ជ្រើសរើសរូបមួយ ដើម្បីដឹងពីចំនួនមនុស្សដែលនឹងតាមស្រឡាញ់អ្នកក្នុងរយៈពេលកន្លះឆ្នាំក្រោយនេះ?
1. គ្មានសូម្បីតែម្នាក់
អ្នកជាមនុស្សស្មោះត្រង់ ហើយមិនដែលគិតចង់មានស្នេហាពីរបីនោះឡើយ។ អ្នកគ្រាន់តែចង់ផ្តល់ក្តីស្រឡាញ់ដល់មនុស្សម្នាក់ជាក់លាក់ និងច្បាស់លាស់ ហើយក៏ជាមនុស្សសំខាន់បំផុតក្នុងជីវិតផងដែរ។
ហេតុដូច្នេះហើយ ជាធម្មតាអ្នកក៏មានមនុស្សតាមស្រឡាញ់ និងចង់បានអ្នកច្រើនផងដែរ។ ប៉ុន្តែព្រោះតែអ្នកជាមនុស្សមិនខ្វល់ រវីរវល់នឹងពួកគេ ដូច្នេះ បន្តទៅនេះ គឺគ្មាននរណាម្នាក់ចង់ចូលក្នុងជីវិតអ្នកឡើយ ព្រោះតែអ្នកមិនដែលផ្ដល់ក្ដីសង្ឃឹម ឬភាពស្និទ្ធស្នាលដល់អ្នកណាម្នាក់ទេ។
2. យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ដែរ
សំណាងរបស់អ្នកនៅពាក់កណ្តាលឆ្នាំក្រោយនឹងត្រូវផ្លាស់ប្តូរ។ យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់នឹងតាមអ្នកដែរ។ តាមពិតអ្នកពិតជាមានភាពទាក់ទាញណាស់ តែព្រោះតែអ្នកជាំមនុស្សស្ងប់ស្ងាត់ពេក ផ្តល់នូវអារម្មណ៍ស្ងៀមស្ងាត់ ទើបគ្មាននរណាម្នាក់ហ៊ានបញ្ចេញអារម្មណ៍ចំពោះអ្នកនោះឡើយ។
តែទោះជាយ៉ាងណា ចរិតស្ងៀមស្ងាត់របស់អ្នក ក៏នៅតែមានមនុស្សម្នាក់ដែលស្រឡាញ់អ្នកពិត ដូច្នេះ គេនៅតែតាមស្អិតជាប់នឹងអ្នក ដោយមិនរាថយនោះឡើយ បើទោះបីជាអ្នកមិនបញ្ចេញអារម្មណ៍អ្វីចំពោះគេក៏ដោយ។
3. មិនលើសពីពីរនាក់នោះឡើយ
ទស្សនៈរបស់អ្នកចំពោះសេចក្តីស្រឡាញ់ ប្រសិនបើអ្នកមិនអាចជួបមនុស្សដែលអ្នកស្រឡាញ់ពេញចិត្តទេនោះ អ្នកក៏សុខចិត្តរស់នៅតែម្នាក់ឯង។ អ្នកមិនចង់ចាប់ផ្ដើមជាមួយនឹងទំនាក់ទំនងដែលមិនច្បាស់លាស់ ជាមួយនឹងនរណាម្នាក់នោះឡើយ។
តែយ៉ាងណា យ៉ាងហោចណាស់ ក៏មានមនុស្ស២នាក់ដែរ ដែលស្រឡាញ់ និងពេញចិត្តចំពោះអ្នកយ៉ាងពិតប្រាកដ ហើយក្នុងចំណោមពួកគេ ពិតជាមានចំណាប់អារម្មណ៍ល្អចំពោះអ្នក នឹងនៅក្បែរអ្នកជានិច្ច ហើយក៏ស្ម័គ្រចិត្តតាមថែរក្សាអ្នកពីក្រោយផងដែរ។
4. មានច្រើនគួរសម
នៅពេលអនាគតដ៏ខ្លីនេះ អ្នកនឹងត្រូវបានព័ទ្ធជុំវិញដោយមនុស្សជាច្រើន ដែលចង់តាមចែចង និងស្រឡាញ់អ្នក។ ដំបូងអ្នកនឹងឆ្ងល់ថាហេតុអ្វីបានជាអ្នកក្លាយជាមនុស្សដែលគួរឱ្យទាក់ទាញ។ តាមពិតអ្នកមិនអន់ជាងអ្នកណាទេ។
អ្នកមើលទៅល្អ មានសមត្ថភាព ប៉ុន្តែមិនមានទំនុកចិត្តខ្ពស់ចំពោះខ្លួនឯងប៉ុន្មានទេ។ មនុស្សភាគច្រើនដែលអ្នកបានជួបអ្នក នៅពាក់កណ្តាលឆ្នាំនេះ គឺល្អណាស់។
ពួកគេពិតជាស្និទ្ធស្នាលនឹងអ្នកយ៉ាងស្មោះ ដោយគ្មានចេតនាលេងសើចអ្វីឡើយ ដូច្នេះហើយ អ្នកក៏ត្រូវតែមានការពិបាកក្នុងការសម្រេចចិត្តដែរ តែត្រូវជ្រើសតាមបេះដូងខ្លួនឯង ហើយកុំឱ្យខុសឱ្យសោះ៕
ប្រភព ៖ iOne/Knongsrok