ជ្រើសរើសស៊ុតមួយដែលអ្នកចូលចិត្តជាងគេ នោះនឹងអាចមើលដឹងថា ក្នុងឆ្នាំ២០២១នេះ ជីវិតអ្នក អាចទទួលបានក្ដីសុខ និងសុភមង្គលកម្រិតណាដែរ?
1. ស៊ុតទី 1
សុភមង្គល និងទុក្ខព្រួយរបស់អ្នកនៅឆ្នាំ ២០២១ គឺស្មើគ្នា។ ជីវិតរបស់អ្នកមិនអាចទាយទុកជាមុនបានឡើយ ភាពសាមញ្ញ និងមានសុវត្ថិភាព ប៉ុន្តែអ្នកនឹងឃើញថាវាគួរឱ្យធុញទ្រាន់ និងសាំញុំាខ្លាំងណាស់។ ជាទូទៅឆ្នាំនេះអ្នកនឹងមិនទទួលរងនូវការខូចខាតច្រើនពេកទេ។ ដរាបណាអ្នករស់នៅតែគិតដល់ភាពវិជ្ជមាននៃជីវិតនឹងមិនធ្វើឱ្យអ្នកខកចិត្តឡើយ។
2. ស៊ុតទី 2
ជីវិតរបស់អ្នកនៅឆ្នាំ ២០២១ នេះ ពេលខ្លះសប្បាយចិត្ត ហើយពេលខ្លះទៀតក៏ពិបាកចិត្ត។ អ្នកនឹងមិនអាចច្រូតបាននូវសុភមង្គល និងអំណរច្រើនពេកទេ ប៉ុន្តែអ្នកមិនអស់សង្ឃឹម និងទុទិដ្ឋិនិយមចំពោះជីវិតនោះឡើយ។
ផ្ទុយទៅវិញ អ្នកនឹងឈរយ៉ាងរឹងមាំនៅចំពោះមុខការលំបាកដែលកើតមាន។ ទោះជាយ៉ាងណាក៏ដោយ កុំសោកសៅព្រោះក្រៅពីភាពសោកសៅ និងការមិនពេញចិត្តអ្នកនឹងនៅតែមានគ្រានៃសុភមង្គលដ៏លើសលប់។
3. ស៊ុតទី 3
អ្នកជាមនុស្សសាមញ្ញបំផុត ទោះបីជាជីវិតមិនងាយស្រួលក៏ដោយ អ្នកនឹងសោកសៅតែមួយភ្លែតប៉ុណ្ណោះ បន្ទាប់មកមានភាពសុទិដ្ឋិនិយមឡើងវិញហើយ។ អ្នកមិនចេះខ្វល់ខ្វាយច្រើនទេ អ្នកតែងតែចែករំលែកអំណររបស់អ្នកជាមួយមនុស្សគ្រប់គ្នា ដែលនៅជុំវិញអ្នក អ្នកក៏ចូលចិត្តសាកល្បងរឿងថ្មីៗ ហើយតែងតែប្រឈមមុខនឹងបញ្ហាដោយអាកប្បកិរិយាវិជ្ជមានផងដែរ។
អ្នកជឿជាក់ថា អ្នកជាមនុស្សដែលមានសំណាង មិនថាមានអ្វីកើតឡើងក៏ដោយ វានឹងប្រែពីគ្រោះថ្នាក់ទៅរកសន្តិភាពភាព សោកសៅទៅជាសេចក្តីអំណរ។ ជាលទ្ធផលអ្នកនឹងទទួលបានសុភមង្គលដែលគ្មានព្រំដែននៅក្នុងឆ្នាំ ២០២១ នេះ។
4. ស៊ុតទី 4
ក្នុងឆ្នាំចាស់អ្នកអាចជួបរឿងមិនល្អជាច្រើន។ ប៉ុន្តែឆ្នាំនេះរឿងការងាររបស់អ្នកមិនរលូនទេ ហើយក៏មានទំនោរធ្លាក់ចុះផងដែរ។ នេះធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ អ្នកតែងតែមានអារម្មណ៍ថាជីវិតគ្មានន័យទាល់តែសោះ។ អ្នកជាមនុស្សម្នាក់ដែលងាយនឹងទុទិដ្ឋិនិយមខ្លាំងណាស់ សូម្បីតែរឿងសាមញ្ញៗ ក៏នឹងធ្វើឱ្យអ្នកកើតមានអារម្មណ៍ស្មុគស្មាញផងដែរ។
ដរាបណាអារម្មណ៍មិនល្អនៅតែបន្ត ចិត្តគំនិតរបស់អ្នកក៏ងាយនឹងជួបរឿងមិនល្អទៅតាមហ្នឹងដូចគ្នា។ នេះមិនមែនមានន័យថា ជីវិតអ្នកគ្មានសុភមង្គលនោះទេ ប៉ុន្តែមកពីអ្នកធ្វេសប្រហែសនឹងពេលវេលានៃការសម្រាកលំហែ និងចំណាយពេលវេលាឥតប្រយោជន៍ច្រើនខ្លាំងពេក៕
ប្រភព ៖ iOne/Knongsrok