស្រាយ ធ្វើអាចធ្វើការងារបានប្រសើរ។
៤. ខ្នើយលេខរៀងទី ៤
ប្រឈមមុខនឹងសម្ពាធ អ្នកអាចជ្រើសរើសការរត់ចេញបានយ៉ាងងាយស្រួល ប៉ុន្តែការលាក់ខ្លួន គ្រាន់តែជាការសប្បាយរយៈពេលខ្លីប៉ុណ្ណោះ មិនអាចដោះស្រាយបញ្ហាបានទេ ដូច្នេះការសម្ងំនៅតែម្នាក់ឯង គឺមានតែធ្វើឱ្យសម្ពាធកាន់តែកើនឡើង។
សូមចាំថាការចៀសវាងអាចក្លាយជាទម្លាប់ដែលបង្កគ្រោះថ្នាក់។ អ្នកគួរតែរៀនប្រឈមមុខនឹងបញ្ហាដោយភាពក្លាហាន ហើយដោះស្រាយវាឱ្យបានល្អ។ ព្រោះថា អ្នកជាមនុស្សឆ្លាតពូកែ ជឿថាអ្នកច្បាស់ជាអាចដោះស្រាយបានយ៉ាងងាយ ឱ្យតែអ្នកព្យាយាមឱ្យខ្លាំងបន្តិច៕
ប្រភព ៖ iOne/Knongsrok