ប្រសិនបើអ្នកឃើញសញ្ញាមួយក្នុងចំណោមសញ្ញាទាំងនេះ សូមអបអរសាទរ នេះជាសញ្ញាដែលបង្ហាញថា អ្នកនឹងមានសំណាងធំចូលមកក្នុងពេលឆាប់ៗខាងមុខនេះ។
១. មានបក្សីមកធ្វើសម្បុកនៅផ្ទះ
មនុស្សជាច្រើនតែងនិយាយថា បក្សីធ្វើសម្បុក គឺជាប្រផ្នូលល្អណាស់។ នៅពេលសត្វស្លាបមកធ្វើសម្បុក វាក៏មានន័យថា ផ្ទះមានហុងស៊ុយល្អ ដែលជាសញ្ញាបង្ហាញថាក្រុមគ្រួសារហៀបនឹងមានដំណឹងល្អចូលមក។
សម្បុកចាប់ជារឿយៗជួយម្ចាស់ផ្ទះឱ្យមានកូនទទួលបានដំណឹងល្អជាបន្តបន្ទាប់។ ប្រសិនបើអ្នកឃើញសត្វស្លាប ឬឃ្មុំកំពុងធ្វើសម្បុកនៅក្នុងផ្ទះអ្នកគួរតែរក្សាស្ថានភាពឱ្យនៅដដែល កុំដេញវាចេញឱ្យសោះ ក្រែងលោប្រែពីលាភសំណាង ទៅជាបាត់បង់ទ្រព្យសម្បត្តិ។
២. គេងយល់សប្តិល្អ
ប្រសិនបើអ្នកគេង ហើយយល់សប្តិឃើញភាពដ៏ស្រស់ស្អាត វាមានអត្ថន័យពិសេសដែលថាសំណាងល្អកំពុងមករកអ្នក។ សុបិនទាំងនេះមិនមែនជាការទស្សទាយអំពីអនាគតទេ ប៉ុន្តែវាគឺជាសញ្ញាមួយដែលបង្ហាញថាជីវិតរបស់អ្នកកំពុងតែមានភាពសប្បាយរីករាយចូលមក។
៣. ឃើញឥន្ធនូ
ឥន្ទធនូលេចឡើងបន្ទាប់ពីភ្លៀង បង្ហាញថារឿងល្អៗកំពុងមករកអ្នក វាក៏មានន័យថា ផែនការអនាគតរបស់អ្នកក៏រលូនល្អដែរ។ មនុស្សជាច្រើនជឿថា ការរៀបការ ឬមានកូននៅពេលឥន្ទធនូនឹងនាំមកនូវសុភមង្គល និងសំណាងល្អជាច្រើនផងដែរ។
៤. ចាបជុះដាក់លើក្បាល
ត្រូវចាបជុះដាក់លើក្បាល សូមកុំគិតថា វាជាថ្ងៃស៊យ ឬសំណាងអាក្រក់ឱ្យសោះ នេះបើយោងទៅតាមក្បួនហុងស៊ុយ អ្នកដែលបក្សីជុះដាក់លើក្បាល គេចាត់ទុកថាជាសញ្ញានៃសំណាងល្អដែលជិតមកដល់។
៥. ឆ្មាសម្បុរបីចូលក្នុងផ្ទះ
ជារឿយៗមនុស្សគិតថាវាពិបាកសម្រាប់សត្វឆ្មាចូលក្នុងផ្ទះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើឆ្មាសម្បុរបីចូលក្នុងផ្ទះ វាមានន័យថា សំណាងកំពុងមករកអ្នក។ នៅពេលជួបឆ្មាពណ៌ស ឬខ្មៅមនុស្សតែងតែដេញតាមពួកគេពីព្រោះពួកគេគិតថាពួកគេនាំមកនូវសំណាងអាក្រក់។
៦. មេអំបៅហោះចូលក្នុងផ្ទះ
មេអំបៅហោះចូលក្នុងផ្ទះ គឺជាសញ្ញាមួយបង្ហាញថាអ្នកហៀបនឹងជួបមនុស្សរីករាយ និងមនុស្សសំខាន់ក្នុងជីវិតរបស់អ្នក។ មេអំបៅពណ៌ខ្មៅនាំមកនូវដំណឹងល្អអំពីអាជីព និងកិត្តិនាម។ មេអំបៅពណ៌ភ្លឺ នាំមកនូវសំណាងល្អអំពីស្នេហា។ នៅពេលមេអំបៅហោះហើរចូលក្នុងផ្ទះដោយចៃដន្យ ប្រសិនបើអ្នកដេញពួកគេចេញអ្នកកំពុងបំផ្លាញសំណាង និងអធ្យាស្រ័យដោយដៃរបស់អ្នកផ្ទាល់ហើយ៕
* ព័ត៌មានសម្រាប់ជាឯកសារយោង និងការសញ្ជឹងគិត!
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok