ជ្រើសរើសរូបមួយរូបបេះដូងមួយ ដើម្បីដឹងពីបំណងប្រាថ្នានៅក្នុងចិត្តរបស់អ្នក តែអ្នកមិនអាចធ្វើវាបាន តើជារឿងអ្វី?
1. រូបប្រអប់បេះដូងទី 1
ផ្នែកខាងក្នុងរបស់អ្នក កំពុងតែស្រែកឥតឈប់ វាជម្រុញអ្នកឱ្យចាកចេញពីសម្ពាធការងារ និងទំនាក់ទំនងដែលកំពុងជាប់នឹងអ្នក វាចង់ឱ្យអ្នកអាចរីករាយនឹងជីវិតប្រកបដោយផាសុកភាព។ នេះកើតឡើងពីការពិតដែលថាអ្នកត្រូវដោះស្រាយជាមួយការងាររាប់រយបញ្ហាផ្សេងៗគ្នាជារៀងរាល់ថ្ងៃ ក៏ដូចជាត្រូវដោះស្រាយជាមួយទំនាក់ទំនងស្មុគស្មាញរាប់ពាន់ផងដែរ។
បន្ទាប់ពីការព្យាយាមអស់រយៈពេលជាយូរមកហើយ អ្នកកំពុងធ្លាក់ទឹកចិត្តកាន់តែខ្លាំង ហើយចង់បោះវាទាំងអស់ចោល អ្នកចង់បានជីវិតដែលមានសេរីភាព និងសន្តិភាព។ ប្រសិនបើអ្នកមិនធ្វើសកម្មភាពភ្លាមៗទេ នៅពេលដែលការអត់ធ្មត់ឈានដល់កម្រិតខ្លាំង វានឹងពិបាកដោះស្រាយណាស់។
2. រូបប្រអប់បេះដូងទី 2
វាពិបាកសម្រាប់មនុស្សម្នាក់ដែលអាចមើលឃើញខ្លួនឯង និងស្វែងរកមហិច្ឆិតាផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែវាពិតជាអស្ចារ្យណាស់ដែលអ្នកស្ថិតនៅក្នុងមនុស្សភាគតិច ដែលមានន័យថា អ្នកបានរកឃើញក្តីសុបិននេះ ទោះបីជាវាគ្មានកំណត់ច្បាស់លាស់ក៏ដោយ។ ប៉ុន្តែវាគួរឱ្យសោកស្តាយណាស់ ដែលអ្នកមិនអាចធ្វើតាមក្តីសុបិនរបស់អ្នកដោយសេរី ដោយសារតែសម្ពាធពីគ្រួសារអ្នក។
ទោះបីជាអ្នកកំពុងរស់នៅក្នុងជីវិតដែលមនុស្សជាច្រើនស្រមៃចង់បានក៏ដោយ ក៏វាមិនធ្វើឱ្យអ្នកសប្បាយចិត្តដែរ អ្នកដូចជាសត្វនៅក្នុងទ្រុងអ៊ីចឹង។ ស្ថានភាពរបស់អ្នកពិបាកខ្លាំងណាស់ មានតែអ្នកទេដែលអាចរកវិធីដោះស្រាយបាន។
3. រូបប្រអប់បេះដូងទី 3
អ្នកជាមនុស្សពូកែ និងតែងតែមានការប្រុងប្រយ័ត្នគ្រប់ពាក្យ និងកាយវិការរបស់អ្នក អ្នកពូកែលាក់អារម្មណ៍របស់អ្នកនៅចំពោះមុខអ្នកដទៃ ដូច្នេះមានមនុស្សតិចណាស់ដែលអាចទាយដឹងពីអារម្មណ៍ពិតរបស់អ្នក។
នេះមកពីការពិតដែលថាអ្នកមានការព្រួយបារម្ភខ្លាំងពេក ជាមួយនឹងការវិនិច្ឆ័យរបស់អ្នកដែលនៅជុំវិញអ្នក អ្នកត្រូវតែប្រុងប្រយ័ត្នកុំធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តចំពោះអ្នកឱ្យសោះ។
ពេលដែលជួបមនុស្សដទៃ ដែលតែងតែបង្ហាញភាពក្លែងក្លាយចំពោះមុខអ្នក អ្នកក៏សម្ដែងដាក់គេវិញ នៅពេលដែលគាត់យករបាំងក្លែងក្លាយនោះមកដាក់ចំពោះមុខអ្នក គាត់បង្ហាញការបញ្ចេញអារម្មណ៍ធុញទ្រាន់ និងហត់នឿយ។ នោះហើយជាមូលហេតុដែលអ្នកពិតជាចង់សម្រាក មិនចាំបាច់ធ្វើសកម្មភាពទេគ្រាន់តែជាខ្លួនអ្នកប៉ុណ្ណោះ៕
ប្រភព ៖ iOne/Knongsrok