តើអ្នកធ្លាប់ចង់ដឹងរឿងស្នេហារបស់អ្នកនាពេលអនាគតទេ? ជ្រើសរើសគូស្នេហ៍ដែលអ្នកគិតថាមានសុភមង្គលបំផុត ក្នុងចំណោម ៣ គូខាងក្រោម នោះនឹងអាចដឹងពីខ្សែស្នេហានាពេលអនាគតរបស់អ្នកនឹងត្រូវបានបង្ហាញភ្លាមៗ។
១. គូស្នេហ៍លេខ ១
ស្នេហារបស់អ្នកមានភាពវាងវៃ អ្នកកំពុងតែមានក្តីស្រលាញ់ដែលមិនចេះរីងស្ងួត តែខ្លាំងនៅពេលដែលអ្នកនៅស្ងាត់ជាមួយដៃគូ។ ជាមួយនឹងជីវិតសង្គមបែបទំនើប ចូលចិត្តបង្ហាញអ្វីៗគ្រប់យ៉ាងនៅលើបណ្តាញសង្គមពីរឿងតូចតាច អ្នកតែងតែរក្សារឿងរ៉ាវស្នេហារបស់អ្នកជាលក្ខណៈឯកជន។
ប្រាកដណាស់ អ្វីដែលអ្នកដាក់នៅលើគេ គឺជាការស្រលាញ់រាប់អានដ៏ស្មោះត្រង់របស់អ្នកទាំងពីរ ដែលមិនបានបង្ហាញតាមរយៈរូបថតពីរបីសន្លឹកដែលបង្ហាញដល់មិត្តភក្តិ។ អ្វីគ្រប់យ៉ាងដែលហាក់ដូចជាដំណើរការល្អនៅក្នុងរឿងស្នេហាស្ងប់ស្ងាត់របស់អ្នក ពេលខ្លះធ្វើឱ្យដៃគូ កើតចិត្តសង្ស័យ ថាតើអ្នកពិតជានៅជាមួយពួកគេដោយមិនចាំបាច់ប្រុងប្រយ័ត្នឬយ៉ាងណា។
ដំបូន្មានល្អបំផុតសម្រាប់អ្នក គឺថាសេចក្តីស្រឡាញ់គឺជារបស់ល្អបំផុត និងសំណាងបំផុតដែលអ្នកអាចទទួលបានពីដៃគូរបស់អ្នកដោយគ្មានលក្ខខណ្ឌ។
២. គូស្នេហ៍ទី ២
ស្នេហារបស់អ្នកគឺងប់ងល់ និងខ្លាំងក្លា។ ចាប់តាំងពីចូលដល់ស្នេហាអ្នកតែងតែមានភាពសកម្ម និងក្លាហានក្នុងការបង្ហាញពីអារម្មណ៍របស់អ្នក មិនត្រឹមតែឱ្យមនុស្សនោះយល់ប៉ុណ្ណោះទេ ថែមទាំងឱ្យពិភពលោកទាំងមូលស្គាល់ផងដែរ។
សកម្មភាពទាំងនោះរបស់អ្នក មិនមែនកើតចេញពីភាពអំនួតអួតអាងទេ តែអ្នកគ្រាន់តែចង់ឱ្យដៃគូយល់ពីអារម្មណ៍ងប់ងល់របស់អ្នកហើយក៏សម្គាល់អធិបតេយ្យរបស់អ្នកផងដែរ។ នៅក្នុងជីវិតឯកជនរបស់មនុស្សពីរនាក់ អ្នកតែងតែដើរតួជាមនុស្សសកម្មខ្លាំងនៅពេលដែលត្រួតត្រារាល់ពាក្យសកម្មភាព និងការគិតពីមនុស្សម្នាក់ទៀត។
គេតែងតែនិយាយថា ស្នេហាគឺជាអារម្មណ៍ខ្លាំងបំផុត ប៉ុន្តែពេលខ្លះការបញ្ចេញមតិហួសហេតុរបស់អ្នក ធ្វើឱ្យដៃគូបែរជាហត់នឿយ និងធ្លាក់ទឹកចិត្តព្រោះវាថប់ដង្ហើមពេក។ អ្វីដែលសំខាន់បំផុតនៅក្នុងរឿងស្នេហានេះ គឺអ្នកអាចក្លាយជាអ្នកទទួលនូវការឈឺចាប់ព្រោះថាភាគីម្ខាងទៀតមិនប្រាកដថានឹងប្រគល់រាល់ការខិតខំរបស់អ្នកតាមការចង់បាន។
៣. គូស្នេហ៍ទី ៣
សេចក្តីស្រឡាញ់របស់អ្នកមានភាពចាស់ទុំ និងស្មោះត្រង់។ ការទុកចិត្ត និងការគោរពរបស់អ្នកបានក្លាយជាសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនរបស់អ្នក ដែលមនុស្សជាច្រើនកោតសរសើរ។ សូមអរគុណដល់បុគ្គលិកលក្ខណៈដែលមានភាពចាស់ទុំ និងនឹងននៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកក៏នឹងជ្រើសរើសដៃគូដែលត្រឹមត្រូវដើម្បីជាការគាំទ្រដ៏រឹងមាំ។
អ្វីដែលមានតម្លៃបំផុតនៅក្នុងរឿងស្នេហារបស់អ្នក គឺអ្នកទាំងពីរមិនងាយឃ្លាតឆ្ងាយពីពាក្យសម្តី និងសកម្មភាពរបស់អ្នកខាងក្រៅនោះទេ គឺមានតែយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់មនុស្សដែលអ្នកស្រលាញ់ប៉ុណ្ណោះ។ ដៃគូរបស់អ្នកតាំងពីដំបូងត្រូវបានជ្រើសរើសយ៉ាងត្រឹមត្រូវ និងស្របតាមបុគ្គលិកលក្ខណៈរបស់អ្នក ដូច្នេះការបញ្ចប់ដ៏រីករាយប្រាកដជារង់ចាំអ្នកទាំងពីរ។
ទោះជាយ៉ាងណាក៏ដោយ ស្នេហាគឺជាអារម្មណ៍ដ៏ស្រស់ស្អាតបំផុតនៅក្នុងជីវិតរបស់មនុស្ស ដូច្នេះកុំឱ្យហេតុផលខ្ពស់របស់អ្នកបង្កឱ្យមានភាពចម្រូងចម្រាស ប៉ុន្តែបន្ថយអាត្ម័នបន្តិច ដើម្បីជួយឱ្យអារម្មណ៍របស់អ្នករីកចម្រើនឡើងវិញ៕
ប្រភព ៖ Phunutoday/Knongsrok