តើអ្នកចូលចិត្តញុំាសាច់អីជាងគេ? ជ្រើសរើសប្រភេទសាច់ដែលអ្នកចូលចិត្តញុំាជាងគេ ដើម្បីដឹងពីចរិត និងសម្រស់ពីធម្មជាតិខាងក្នុងរបស់អ្នក។
១. សាច់គោ
អ្នកមិនបានកើតមកស្អាតពីកំណើតទេ អ្នកពិតជាចង់ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដទៃតាមរយៈរូបសម្រស់ស្រស់សោភាណាស់។ តាំងពីតូច អ្នកប្រហែលជាមានការគោរពខ្លួនឯងទាបបន្តិចហើយ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីធំឡើង អ្នកបានដឹងថាតម្លៃខ្លួនអ្នក ដឹងពីរបៀបស្លៀកពាក់ស្អាត និងមើលទៅសមសួន។ ទោះបីអ្នកមិនមានសម្រស់ធម្មជាតិក៏ដោយ អ្នកកំពុងតែមានសម្រស់ស្រស់ស្អាត និងកាន់តែទាក់ទាញដោយការចេះស្រឡាញ់ខ្លួនឯង។
២. សាច់មាន់
អ្នកតែងតែគិតថា អ្នកមិនមានភាពស្រស់ស្អាត ឬមិនមានសម្រស់ពីធម្មជាតិទេ ប៉ុន្តែតាមពិតទៅ អ្នកគឺជាមនុស្សម្នាក់ដែលពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់។ វាគ្រាន់តែថាអ្នកមិនដឹងពីរបៀបស្លៀកពាក់ និងថែរក្សារូបរាងរបស់អ្នកតែប៉ុណ្ណោះ ដូច្នេះវាពិបាកសម្រាប់មនុស្សដទៃ ក្នុងការទទួលស្គាល់សម្រស់ធម្មជាតិរបស់អ្នក។
លើសពីនេះ អ្នកក៏ចូលចិត្តស្វែងរកភាពស្រស់ស្អាតនៅក្នុងព្រលឹងរបស់អ្នកដែរ អ្នកចូលចិត្តធ្វើអ្វីដែលមានអត្ថន័យជាច្រើន ហើយសិក្សាឱ្យបានម៉ត់ចត់ អំពីគ្រប់យ៉ាងដែលក្នុងភាពជាខ្លួនឯង។
៣. សាច់ត្រី
កាលពីក្មេងអ្នកមើលទៅមិនពូកែទេ តែប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកបានផ្លាស់ប្តូរច្រើនណាស់ ជាពិសេស គឺប្លែករូបសម្រស់របស់អ្នក។ អ្នកពិតជាលេចធ្លោកាន់តែខ្លាំងឡើង ពីកូនទារូបអាក្រក់ នៅទីបំផុតក្លាយជាបក្សីទេព ដែលគួរឱ្យស្រឡាញ់។
មានមនុស្សជាច្រើនកំពុងតាមមើល និងមានចិត្តលើអ្នក តែទោះយ៉ាងណាក៏ដោយ អ្នកពិតជាមនុស្សដែលពូកែពូកែស្មាន មិនចេះបដិសេធចំពោះអ្នកដទៃច្រើន តែធ្វើឱ្យខ្លួនឯងកាន់តែពិបាក។
៤. សាច់ជ្រូក
អ្នកជាមនុស្សមនុស្សម្នាក់ដែលមានសម្រស់ពីធម្មជាតិ រូបរាង និងដងខ្លួនរបស់អ្នក មើលទៅស្រស់ស្អាត និងសក្តិសមបំផុតសម្រាប់ស្តង់ដារ របស់សម្រស់មនុស្សសម័យថ្មីនេះ។
ចំណុចទាក់ទាញបំផុតរបស់អ្នក គឺមន្តស្នេហ៍ដ៏ផូផង់ រួមនឹងរស្មីសុខដុមរមនា វាហាក់ដូចជាមិនអាចរកឃើញកំហុសនៅលើដងខ្លួន និងមុខរបស់អ្នកនោះឡើយ៕
ប្រភព ៖ iOne/Knongsrok