ជ្រើសរើសលិខិតអាថ៌កំបាំងមួយ ដែលអ្នកចាប់អារម្មណ៍ខ្លាំងជាងគេបំផុត ដើម្បីដឹងពីចំនួនទឹកប្រាក់ដែលអ្នកអាចនឹងសន្សំបាន ក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត។
1. លិខិតសម្ងាត់ទី 1
បន្ទាប់ពីបីឆ្នាំក្រោយ អ្នកនឹងមិនមានប្រាក់សន្សំទេ។ អ្នកគឺជាមនុស្សដែលចូលចិត្តភាពសប្បាយរីករាយ ចូលចិត្តចំណាយលុយដោយគ្មានការកំណត់ច្បាស់លាស់។ ម្យ៉ាងវិញទៀត អ្នកខ្លួនឯងមិនបានរកលុយបានច្រើនទេក្នុងអំឡុងពេលនោះ។
អ្នកគ្រាន់តែអាចថែរក្សាជីវិតប្រចាំថ្ងៃរបស់អ្នក ដោយគ្រាន់តែរកបានប៉ុនណា ចាយប៉ុណ្ណឹងតែប៉ុណ្ណោះ។ អ្នកគិតថាអ្នករកប្រាក់ហើយចាយវាមិនចាំបាច់រឹតបន្តឹងពេកឡើយ ក៏អាចនិយាយបានថា អ្នកមិនខ្វល់យកចិត្តទុកដាក់ ចំពោះថ្ងៃមុខអ្វីទេ។
2. លិខិតសម្ងាត់ទី 2
ពិតជាអស្ចារ្យ អ្នកអាចសន្សំប្រាក់បានយ៉ាងច្រើនក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។ បច្ចុប្បន្ននេះ អ្នកទើបតែចាប់ផ្តើមអាជីវកម្ម ឬបើកគម្រោងដើម្បីរកលុយបន្ថែម ដូច្នេះផ្លូវដែលអ្នកកំពុងដើរគឺត្រឹមត្រូវណាស់។
ក្នុងរយៈពេលបីឆ្នាំខាងមុខ អ្នកនឹងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យនេះ។ អ្នកទើបតែចាប់ផ្តើម អ្នកមានផ្លូវវែងឆ្ងាយ ដូច្នេះ ចូរព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីអនាគតរបស់អ្នក។
3. លិខិតសម្ងាត់ទី 3
ការផ្លាស់ប្តូរដ៏ធំបំផុតក្នុងរយៈពេលបីឆ្នាំខាងមុខ គឺអ្នកកាន់តែសង្ហា / ស្រស់ស្អាតជាងមុន។ ទោះបីអ្នកមិនមានលុយច្រើនក្នុងធនាគារក៏ដោយ នេះក៏ជាអត្ថប្រយោជន៍ធំបំផុតដែលអ្នកដឹងថាត្រូវវិនិយោគលើខ្លួនឯង។
អ្នកតែងតែស្រឡាញ់ភាពស្រស់ស្អាត បន្ទាប់ពីរយៈពេល ៣ ឆ្នាំខាងមុខ រូបរាងរបស់អ្នកមានភាពប្រសើរឡើងច្រើន ការស្លៀកពាក់ស្អាតបាត មានរសនិយម និងម៉ូដកាន់តែល្អ។ យ៉ាងណាក៏អរគុណចំពោះចំណុចនេះ អ្នកក៏ជួបប្រទះសំណាងល្អជាច្រើននៅក្នុងជីវិតផងដែរ។
4. លិខិតសម្ងាត់ទី 4
បន្ទាប់ពីបីឆ្នាំក្រោយ អ្នកនឹងសន្សំប្រាក់បានមួយចំនួន។ ទោះយ៉ាងណា ប្រាក់ដែលអ្នករកបាន គឺដោយសារតែអ្នករឹតបន្តឹងការចំណាយរបស់អ្នក ហើយរស់នៅយ៉ាងសាមញ្ញ ជាមួយនឹងការរិះថាំយ៉ាងសកម្ម មិនមែនបានមកពីការវិនិយោគអាជីវកម្មទេ។
ទោះបីសម្រាប់អ្នកលុយមិនងាយរកបានក៏ពិតមែន ប៉ុន្តែអ្នកពិតជាពេញចិត្តនឹងការសន្សំលុយដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើនរណាម្នាក់ឡើយ។ ម្យ៉ាងវិញទៀតមិនថាអ្នកសន្សំបានប៉ុន្មានទេ តែនេះជាវិធីដ៏ល្អ ដែលអ្នកចេះរៀបផែនការច្បាស់លាស់ ក្នុងការសន្សំលុយកាក់ សម្រាប់តម្រូវការចាំបាច់ណាមួយទៅថ្ងៃមុខ៕
ប្រភព ៖ iOne/Knongsrok