ជ្រើសរើសពន្លឺភ្លើងទៀនមួយ ដើម្បីបំភ្លឺមើលពីចរិតលក្ខណៈ និងអនាគតរបស់អ្នក តាមបែបចិត្តសាស្ត្រ។
1. ភ្លើងទៀនទី 1
អ្នកដែលជ្រើសរើសទៀនទី1 នេះច្រើនតែមានបុគ្គលិកលក្ខណៈបែបបុរាណ។ មនុស្សទាំងនេះភាគច្រើនចូលចិត្តភាពរីករាយនឹងជីវិត និងមានគោលបំណងច្បាស់លាស់នៅក្នុងជីវិត ដូច្នេះពួកគេងាយនឹងក្លាយជាអ្នកមាន និងជោគជ័យក្នុងអាជីពជោគជ័យលើសពីការរំពឹងទុក។
2. ភ្លើងទៀនទី 2
ប្រសិនបើអ្នកចូលចិត្តពន្លឺទៀនទី2 នោះអ្នកនឹងមានបុគ្គលិកលក្ខណៈសមរម្យ ទោះបីអ្នកចូលចិត្តភាពឆើតឆាយក៏ដោយ ប៉ុន្តែអ្នកមិនដែលភ្លេចខ្លួននោះឡើយ។ នៅកន្លែងធ្វើការ អ្នកគឺជាមនុស្សប្រភេទរៀងយឺតយ៉ាវបន្តិច ប៉ុន្តែខ្ជាប់ខ្ជួន ដូច្នេះជីវិតអ្នក កាន់តែចាស់ កាន់តែមានលុយច្រើន ប៉ុន្តែអ្នករប្រហែលជាមិនសូវមានពេលវេលារីករាយទេ។
3. ភ្លើងទៀនទី 3
ប្រសិនបើអ្នកចូលចិត្តទៀនទី3 អ្នកពិតជាមានភាពស្មុគស្មាញខ្លាំងក្នុងជីវិត។ អ្នកប្រមូលនូវរបកគំហើញថ្មីៗ និងភាពច្នៃប្រឌិត។ ដូច្នេះវាងាយស្រួលសម្រាប់អ្នកក្នុងការទទួលបានជោគជ័យនៅក្នុងសិល្បៈច្នៃប្រឌិតជាងអាជីពជាប្រពៃណី។
4. ភ្លើងទៀនទី 4
ប្រសិនបើអ្នកចូលចិត្តទៀនទី4 នោះមានន័យថា អ្នកជាមនុស្សដែលមានភាព រស់រវើក និងរួសរាយរាក់ទាក់។ អ្នកជាប្រភេទមនុស្សដែលមានភាពរីករាយ និងងាយស្រួលក្នុងការចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន។ នៅកន្លែងធ្វើការ អ្នកជាមនុស្សម្នាក់ដែលអាចធ្វើការបានល្អក្នុងក្រុម និងបានត្រៀមខ្លួនជួយមនុស្សជុំវិញខ្លួន ដូច្នេះមនុស្សគ្រប់គ្នាសុទ្ធតែស្រលាញ់រាប់អានអ្នក។ ចរិតបុគ្គលិកលក្ខណៈជាមូលដ្ឋានរបស់ពួកគេ គឺមិនមានភាពអាត្មានិយមឡើយ។ អ្នកជាមនុស្សសុទិដ្ឋិនិយម មានភាពស្មោះត្រង់ក្នុងជីវិត ដូច្នេះកន្លែងណាដែលអ្នកទៅ ច្បាស់ជាមានមនុស្សចាំជួយជ្រោមជ្រែងអ្នកជានិច្ច។
5. ភ្លើងទៀនទី 5
ប្រសិនបើអ្នកជ្រើសរើសទៀនទី5 នេះមានន័យថា អ្នកគឺជាមនុស្សម្នាក់ដែលតែងតែមានសុភមង្គលខាងវិញ្ញាណ និងជីវិតដ៏សម្បូរបែប។ នៅក្នុងជីវិត អ្នកជាមនុស្សរីករាយមានភាពរួសរាយរាក់ទាក់ ពូកែខាងជំនួញ ការស្រមើលស្រមៃ និងមានភាពកំប្លុកកំប្លែង ដូច្នេះអ្នកពិតជាទទួលបានជោគជ័យក្នុងអាជីវកម្ម។ នៅក្នុងជីវិតអ្នកតែងតែត្រូវបានគេកោតសរសើរចំពោះប្រាជ្ញា។
6. ភ្លើងទៀនទី 6
ប្រសិនបើអ្នកចូលចិត្តទៀនទី 6 នេះមានន័យថា អ្នកគឺជាមនុស្សដែលចូលចិត្តសៀវភៅបុរាណជាជាងនិន្នាការសម័យទំនើប។ នៅកន្លែងធ្វើការ អ្នកពិតជាមានភាពថ្លៃថ្នូរ និងមត់ចត់ និងមានអំណាចតែងតែគ្រប់គ្រងអ្វីៗគ្រប់យ៉ាងក្នុងជីវិត ដូច្នេះជីវិតអ្នកពិតជាស្ងប់សុខ សន្តិភាពមិនសូវមានភាពច្របូកច្របល់ឡើយ។
7. ភ្លើងទៀនទី 7
ប្រសិនបើអ្នកជ្រើសរើសទៀនចុងក្រោយគេ នេះមានន័យថា អ្នកមានភាពស្មោះត្រង់ ឆើតឆាយគួរឱ្យស្រឡាញ់ ចូលចិត្តសម័យទំនើប ប៉ុន្តែក៏មានជីវិតសាមញ្ញដែរ។ មនុស្សទាំងនេះជាធម្មតាមានភាពល្អឥតខ្ចោះបំផុតនៅកន្លែងធ្វើការ ហើយតែងតែខិតខំដើម្បីភាពល្អឥតខ្ចោះនៅក្នុងជីវិត ដូច្នេះពួកគេតែងតែចង់ងើបឡើងដោយខ្លួនឯង ដោយមិនពឹងផ្អែកលើអ្នកដទៃនោះឡើយ៕
ប្រភព ៖ Phunutoday/Knongsrok