រូបភាពនីមួយៗ គឺមានបង្កប់នូវអត្ថន័យរបស់អ្នកផ្សេងៗគ្នា។ តោះ!យើងទៅមើលអ្វីដែលមេឃអ្នកចូលចិត្តជាងគេ នឹងអាចបង្ហាញពីបុគ្គលិកលក្ខណៈដែលអ្នកលាក់ទុក។
1. ផ្ទៃមេឃលេខរៀងទី 1
ប្រសិនបើអ្នកត្រូវបានទាក់ទាញដោយរូបភាពដំបូងនៃមេឃ នោះមានន័យថា អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់បំផុត។ អ្នកស្អប់ភាពអយុត្តិធម៌ ហើយត្រៀមខ្លួនក្រោកឈរ និងតស៊ូដើម្បីអ្វីដែលត្រឹមត្រូវ។
អ្នកក៏ជាមនុស្សដែលមានការខិតខំខ្លាំងនៅជីវិត និងការងារផងដែរ។ នេះជាហេតុផលដែលធ្វើឱ្យអ្នកនៅជុំវិញអ្នក តែងតែមានការជឿជាក់ ទុកចិត្ត និងគោរពចំពោះអ្នកជាខ្លាំង។
លើសពីនេះទៅទៀត អ្នកក៏ជាមនុស្សដែលចេះអត់ឱនដល់មនុស្សជុំវិញខ្លួន ក៏ជាការគាំទ្រដ៏រឹងមាំសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នកផងដែរ។
ទោះយ៉ាងណាក៏ដោយ អ្នកមានលក្ខណៈរសើប ដែលធ្វើឱ្យអ្នកងាយរងគ្រោះដោយពាក្យចេតនារបស់អ្នកដទៃ។ នៅពេលប្រឈមមុខនឹងស្ថានភាពបែបនេះ អ្នកគួរតែបើកបេះដូង ហើយគិតឱ្យកាន់តែសេរី ដើម្បីកុំឱ្យបន្ទុកធ្លាក់លើខ្លួនឯងតែម្នាក់។ កុំធ្វើការសន្មតខ្លាំងពេក ដែលធ្វើឱ្យជីវិតកាន់តែនឿយហត់រឹតតែខ្លាំង។
2. ផ្ទៃមេឃលេខរៀងទី 2
ប្រសិនបើអ្នកជ្រើសរើសរូបភាពទីពីរ នេះមានន័យថា អ្នកគឺជាមនុស្សសុភាពរាបសារ និងមានចរិតស្ងប់ស្ងាត់។ អ្នកមិនចូលចិត្តភាពអ៊ូអរ ហើយតែងតែពេញចិត្តចំពោះបរិយាកាសសន្តិភាពបំផុត។ បុគ្គលិកលក្ខណៈរបស់អ្នក ត្រូវបានគេរាប់អាន និងពង្រីកខ្លួន ដូច្នេះអ្នកតែងតែមានអាកប្បកិរិយាប្រកបដោយសន្តិភាព និងសុភាពរាបសារចំពោះអ្នកដទៃ។
លើសពីនេះ អ្នកក៏ជាមនុស្សដែលចេះដឹងគុណ និងតែងតែមានអារម្មណ៍កំប្លុកកំប្លែងផងដែរ។ វាជួយអ្នកឱ្យឈ្នះការអាណិតអាសូររបស់អ្នកដទៃបានយ៉ាងងាយ។
3. ផ្ទៃមេឃលេខរៀងទី 3
ប្រសិនបើនេះជារូបភាពដែលធ្វើឱ្យអ្នកមានអារម្មណ៍ជាងគេ នោះវាបង្ហាញថា អ្នកជាមនុស្សម្នាក់ដែលមានគំនិតច្នៃប្រតិដ្ឋ និងសាទរចំពោះអ្វីគ្រប់យ៉ាង។ អ្នកចូលចិត្តសេរីភាព និងថាមពលវិជ្ជមាន។ ទោះយ៉ាងណាក៏ដោយ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវអនុវត្តភាពមត់ចត់ និងស្តាប់ឱ្យបានច្រើន។
4. ផ្ទៃមេឃលេខរៀងទី 4
នេះគឺជារូបភាពដែលតំណាងឱ្យមនុស្សគួរឱ្យចាប់អារម្មណ៍ ដែលចូលចិត្តការផ្សងព្រេង និងរីករាយជាមួយនឹងការធ្វើដំណើរគ្រប់ទីកន្លែង។ អ្នកតែងតែចង់ស្វែងយល់ពីពិភពខាងក្រៅដែលនៅជុំវិញអ្នក។
ទោះយ៉ាងណាក៏ដោយ គុណវិបត្តិដ៏ធំរបស់អ្នក គឺថាអ្នកងាយនឹងធុញទ្រាន់យ៉ាងឆាប់រហ័ស។ ដូច្នេះមានតែវត្ថុណាដែលអាចបំពេញនូវការចង់ដឹងចង់ឃើញ និងចំណង់ចំណូលចិត្តប៉ុណ្ណោះ ដែលអាចធ្វើឱ្យអ្នកលះបង់គំនិត និងការប្តេជ្ញាចិត្តក្នុងការតាមរក។
5. ផ្ទៃមេឃលេខរៀងទី 5
ជាមួយនឹងជម្រើសនេះ ក៏មានន័យថា អ្នកគឺជាមនុស្សម្នាក់ដែលអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ នៅពេលចាប់ផ្តើមទំនាក់ទំនង អ្នកចំណាយពេលមើល និងយល់ជំនួសឱ្យការបង្ហាញបុគ្គលិកលក្ខណៈរបស់អ្នកទាំងមូលចេញទៅភ្លាមៗ។
អ្នកក៏ជាមនុស្សម្នាក់ដែលមានមនោសញ្ចេតនាជ្រាលជ្រៅ ងាយនឹងកើតចិត្តអាណិតអាសូរ និងមានទស្សនៈពហុវិថីនៃជីវិត។ អ្នកអាចបញ្ជូនថាមពលវិជ្ជមានដល់អ្នកដែលនៅជុំវិញអ្នក ដោយមិនគិតពីផលតបស្នងមកវិញនោះឡើយ។
6. ផ្ទៃមេឃលេខរៀងទី 6
អ្នកជាមនុស្សឯករាជ្យ និងរឹងមាំ។ ពេលខ្លះអ្នកដទៃឃើញអ្នកថាជាមនុស្សម្នាក់ដែលមិនចេះអត់ធ្មត់ និងមានចរិតឆេវឆាវខ្លាំង។ ជំនួសឱ្យការចូលរួមនៅក្នុងការប្រឈមមុខគ្នាខ្លាំង អ្នកជ្រើសរើសធ្វើឱ្យមានតុល្យភាពរវាងតម្រូវការផ្ទាល់ខ្លួន និងការរំពឹងទុករបស់អ្នកដែលនៅជុំវិញអ្នក។
ភាពខ្លាំងរបស់អ្នក គឺចំណុចសុទិដ្ឋិនិយម។ អ្នកនាំមកនូវថាមពលវិជ្ជមានដល់អ្នកដែលនៅជុំវិញអ្នក។ ទោះបីជាមានរឿងអាក្រក់កើតឡើងក៏ដោយ ក៏វានឹងមិនធ្វើឱ្យអ្នកបាក់ទឹកចិត្តងាយៗនោះដែរ៕
* ព័ត៌មានសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday/Knongsrok