ស្ទាបស្ទង់មើលកម្រិតនៃគំនិត និងអារម្មណ៍របស់អ្នក តើស្ងប់ស្ងាត់ដែរទេ?

ជ្រើសរើសនិមិត្តសញ្ញាមួយ ដើម្បីតេស្តមើលស្ថានភាពផ្លូវចិត្ត និងអារម្មណ៍របស់អ្នក អាចរក្សាបានស្ងប់ស្ងាត់ប៉ុនណា?

1. និមិត្តសញ្ញាទី 1

Screen Shot 2021 05 21 At 12.25.32 PM

អ្នកមិនមែនជាមនុស្សស្ងប់ស្ងាត់ខ្លាំងទេ តែផ្ទុយទៅវិញ អ្នកមានអារម្មណ៍ងាយឆាប់រំជួលចិត្តណាស់។ អ្នកតែងតែអាចផ្តល់ឱ្យមនុស្សម្នាក់ទៀតនូវអារម្មណ៍កក់ក្តៅនៅពេលមានទំនាក់ទំនងជាមួយគ្នា។

អ្នកក៏អាចឈរពីទស្សនៈរបស់មនុស្សម្នាក់ទៀត ដើម្បីយល់ពីពួកគេដែរ សម្រាប់ជាប្រយោជន៍របស់ពួកគេ អ្នកត្រូវរងទុក្ខបន្តិចបន្តួចសម្រាប់ខ្លួនអ្នក។

អ្នកជាមនុស្សពូកែ ឬយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់មនុស្សជុំវិញ ប្រសិនបើអ្នកដទៃសប្បាយចិត្ត អ្នកក៏នឹងមានអារម្មណ៍សប្បាយចិត្តដែរ បើអ្នកផ្សេងពិបាកចិត្ត អ្នកនឹងមិនសប្បាយចិត្តដូចគ្នា។

អ្នកមានការយោគយល់ល្អ ដូច្នេះអ្នកត្រូវបានមិត្តភក្តិរបស់អ្នកទទួលស្គាល់ និងរាប់អាន។ មិត្តភក្តិនៅជុំវិញអ្នកចូលចិត្តនិយាយជាមួយអ្នកអំពីអ្វីៗគ្រប់យ៉ាង ពីព្រោះអ្នកតែងតែស្តាប់ពួកគេ ហើយក៏ជាមនុស្សដែលអាចជឿជាក់ និងទុកចិត្តអ្នកផងដែរ។

2. និមិត្តសញ្ញាទី 2

Screen Shot 2021 05 21 At 12.25.38 PM

អ្នកមិនមែនជាមនុស្សស្ងប់ស្ងាត់ឡើយ ជាពិសេសអ្នកមិនល្អទេក្នុងការបង្ហាញអារម្មណ៍។ អ្នកមានការស្រមើស្រមៃល្អ ស្រឡះ ភ្លឺថ្លា និងជ្រាលជ្រៅមិនរស់រវើក អ្នកមានការយល់ចិត្តខ្ពស់ តែអ្នកមិនដឹងពីរបៀបបង្ហាញពីអារម្មណ៍ខាងក្នុងរបស់អ្នកឡើយ ហើយក៏មិនដឹងពីវិធីនិយាយចេញនោះទេ។

ក្នុងចិត្តអ្នកគិតពីវិធីមួយ ប៉ុន្តែនៅពេលអ្នកបង្ហាញវានៅខាងក្រៅ វានឹងក្លាយជាផ្លូវផ្សេងទៀត។ ជាទូទៅអ្នកពូកែនិយាយមិនចេះនិយាយមិនសមហេតុផល។

3. និមិត្តសញ្ញាទី 3

Screen Shot 2021 05 21 At 12.25.44 PM

អ្នកពិតជាមនុស្សត្រជាក់ និងស្ងប់ស្ងាត់ខ្លាំង។ អ្នកពិតជាមានអារម្មណ៍ស្រងាកចិត្ត និងតែងតែព្រងើយកន្តើយ។ អ្នកមិនចូលចិត្តធ្វើអន្តរកម្មជាមួយអ្នកខាងក្រៅ មានទំនោរលិចក្នុងពិភពផ្ទាល់ខ្លួនរបស់អ្នកដែលពោរពេញទៅដោយការស្រមើស្រមៃក្នុងសុបិនរបសើខ្លួនឯង... ។

អ្នកស្ទើរតែមិនអាច ដឹងពីអារម្មណ៍ឈឺចាប់របស់អ្នកដទៃ ក៏ដូចជាយល់បានពេញលេញ។ មនុស្សដែលមិនមានអារម្មណ៍ដូចជាអ្នក អាចធ្វើឱ្យអ្នកដទៃឈឺចាប់យ៉ាងងាយស្រួល ព្រោះអ្វីដែលអ្នកធ្វើ អ្វីដែលអ្នកនិយាយ គឺមិនខ្វល់ពីមនុស្សជុំវិញខ្លួននោះឡើយ៕

ប្រភព ៖ iOne/Knongsrok