ជ្រើសរើសកាតមួយសន្លឹក ដើម្បីដឹងពីរឿងហេតុ ដែលកំពុងតែកើតឡើងចំពោះអ្នក ជាពិសេស គឺផ្នែកខាងអារម្មណ៍របស់អ្នក?
1. សន្លឹកកាតទី 1
ប្រសិនបើអ្នកជ្រើសរើសយកកាតលេខ ១ ក្នុងការធ្វើតេស្តនេះ វាបង្ហាញថា អារម្មណ៍របស់អ្នកកំពុងតែមានបន្ទុកច្រើនខ្លាំង ហើយអ្នកត្រូវការនរណាម្នាក់ជួយអ្នកឱ្យគ្រប់គ្រងលំហូរនោះឡើងវិញ។ មនុស្សនេះក៏អាចជួយអ្នកក្នុងការដោះស្រាយភាពតានតឹង និងជម្លោះដែលកើតឡើងនៅក្នុងជីវិតរបស់អ្នកបានដែរ។
ក្នុងអំឡុងពេលនេះ អ្នកគួរតែស្តាប់ខ្លួនឯងឱ្យបានច្រើន ដើម្បីឱ្យអារម្មណ៍អ្នកមានលំនឹងល្អ។ នៅពេលដែលអ្នកត្រូវបានគេសង្កត់សង្កិនពេក ឬនិយាយបំផ្លើសជ្រុលហួសហេតុ ដូច្នេះចិត្តរបស់អ្នកនឹងពិបាកគ្រប់គ្រង និងងាយបង្កើតសម្ពាធដ៏ធំមកលើអ្នក។ នេះក៏ជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់អ្នកដើម្បីថែរក្សា និងអភិវឌ្ឍខ្លួនអ្នកបន្ថែមទៀត។
2. សន្លឹកកាតទី 2
អ្នកមានអារម្មណ៍ថាអស់ថាមពលរលីងពីខ្លួន ហើយធ្វើឱ្យជីវិតអ្នកខកចិត្តនឹងរឿងជាច្រើន។ ព្រោះតែអារម្មណ៍បែបនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់សុភមង្គលរបស់អ្នកនាពេលអនាគតខាងមុខនេះ។ ទោះយ៉ាងណា ពេលនេះក៏ជាការចាប់ផ្តើមល្អសម្រាប់អ្នកនៅក្នុងជីវិតប្រចាំថ្ងៃ និងជីវិតខាងក្នុងរបស់អ្នក។
អ្នកគួរតែចាប់ផ្តើមបង្កើតពេលវេលាសម្រាប់ទម្លាប់ល្អដូចជា ហាត់ប្រាណ កែប្រែរបបអាហារ ការធ្វើសមាធិ និងគ្រប់គ្រងចិត្តខ្លួនឯង។ ប្រសិនបើអ្នកចង់មានសុខភាពរាងកាយ និងផ្លូវចិត្តល្អប្រសើរ អ្នកត្រូវតែរៀនធ្វើឱ្យជីវិតអ្នកកាន់តែសាមញ្ញ។
3. សន្លឹកកាតទី 3
ចំពោះសន្លឹកកាតទី៣ដែលអ្នកបានជ្រើសរើស វាបង្ហាញពីការផ្លាស់ប្តូរថ្មីដែលនឹងមកដល់អ្នកនាពេលអនាគត។ ឧទាហរណ៍ អ្នកនឹងផ្លាស់ប្តូរវិធីដែលអ្នកជួយមនុស្សជុំវិញខ្លួនជាដើម។
វាអាចជាគម្រោងសប្បុរសធម៌របស់អ្នក ឬភាពថ្លៃថ្នូរក្នុងជីវិតផ្ទាល់ខ្លួន។ ការឱ្យក៏មានន័យថាការទទួល ដូច្នេះអ្នកនឹងសម្គាល់ឃើញការផ្លាស់ប្តូរជាវិជ្ជមានកំពុងមករកអ្នក។ អារម្មណ៍នេះនឹងធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងឡើង។
4. សន្លឹកកាតទី 4
កាតនេះជាកម្មសិទ្ធិរបស់មនុស្សជាក់ស្តែង ពិតណាស់ អ្នកគឺជាមនុស្សម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯង ហើយមិនខ្លាចក្នុងការបង្ហាញវាដល់មនុស្សគ្រប់គ្នាបានដឹងនោះឡើយ។ ប្រសិនបើអ្នកជ្រើសរើសកាតនេះ អ្នកនឹងមានឱកាសរកឃើញថាមពលខាងក្នុងរបស់អ្នក។
អ្នកនឹងមានអារម្មណ៍ចង់ចាប់ផ្តើមថ្មី ហើយមិនខ្លាចនឹងការប្រឈមនឹងការផ្លាស់ប្តូរ និងបញ្ហាប្រឈមនាពេលអនាគត។ អនុវត្តការច្នៃប្រតិដ្ឋរបស់អ្នក ហើយស្តាប់វិចារណញាណរបស់អ្នកដែលនឹងជួយអ្នកក្នុងការចាប់យកឱកាស និងសមិទ្ធិផលថ្មីៗ៕
ប្រភព ៖ Phunutoday/Knongsrok