ជ្រើសរើសនារីម្នាក់ ជាមួយនឹងរ៉ូបមួួដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា តើចំណុចណាដែលអាក្រក់បំផុតរបស់អ្នក?
1. នារីទី 1
អ្នកគឺជាមនុស្សអាត្មានិយម អ្នកតែងតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិន មិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ អ្នកមិនខ្វល់ពីមនុស្សជុំវិញខ្លួនទេ ច្បាស់ជាគិតតែខ្លួនឯងប៉ុណ្ណោះ។ ភាពអាត្មានិយមប៉ះពាល់ដល់ជីវិតស្នេហា និងទំនាក់ទំនងរបស់អ្នកអវិជ្ជមាន។
បើទោះបីជាមនុស្សខ្លះ បានទាក់ទងជាមួយអ្នកអស់រយៈពេលជាយូរមកហើយ នឹងពិបាកក្នុងការទទួលយករបៀបរស់នៅផ្ទាល់ខ្លួនរបស់អ្នកហួសប្រមាណ។ ម្យ៉ាងទៀតដោយសារតែភាពអាត្មានិយម អ្នកតែងតែចាត់ទុកគូស្នេហ៍ និងមិត្តភក្តិជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ព្យាយាមហួងហែង និងគាបសង្កត់ដល់ដៃគូ។
2. នារីទី 2
ប្រហែលជាអ្នកធ្លាប់រងគ្រោះថ្នាក់ខ្លះកាលពីមុន ដូច្នេះអ្នកមានទំនោរចិត្ដមិនទុកចិត្តអ្នកដទៃងាយៗនោះឡើយ។ អ្នកសន្មតថាអ្វីដែលអ្នកដទៃនិយាយ និងធ្វើ គឺបញ្ឆោតអ្នក ឬសង្ស័យនរណាម្នាក់ដែលមករកអ្នក គិតចង់បានប្រយោជន៍ពីអ្នក។
ជាពិសេសនៅក្នុងទិដ្ឋភាពនៃក្តីស្រឡាញ់ មិនថាមនុស្សម្នាក់ទៀតមានចិត្តស្មោះត្រង់ប៉ុនណាទេ អ្នកនៅតែមានអារម្មណ៍សង្ស័យចំពោះពួកគេជានិច្ច។ សូមចាំថា ប្រសិនបើអ្នកស្មោះត្រង់ជាមួយអ្នកដទៃ អ្នកដទៃនឹងស្មោះត្រង់ជាមួយអ្នកវិញដូចគ្នា។
3. នារីទី 3
អ្នកគឺជាមនុស្សដែលចូលចិត្តឈ្លានពាន និងតឹងតែង ចិត្តចង្អៀតណាស់ ហើយមិនចេះលេងសើចនោះឡើយ។ អ្នកមានទំនោរជជែកវែកញែកត្រូវ ឬខុស ជាមួយអ្នកដទៃ ដោយដាច់អហង្កា។ មនុស្សដូចអ្នកងាយធ្វើឱ្យមនុស្សក្បែរខ្លួនអាក់អន់ចិត្តជាប្រចាំ។ ដោយសារតែអ្នកជាមនុស្សម៉ឺងម៉ាត់ រឹងរូស អភិរក្ស អ្នកត្រូវតែប្រកែកជាមួយអ្នកដទៃ ដើម្បីតែចង់ឈ្នះ។ ដូច្នេះ អ្នកគួរតែរៀនដើរថយក្រោយ ហើយអត់ធ្មត់ជាងនេះបន្តិច ទើបអាចចុះសម្រុងនឹងមនុស្សជុំវិញខ្លួន។
4. នារីទី 4
អ្នកជាមនុស្សដែលក្រអឺតក្រទម ដែលយកចិត្តទុកដាក់តែលើអារម្មណ៍ផ្ទាល់ខ្លួន ហើយមិនអើពើនឹងមតិរបស់អ្នកដែលនៅជុំវិញអ្នកនោះឡើយ។ ការយល់ឃើញរបស់អ្នក គឺខ្លាំងណាស់ ដូច្នេះអ្នកនឹងមានការរំខានយ៉ាងខ្លាំងនៅពេលដែលមាននរណាម្នាក់រិះគន់ ឬផ្តល់យោបល់មកលើអ្នក។ អ្នកក៏ជាអ្នកមានអំណាចផ្តាច់ការក្នុងការគ្រប់គ្រង និងចូលចិត្តចូលចិត្តត្រួតត្រាលើមនុស្សនៅជុំវិញអ្នកផងដែរ៕
ប្រភព ៖ iOne/Knongsrok