យោងទៅតាមអ្នកចិត្តសាស្រ្ត តាមរយៈទីតាំង និងរបៀបគេងរបស់គូស្វាមីភរិយាយើង ក៏អាចស្វែងយល់អំពីស្ថានភាពទំនាក់ទំនងរបស់ពួកគេផងដែរ។ ដោយសារតែភាសារាងកាយរបស់យើង នៅពេលយើងគេង វានឹងបង្ហាញពីការដឹងខ្លួនរបស់យើងយ៉ាងខ្លាំង - អ្វីដែលយើងពិតជាមានអារម្មណ៍ចំពោះដៃគូ។
1. របៀបគេងទី 1
ប្រសិនបើទម្លាប់គេងរបស់អ្នក និងដៃគូរបស់អ្នក ដូចជារបៀបគេងលេខ ១ នេះបង្ហាញថា អ្នក និងដៃគូរបស់អ្នកមានបុគ្គលិកលក្ខណៈ និងទស្សនវិស័យប្រហាក់ប្រហែលគ្នា។ គូស្នេហ៍ដែលគេងរបៀបនេះពិតជាមានផាសុកភាពក្នុងទំនាក់ទំនង អារម្មណ៍ដែលអ្នកទាំងពីរមានចំពោះគ្នាទៅវិញទៅមក តាមរបៀបធម្មជាតិ ព្រោះអ្នកទាំងពីរមិនចង់ចុះសម្រុងគ្នា ឬពឹងផ្អែកលើគ្នា។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកទាំងពីរ នឹងអាចទទួលបានកំណប់ទ្រព្យបែកមែកសាខាទៀតផង។
2. របៀបគេងទី 2
ទម្លាប់នៃការគេងតាមរបៀបលេង ២ នេះបង្ហាញថា អ្នក និងដៃគូរបស់អ្នកដូចជាមិត្តភក្តិស្និទ្ធស្នាលអ៊ីចឹង។ នៅក្នុងទំនាក់ទំនងនេះមនុស្សពីរនាក់តែងតែមានការគោរពទស្សនៈ និងយោបល់របស់គ្នាទៅវិញទៅមក។ គូនេះមានសេចក្តីស្រលាញ់រាប់អានគ្នាណាស់ ពួកគេសុខចិត្តលះបង់ខ្លួនឯង ដើម្បីធ្វើឱ្យដៃគូពេញចិត្ត។ ប្រសិនបើមានទំនាស់នៅក្នុងរឿងស្នេហា អ្នកទាំងពីរនឹងប្រឈមមុខជាមួយនឹងគ្នា ហើយដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធីជាមួយគ្នា។ លើសពីនេះទៅទៀត អ្នកតែងតែទទួលយក និងអត់ធ្មត់ចំពោះចំណុចខ្សោយរបស់មនុស្សដែលអ្នកស្រលាញ់ផងដែរ។
3. របៀបគេងទី 3
របៀបនៃការគេងបែបនេះបង្ហាញថា មនុស្សទាំងពីរមានភាពឯករាជ្យខ្លាំងណាស់ ហើយបន្តបុគ្គលម្នាក់ៗនៅក្នុងទំនាក់ទំនងនេះ។ អារម្មណ៍របស់អ្នកចំពោះមនុស្សម្នាក់នោះ ពិតជាពិបាកយល់ណាស់ អ្នកទាំងពីរ គឺដូចជាមិត្តភក្តិដែលរស់នៅក្នុងផ្ទះតែមួយ មិនចងភ្ជាប់គ្នា មិនជ្រៀតជ្រែកកិច្ចការឯកជនរបស់គ្នានោះឡើយ។ ហើយមិនថាស្នេហាមានភាពងប់ងល់ប៉ុនណានោះទេ មនុស្សម្នាក់ៗនៅតែមានទស្សនៈ និងបំណងប្រាថ្នារៀងៗខ្លួន។
4. របៀបគេងទី 4
ប្រសិនបើទម្លាប់គេងរបស់អ្នកទាំងពីរ ដូចលេង៤ អ៊ីចឹងវាបង្ហាញថា អ្នកទាំងពីរមានទំនាក់ទំនងស្ថិរភាព មិនមានបញ្ហាអ្វីឡើយ។ ទីតាំងគេងនេះបង្ហាញពីអារម្មណ៍ស្និទ្ធស្នាលដូចជាមនុស្សពីរនាក់ចង់ស្តាប់ចង្វាក់បេះដូងរបស់គ្នាទៅវិញទៅមកយ៉ាងច្បាស់។ ទោះជាយ៉ាងណាក៏ដោយ ការលាក់ខ្លួនយ៉ាងជ្រៅនៅក្នុងព្រលឹងរបស់មនុស្សម្នាក់ៗគឺជារបួសអតីតកាល។ វាហាក់ដូចជាអ្នក និងដៃគូរបស់អ្នកបានបាត់បង់ជំនឿជាយូរមកហើយនៅក្នុងសេចក្តីស្រឡាញ់ដ៏រីករាយ។
5. របៀបគេងទី 5
របៀបគេងរបស់អ្នក ដូចលេខ៥ នេះបង្ហាញថា អ្នកទាំងពីរគោរពសេរីភាពនិយម និងធ្វើតាមក្តីសុបិនរបស់អ្នករៀងៗខ្លួន។ ទោះបីជាវាលំបាកខ្លាំងក៏ដោយ អ្នកបានទទួលជោគជ័យក្នុងការបង្កើតទំនាក់ទំនងជិតស្និទ្ធ និងការយល់ចិត្តជាមួយដៃគូរបស់អ្នក។
6. របៀបគេងទី 6
របៀបដេកបែបនេះបង្ហាញថា វាហាក់ដូចជាមានសង្គ្រាមត្រជាក់កំពុងកើតឡើងរវាងអ្នកទាំងពីរ។ វាអាចមានការឈ្លោះប្រកែកគ្នា ឬការយល់ច្រឡំដែលបានធ្វើឱ្យអ្នក និងដៃគូរបស់អ្នកនៅឆ្ងាយ និងស្ងប់ស្ងាត់ចំពោះគ្នាទៅវិញទៅមក។ អ្នកខាងក្រៅអាចមើលឃើញនូវទំនាក់ទំនងស្មើភាពគ្នា ទោះយ៉ាងណាមានតែអ្នកនៅខាងក្នុងទេដែលយល់ថានឹងមានគម្លាតខាងព្រលឹងវិញ្ញាណរវាងអ្នកទាំងពីរ ប្រសិនបើអ្នកទាំងពីរមិនព្យាយាមដោះស្រាយចំពោះគ្នានោះទេ ច្បាស់ណាស់ថា មិនយូរមិនឆាប់ អ្នកទាំងពីរនឹងត្រូវបែកបាក់មិនខាន។
7. របៀបគេងទី 7
របៀបគេងដូចលេងរៀងទី ៧ បង្ហាញពីភាពសកក់ក្តៅ និងផ្ដល់អារម្មណ៍ល្អចំពោះគ្នា។ ចំពោះស្ត្រីមានភាពទន់ភ្លន់ និងបន្ទាបខ្លួនថែមទៀតនៅក្នុងទំនាក់ទំនងនេះ។ ទន្ទឹមនឹងនេះមានភាពសុខដុមរមនា និងភាពស្អិតរមួតរវាងគ្នាទាំងពីរ។ អ្នក និងដៃគូគឺជាប្រភេទគូស្នេហ៍ដែលចូលចិត្តធ្វើការតែម្នាក់ឯង ប៉ុន្តែក៏មានឆន្ទៈចែករំលែករឿងរ៉ាវរបស់ពួកគេជាមួយគ្នាផងដែរ។
8. របៀបគេងទី 8
របៀបគេងដូចលេខ ៨ នេះបង្ហាញថា ពួកគេទាំងពីរកំពុងឈ្លក់វង្វេងនឹងឯករាជ្យ។ វាហាក់ដូចជាអ្នក និងដៃគូរបស់អ្នកស្អប់ដែលពឹងផ្អែក ឬមានឥទ្ធិពលលើគ្នាទៅវិញទៅមក។ អ្នកទាំងពីរអាចនឹងមានការឈ្លោះប្រកែកគ្នា និងជម្លោះជាញឹកញាប់ ប៉ុន្តែឆាប់ៗនេះអ្នកទាំងពីរនឹងយល់ពីបញ្ហាហើយចុះសម្រុងនឹងគ្នា។
9. របៀបគេងទី 9
របៀបគេងដូចជាលេខ ៩ នេះបង្ហាញថា អ្នក និងដៃគូតែងតែមានទំនាក់ទំនងជិតស្និទ្ធរវាងគោលដៅ និងឧត្តមគតិរបស់អ្នក។ អ្វីដែលសំខាន់ជាងនេះទៀត រូបភាពនេះក៏បង្ហាញផងដែរថា បុរសម្នាក់តែងតែត្រៀមខ្លួនដើម្បីថែរក្សាគូស្នេហ៍របស់គាត់បានយ៉ាងល្អ។ គាត់តែងតែការពារអ្នក ហើយមិនដែលឃ្លាតពីអ្នកនៅពេលអ្នកមានបញ្ហានោះឡោះយ។ ជាការពិតណាស់ មនុស្សពីរនាក់តែងតែកំណត់ទិសដៅរួម ហើយបន្ទាប់មកធ្វើការជាមួយគ្នាដើម្បីសម្រេចក្តីសុបិនរបស់អ្នកទាំងពីរ។
10. របៀបគេងទី 10
ជំហរគេងចុងក្រោយនេះបង្ហាញថា ទោះបីជាអ្នក និងដៃគូគោរពចន្លោះឯកជនរបស់គ្នាក៏ដោយ ក៏នៅតែមានទំនាក់ទំនងរឹងមាំរវាងអ្នកទាំងពីរដែរ។ ទន្ទឹមនឹងនេះ របៀបគេងបែបនេះក៏បង្ហាញពីការទុកចិត្តគ្នាទៅវិញទៅមករបស់មនុស្សពីរនាក់ផងដែរ ព្រោះជំហរនេះមានទំនាក់ទំនងរឹងមាំ និងភាពសុខដុមរមនា ដូច្នេះមានតែពេលដែលពួកគេជឿជាក់លើគ្នាយ៉ាងពិតប្រាកដ ទើបមនុស្សពីរនាក់អាចមានសុវត្ថិភាព។ ហើយអ្វីដែលរីករាយបំផុតនៅក្នុងទំនាក់ទំនងនេះ គឺថាអ្នកទាំងពីរត្រូវបានគេទទួលស្គាល់ថាជាខ្លួនពួកគេផ្ទាល់៕
ប្រភព ៖ Bestie/Knongsrok