តេស្តបែបចិត្តសាស្ត្រ! តើអ្នកគិតថាស្ត្រីទាំង ៣ នាក់នេះ តើអ្នកណាដែលជាអ្នកមាន និងមានឥទ្ធិពលជាងគេ?

តាមរយៈការធ្វើតេស្តបែបចិត្តសាស្ត្រ ក៏អាចបង្ហាញពីចរិត និងបុគ្គលិកលក្ខណៈរបស់អ្នកបានដែរ ដោយគ្រាន់តែជ្រើសរើសរូបមួយ ដោយផ្អែកទៅតាមការសម្រេចិត្តរបស់អ្នក។

តើអ្នកគិតថា ស្ត្រីទាំង៣នាក់នេះ តើម្នាក់ណាដែលជាអ្នកមាន និងមានឥទ្ធិពលជាងគេ?

Web Copy 56

1. ស្ត្រីនៅលេងរៀង A

ប្រសិនបើអ្នកជ្រើសរើសចម្លើយA វាបង្ហាញថាជីវិតរបស់អ្នកឥឡូវនេះ និងទៅអនាគតនឹងមានស្ថិរភាព ទាំងផ្នែកសម្ភារ និងខាងវិញ្ញាណ។ ចិត្តគំនិតរបស់អ្នកគឺល្អណាស់ តែងតែពេញចិត្តនឹងអ្វីដែលអ្នកមាន។ ដូច្នេះ ជីវិតរបស់អ្នក រមែងមានគ្រប់សព្វបែបយ៉ាង ដោយគ្មានការខ្វះខាតអ្វីឡើយ។

អ្នកក៏នឹងអាចសម្រេចចិត្តលើជីវិតផ្ទាល់ខ្លួនរបស់អ្នក មានជីវិតឯករាជ្យ មិនមានអ្នកណា អាចមកបង្ខំអ្នកបានទេ។ អ្នកក៏អាចក្លាយជាអ្នកដឹកនាំនៅក្នុងក្រុមមួយផងដែរ ទោះបីមិនមែនជាអ្នកមានអំណាចបំផុតក៏ដោយ ក៏ត្រូវបានមនុស្សជាច្រើនគោរព និងមានការគាំទ្រពីសំណាក់បុគ្គលិកជាច្រើនផងដែរ។ សរុបមកអ្នកជាមនុស្សឆ្លាត ឧស្សាហ៍ព្យាយាម ហើយជារឿយៗក្លាយជាមេដឹកនាំថ្នាក់កណ្តាល។

សេចក្ដីស្រឡាញ់របស់អ្នក គឺសម្បូរណាស់ អាចនិយាយបានថា អ្នកពិតជាមានមនោសញ្ចេតនាជ្រាលជ្រៅ មានក្ដីស្រឡាញ់ច្រើនចំពោះមនុស្សជុំវិញខ្លួន។ ជីវិតផ្លូវភេទក៏មានភាពចម្រុះផងដែរ ប៉ុន្តែវាហាក់ដូចជាអ្នកមិនអាចរកឃើញស្នេហាពិតនៅក្នុងជីវិតរបស់អ្នកនោះឡើយ។

2. ស្ត្រីនៅលេងរៀង B

អ្នកបានជ្រើសរើសចម្លើយB ដើម្បីបង្ហាញថាអ្នកជាមនុស្សពូកែម្នាក់ អាចនិយាយបានថាជាមនុស្សមានទេពកោសល្យពហុជំនាញ វាងវៃ រហ័សរហួន និងសកម្មក្នុងការស្រូបយកចំណេះដឹងថ្មីៗ។ នោះហើយជាមូលហេតុដែលអ្នកពូកែ អាចធ្វើបានគ្រប់សព្វបែបយ៉ាង ហើយមែងទទួលបានលទ្ធភាពខ្ពស់ដែលឥឡូវនេះ និងអនាគតអ្នកនឹងជួបប្រទះការងារខុសៗគ្នាជាច្រើន ដឹកនាំជីវិតបានយ៉ាងល្អ ជាមួយនឹងការផ្លាស់ប្តូរដែលមិនបានរំពឹងទុក និងបញ្ហាប្រឈមគួរឱ្យចាប់អារម្មណ៍។

អ្នកក៏ជាមនុស្សម្នាក់ ដែលមានភាពរួសរាយរាក់ទាក់ផងដែរ ប៉ុន្តែដោយសារហេតុផលខ្លះ អ្នកតែងតែយល់ច្រឡំពីអ្នកដទៃមានរឿងអវិជ្ជមាន ឬត្រូវគេនិយាយពីក្រោយខ្នងជាហូរហែ។ ទោះយ៉ាងណាក៏ដោយ អ្នកមិនយកចិត្តទុកដាក់លើរឿងនេះទេ។ អ្នកក៏មិនចង់ពន្យល់ច្រើនដែរ គ្រាន់តែរស់នៅតាមរបៀបផ្ទាល់ខ្លួនអ្នកតែប៉ុណ្ណោះ ព្រោះអ្នកជឿថា អ្នកដែលយល់ច្បាស់ពីអ្នក គេនឹងយល់ដោយមិនបាច់ឱ្យអ្នករៀបរាប់ច្រើនឡើយ។

ជាទូទៅ មិនថាអ្នកនៅទីណាទេ អ្នកនឹងក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ដែលល្បីល្បាញ និងគ្រប់គ្នាតែងតែស្គាល់អ្នក។ អ្នករស់នៅដោយមានភាពសមហេតុសមផល និងមានចិត្តល្អ មិនដែលមានគំនិតធ្វើបាបនរណាម្នាក់ឡើយ ប៉ុន្តែក៏មិនត្រូវឱ្យនរណាម្នាក់លេងមកធ្វើបាបអ្នកបានដែរ ហើយអ្នកក៏ជាមនុស្សម្នាក់ដែលមានមហិច្ឆិតាខ្ពស់ និងរឹងចចេសពេលខ្លះ។

3. ស្ត្រីនៅលេងរៀង C

ប្រសិនបើអ្នកជ្រើសរើសចម្លើយC វាបង្ហាញថា អ្នកជាមនុស្សសុភាពរាបសារ សន្តិភាព និងសាមញ្ញណាស់ ជាញឹកញាប់អ្នកតែងតែបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជាច្រើន ហើយត្រូវបានគេស្រឡាញ់គ្រប់ទីកន្លែងដែលអ្នកទៅ។ ដោយសារនិស្ស័យទន់ភ្លន់ និងមិនចូលចិត្តភាពច្របូកច្របល់ អ្នកនឹងមានជីវិតសុខស្រួល មានសេរីភាព និងសន្តិភាព ប៉ុន្តែវានឹងមានលក្ខណៈស្រអាប់ខ្លះដែរ។

អ្នកជាមនុស្សពូកែ ចូលចិត្តជួយអ្នកដទៃ រស់នៅយ៉ាងជាក់ស្តែង ហើយមិនពូកែប្រើល្បិចប្រយុទ្ធ និងងើបឡើងនៅក្នុងសង្គមមនុស្សដែលមានការប្រកួតប្រជែងគ្នានោះឡើយ។ អ្នកសម្របខ្លួនបានយ៉ាងងាយស្រួល ទៅនឹងបរិដ្ឋានជុំវិញអ្នក ដឹងពីរបៀបផ្លាស់ប្តូរខ្លួនអ្នកដើម្បីសម្របខ្លួនជាមួយក្រុមមនុស្សដទៃ។ ទោះយ៉ាងណា តួនាទីរបស់អ្នកជាក្រុមច្រើនតែមើលទៅមិនច្បាស់ ឬមិនលេចធ្លោទេ។

ជាទូទៅអ្នកមានចំណង់ខ្លាំង វិជ្ជមាន មានចំណេះដឹងទូលំទូលាយ និងមានភាពបត់បែនខ្លាំងក្នុងការគិត និងអាកប្បកិរិយារបស់អ្នក។ មនុស្សដូចអ្នកនឹងមានជីវិតស្ងប់ស្ងាត់ និងរីករាយដោយមិនដេញតាមកិត្តិនាម និងសំណាងអ្វីនោះឡើយ៕

ប្រភព ៖ Phunutoday/Knongsrok