ជឿជាក់ថា ប្រិយមិត្តភាគច្រើនច្បាស់ជាធ្លាប់លេងហ្គេមផ្គុំ Jenga ពីមុនមកហើយ ឬអ្វីដែលនៅប្រទេសយើងហៅថាហ្គេម "សង់ផ្ទះ" ដែលយើងត្រូវធ្វើវាបន្តិចម្តងៗ ហើយទាញចេញម្តងមួយៗ ហើយដាច់ខាងមិនអាចឱ្យវាដួលរលំបានទេ ។
ប៉ុន្តែសម្រាប់បុរសរូបនេះវិញ គាត់បានបោះជំហានទៅមុខមួយជំហានទៀត ដោយសារតែជំនួសឱ្យការទាញវាចេញ លោកបែរជាផ្គុំវាបន្តិចម្តងៗ ទៅជារូបរាងរង្វង់ រហូតដល់ទីបំផុត គាត់បានបំបែកឯតទគ្គកម្មពិភពលោក ។
លោកមានឈ្មោះថា Kelvin ឬមនុស្សគ្រប់គ្នាហៅគាត់ថាជា Menga Man លោកគឺជាបុរសម្នាក់ ដែលចូលចិត្តផ្គុំ Jenga ។ ជារឿយៗលោកតែងតែប្រកួតប្រជែងនឹងខ្លួនឯង ដោយផ្គុំវាឡើងជាបន្តបន្ទាប់ ធ្វើយ៉ាងណាឲ្យវាបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ដោយមានជើងទ្រតែមួយគត់ ។
គួររំលឹកផងដែរថា កាលពីខែកុម្ភៈឆ្នាំ ២០២១ គាត់បានបង្កើតកំណត់ត្រាពិភពលោក ដោយការផ្គុំ Jenga ចំនួន ១.១៥០ ដុំ នៅលើជើងទ្រតុល្យភាព Jenga ទាំងអស់តែ ១ ដុំប៉ុណ្ណោះ ដែលវាត្រូវបានគេចាត់ទុកថា ជាអ្វីមួយដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ។
នៅគ្រានោះ វាត្រូវបានគេចាត់ទុកថាជាការងារពិបាកទៅហើយ ប៉ុន្តែ Kelvin មិនបានឈប់នៅត្រឹមនោះទេ។ ព្រោះកាលពីថ្មីៗនេះ នៅពាក់កណ្តាល ខែឧសភា ឆ្នាំ ២០២១ គាត់បានបំបែកឯតទគ្គកម្មខ្លួនឯង ដោយបង្កើតកំណត់ត្រាពិភពលោកថ្មី ពីការផ្គុំ Jenga រហូតដល់ 1,512 ដុំ ។
កាលដែលលោក បានបំបែកឯតទគ្គកម្មពិភពលោកខ្លួនឯងនាពេលនេះ វាបានធ្វើឲ្យមនុស្សគ្រប់គ្នា លើកតម្កើងលោកថាជា "ស្តេចផ្គុំ Jenga" លោកបានធ្វើឲ្យល្បែងផ្គុំ ដែលយើងធ្លាប់ស្គាល់បានផ្លាស់មុខមាត់ថ្មី ។ ហើយការផ្សាយបន្តផ្ទាល់ក្នុងកំឡុងពេលបង្កើតកំណត់ត្រាពិភពលោករបស់គាត់ បានធ្វើឱ្យទស្សនិកជនជាច្រើនរំភើប ញាប់ញ័រ ភ័យ បុកពោះ ស្ទើរគ្រប់គ្នា ៕
ប្រភព: MyModernMet