ជ្រើសរើសរូបនិមិត្តសញ្ញានៃលាភសំណាងមួយ ដែលអ្នកចូលចិត្តជាងគេ នោះអ្នកនឹងអាចដឹងច្បាស់ ពីសំណាងដែលកំពុងតែរង់ចាំអ្នក នៅផ្លូវខាងមុខនេះ។
1. និមិត្តសញ្ញាទី 1
និមិត្តសញ្ញាដំបូងនេះ គឺតំណាងឱ្យការលូតលាស់ចលនាពង្រីក និងអភិវឌ្ឍន៍។ ជីវិតតែងតែផ្លាស់ប្តូរ និងប្រែប្រួលទៅតាមពេលវេលា ដូច្នេះអ្នកក៏ត្រូវរៀនសម្របខ្លួនទៅនឹងបញ្ហានេះដែរ។ នៅក្នុងសប្តាហ៍ថ្មីនេះ គម្រោងដែលអ្នកកំពុងអនុវត្តនឹងដំណើរការក្នុងល្បឿនលឿន និងប្រសើរជាងមុន។ ហើយចុងក្រោយជោគជ័យ និងសំណាងនឹងកើតឡើងនៅពេលអ្នកមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង។
អ្នកមានអារម្មណ៍ថាមានសុវត្ថិភាពចំពោះអ្វីដែលអ្នកកំពុងធ្វើ ហើយអ្នកក៏មានអារម្មណ៍រំភើបរីករាយពេញទំហឹង ចំពោះគម្រោង និងការងារដែលអ្នកកំពុងធ្វើ។ ជីវិតរបស់អ្នកប្រហែលជានៅទ្រឹងបន្តិច ប៉ុន្តែ និមិត្តសញ្ញាដែលអ្នកបានជ្រើសរើសនេះ ហាក់ដូចជានាំមកនូវការផ្លាស់ប្តូរដែលអ្នកត្រូវការ។ អ្នកត្រៀមខ្លួនដើម្បីចាប់យកជីវិតថ្មីទាំងមូល។
2. និមិត្តសញ្ញាទី 2
សប្តាហ៍ថ្មីនេះ អ្នកនឹងមានពេលវេលាដើម្បីស្តាប់ខ្លួនឯងបានច្រើន ហើយឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់អ្នក។ ជាក់ស្ដែង និមិត្តសញ្ញានេះដែរ ក៏អាចជួយអ្នកឱ្យរៀនពីរបៀបនៅម្នាក់ឯងដោយមិនឯកោទៀតផង។
នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់អ្នក ដូច្នេះអ្នកអាចឆ្លុះបញ្ចាំងពីអ្វីៗដែលនៅជុំវិញអ្នក និងស្វែងរកទិសដៅសម្រាប់អនាគតរបស់អ្នក។ វាដល់ពេលដែលត្រូវទុករបស់គួរឱ្យធុញទ្រាន់ចោល ហើយធ្វើអ្វីដែលអ្នកពិតជាចង់ធ្វើ។ វាអាចជាការប្រថុយប្រថាន ប៉ុន្តែអ្នកនឹងមិនសោកស្តាយអ្វីឡើយ បន្ទាប់ពីអ្នកបានធ្វើតាមតម្រូវការនៃបេះដូងរបស់អ្នក។
3. និមិត្តសញ្ញាទី 3
និមិត្តសញ្ញាចុងក្រោនេះ គឺបង្ហាញថា នេះជាពេលវេលាសមស្របសម្រាប់អ្នក ដើម្បីបង្ហាញសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់អ្នក។ ទំនាក់ទំនងគំនិត និងគម្រោងរបស់អ្នកទៅកាន់មនុស្សកាន់តែច្រើន។
នេះមិនមែនជាពេលវេលាដែលត្រូវអៀនខ្មាសក្នុងការដកខ្លួន ឬព្រួយបារម្ភអំពីអ្វីដែលអ្នកដទៃគិតពីអ្នកនោះទេ។ ធ្វើសកម្មភាពដាច់ខាត និងបង្ហាញថាអ្នកអាចគ្រប់គ្រងបាន។ លើសពីនេះ និមិត្តសញ្ញាមួយនេះ ក៏រំឭកអ្នកផងដែរថា ប្រសិនបើអ្នកមានផែនការក្នុងចិត្ត សូមធ្វើសកម្មភាពឥឡូវនេះសំណាងកំពុងញញឹមមករកអ្នកហើយ៕
ប្រភព ៖ Emdep/Knongsrok