ក្រោយពីបែកបាក់ស្នេហា ខាងស្រីហោះពីអាមេរិក ទៅកូរ៉េ ដើម្បីតែលុបការចងចាំល្អៗ ដែលខ្លួនធ្លាប់សាងជាមួយអតីតសង្សារ

ការសន្យាស្រឡាញ់គ្នាជារៀងរហូត នឹងមិនត្រូវនៅជានិរន្តចំពោះមនុស្សគ្រប់គ្នាទេ បើទោះជាពួកគេធ្លាប់បានសាងអនុស្សាវរីយ៍ជុំគ្នា ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់ មិនចង់ចាកចេញពីគ្នា ប៉ុន្តែនៅទីបំផុតពេលដែលគ្រប់យ៉ាងត្រូវបានបញ្ចប់ រាល់អនុស្សាវរីយ៍ទាំងនោះ វាមិនត្រូវបានរលាយបាត់ទេ ។

Namsan Tower With Love Padlock At Summer Day

ដូចជារឿងរ៉ាវរបស់ស្ត្រីម្នាក់ឈ្មោះ Kassie Yeung បានធ្វើដំណើរទៅលេងប៉ម N Seoul នៅប្រទេសកូរ៉េខាងត្បូង ជាមួយអតីតមិត្តប្រុសរបស់នាង កាលពីឆ្នាំ ២០១៩ និងបានរួមគ្នាចាក់សោរ នៅលើរបងខាងមុខប៉ម ជាពាក្យសច្ចាស្រឡាញ់គ្នាជារៀងរហូត ។

Screenshot_20210522 095836_Samsung Internet

ជាក់ណាស់ វាគឺជាជំនឿតូចមួយសម្រាប់គូស្នេហ៍ជាច្រើនដែលបានទិញសោរ មកសរសេរឈ្មោះនៅលើវា បន្ទាប់មកព្យួរមេសោរនោះនៅជាប់នឹងរបងមុខប៉ម ជាសក្ខីភាពបញ្ជាក់ថា ពួកគេស្រឡាញ់គ្នានៅមុខប៉ម N Seoul ជាសាក្សី ។

យ៉ាងណាមិញ សេចក្តីស្រឡាញ់វាមិនមានជារៀងរហូតទេ នៅពេលពីរឆ្នាំក្រោយមក ក៏មាននរណាម្នាក់បានផ្លាស់ប្តូរចិត្ត ។

Screenshot_20210522 095853_Samsung Internet

Kassie Yeung បានផ្តិតយករឿងរ៉ាវ ដែលនាងធ្វើពីដំណើរពីទីក្រុង Los Angeles ទៅកូរ៉េខាងត្បូង ដើម្បីលុបការចងចាំល្អៗ កាលពីអតីតកាល ។

នាងសារភាពថា ខ្លួនជាមនុស្សម្នាក់ដែលគិតច្រើន តែនាងមិនខ្វល់ទេនាងបានទិញសំបុត្រយន្តហោះ ពីសហរដ្ឋអាមេរិក ហោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្រោយមកនាងបានទិញដង្កាប់មុខកាត់ ជិះឡានក្រុង ជិះកន្ត្រក់ខ្សែកាប វិលត្រឡប់ទៅកន្លែង ដែលនាងធ្លាប់ប្រកាសពីក្តីស្រឡាញ់ចំពោះអតីតគូស្នេហ៍ ។

Screenshot_20210522 095906_Samsung Internet

លុះពេលមកដល់កន្លែងតែមួយ ដែលនាងធ្លាប់ស្រលាញ់គ្នា នាងបានអង្គុយរកមេសោរ ដែលត្រូវបានទុកចោល ក្នុងចំណោមសោរពីគូស្នេហ៍ផ្សេងៗទៀតដែលកំពុងព្យួររណោង អស់រយៈជាងកន្លះម៉ោង ។ ជាការពិតណាស់នាងបាននិយាយថា នាងបានកាត់មេសោរនោះដោយផ្ទាល់ដៃ ។

Screenshot_20210522 095918_Samsung Internet

នៅចុងបញ្ចប់នៃឃ្លីបវីដេអូ មើលទៅនាង ហាក់ដូចជាមានអារម្មណ៍ល្អណាស់ ដែលបានកាត់មេសោរនោះដោយផ្ទាល់ដៃ ប្រៀបដូចជាស្នេហាដែលធ្លាប់មានត្រូវបានរលាយបាត់ ហើយអារម្មណ៍ចុងក្រោយត្រូវបានរំដោះចេញហើយ ៕

Screenshot_20210522 095932_Samsung Internet

ប្រភព: @kassieyeung, insider