តាមរយៈរូបដែលអ្នកបានជ្រើសរើស នឹងអាចប្រាប់អ្នកពីសភាពបច្ចុប្បន្នរបស់អ្នកចំពោះរឿងស្នេហា តើពេលនេះ សក្តិសមនឹងអ្នកចាប់ផ្ដើមជាមួយនឹងនរណាម្នាក់ដែរឬទេ?
1. សន្លឹកបៀរទី 1
អាចនិយាយបានថា ស្ថានភាពបច្ចុប្បន្នរបស់អ្នក គឺសមស្របណាស់សម្រាប់ស្នេហាព្រោះអ្នកខ្លាចភាពឯកា ហើយក៏គិតចង់ចេញពីស្ថានភាពបែបនេះយ៉ាងឆាប់រហ័សផងដែរ។ អ្នកគ្រាន់តែចង់មានអ្នកស្រលាញ់ នៅក្បែរអ្នក និងផ្តល់ឱ្យអ្នកនូវថាមពលយ៉ាងច្រើន ដើម្បីឆ្ពោះទៅមុខ ហើយសេចក្តីស្រឡាញ់ក៏ផ្តល់ឱ្យអ្នកនូវអារម្មណ៍សុវត្ថិភាពផងដែរ។
គោលការណ៍នៃការចូលរួមក្នុងការចាប់ផ្ដើមនេះ គឺបង្កើតមិត្តយ៉ាងសកម្ម ដើម្បីពង្រីកទំនាក់ទំនងសង្គមនៅពេលដែលអ្នកជួបមនុស្សជាច្រើន ជម្រើសរបស់អ្នកប្រាកដជានឹងកាន់តែសម្បូរបែបផងដែរ។
2. សន្លឹកបៀរទី 2
ស្ថានភាពបច្ចុប្បន្នរបស់អ្នក មិនសក្រិសមនឹងស្នេហាទាល់តែសោះ ព្រោះអ្នករវល់ខ្លាំងណាស់ ដែលអ្នកមិនមានពេលវេលាសម្រាប់ខ្លួន និងសម្រាប់ដៃគូនោះឡើយ។ អ្នកត្រូវបានលះបង់ទាំងស្រុងចំពោះអាជីពរបស់អ្នក អ្នកសង្ឃឹមថាអ្នកអាចធ្វើការបានល្អ ដើម្បីរកប្រាក់បានច្រើន។
ចំណែកឯសេចក្តីស្រឡាញ់ បើនិយាយចំពោះអ្នក គឺជាអ្វីមួយដែលគួរឱ្យរំខានណាស់ វាអាចរំខានដល់អាជីពរបស់អ្នក។ ដូច្នេះវាល្អបំផុតដែលអ្នកមិនគិតអំពី“ ល្បែងស្នេហា” នេះទៀតទេ។
3. សន្លឹកបៀរទី 3
ពេលនេះ អ្នកឈានដល់វ័យដែលមានស្នេហាហើយ។ រាល់ថ្ងៃអ្នកត្រូវតែឮ និងបានឃើញនូវរឿងរ៉ាវស្នេហារបស់អ្នកដទៃ ឬដូចអ្នកនិយមលេងអ៊ីនធឺណេតតែងតែនិយាយ នូវពាក្យពេចន៍ផ្អែមល្ហែម នេះធ្វើឱ្យអ្នកមានអារម្មណ៍អ្នក កាន់តែច្រណែន ហេតុអ្វីបានជាអ្នកមិនត្រូវបានគេស្រឡាញ់ដូចអ្នកដទៃ។
ខ្ញុំគិតថាជំនួសឱ្យការត្អូញត្អែ រអ្នកគួរតែចំណាយពេលបណ្ដុះជំនាញសម្រាប់ខ្លួនអ្នកឱ្យបានល្អសិន នៅពេលអ្នកមានភាពទាក់ទាញគ្រប់គ្រាន់ នោះស្នេហានឹងកើតឡើងដោយខ្លួនឯង ដោយមិនបាច់ឱ្យអ្នកពិបាកដេញតាមទៀតឡើយ។
4. សន្លឹកបៀរទី 4
ស្ថានភាពបច្ចុប្បន្នរបស់អ្នក ពិតជាសមស្របសម្រាប់ស្នេហា ប៉ុន្តែអ្នកពិតជាស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។ ប្រហែលជាមកពីអ្នកមានមនុស្សដែលអ្នកចូលចិត្តរួចហើយ ប៉ុន្តែចិត្តអ្នករំឭកអ្នកយ៉ាងច្បាស់ថា គ្មានអនាគតសម្រាប់អ្នកទាំងពីរទេ បើនៅតែបន្តបែបនេះទៀត។
ទោះយ៉ាងណាក៏ដោយ អ្នកនៅតែរង់ចាំអព្ភូតហេតុកើតឡើង ដូច្នេះស្ថានភាពរបស់អ្នកពេលនេះ គឺស្មុគស្មាញរញ៉េរញ៉ៃ មិនច្បាស់លាស់ទាល់តែសោះ។ ប្រសិនបើអ្នកនៅស្ងៀមបែបនេះ ដូច្នេះត្រូវប្រឈមមុខនឹងវាដោយក្លាហាន។ ប្រសិនបើអ្នកបរាជ័យ វានឹងក្លាយជាការចងចាំដ៏ស្រស់ស្អាតមួយនៅក្នុងជីវិតរបស់អ្នក៕
ប្រភព ៖ iOne/Knongsrok