អ្នកដែលមានរូបភ្នែកព្រះនៅលើមេដៃ ពួកគេគឺជាមនុស្សដែលមានភាពវៃឆ្លាត និងរហ័សរហួនយ៉ាងខ្លាំង។ ពួកគេមានសន្តិភាពនៅក្នុងជីវិត សេរី និងអាចជម្រុញមនុស្សជុំវិញខ្លួនមានស្នាមញញឹម និងជោគជ័យដូចខ្លួនផងដែរ។
មេដៃដែលមានភ្នែកព្រះ គឺជាខ្សែតភ្ជាប់រវាងស្នាមម្រាមដៃទីមួយ និងទីពីរ។ វាត្រូវបានគេស្គាល់ផងដែរថា ជារឿយៗមានលក្ខណៈដូចគ្នាថាពួកគេឆ្លាតវៃ រហ័សរហួន សន្តិភាព និងពោរពេញដោយស្រលាញ់ និងរីករាយ។
១. ឆ្លាត រហ័សរហួន
ឈ្មោះមួយទៀតសម្រាប់ការគូសចំណាំរបស់ព្រះពុទ្ធ គឺសរសៃវ៉ែនដែលបង្ហាញថាមនុស្សដែលមានលំនាំពិសេសនេះ ច្រើនតែឆ្លាតវៃ និងរហ័សរហួន។ ពួកគេខិតខំរៀនសូត្រ មានទេពកោសល្យ ដូច្នេះ ជីវិតពួកគេ មិនខ្វះលុយចាយឡើយ។
ពួកគេភាគច្រើនមកពីគ្រួសារដែលមានស្ថានភាពសេដ្ឋកិច្ចល្អ។ ពួកគេក៏អាចបង្កើតអាជីពដោយការសាកល្បងផងដែរ។ ជីវិតរបស់ពួកគេមិនសូវច្របូកច្របល់ ហើយស្ទើរតែពោរពេញដោយសំណាង។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើខ្សែបន្ទាត់នេះត្រូវបានរំខានហើយមានរនាំងផ្ដេក និងបញ្ឈរជាច្រើនកំពុងរត់ឆ្លងកាត់ វាបង្ហាញថាមនុស្សនេះមិនមានឆន្ទៈរឹងមាំឡើយ ងាយនឹងបរាជ័យណាស់ មិនមានឆន្ទៈជម្រុញក្នុងការពុះពារទេ ក៏ជាមនុស្សខ្ជិលច្រអូស មិនសូម្បីតែគិតពីអនាគត។ មិនត្រឹមតែប៉ុណ្ណឹងទេ មនុស្សទាំងនេះក៏មានសុខភាពមិនល្អដែរ តែងតែឈឺថ្កាត់ ឬមានជំងឺប្រចាំខ្លួនទៀតផង។
២. នៅក្នុងជីវិតអាពាហ៍ពិពាហ៍រីករាយ
ភ្នែករបស់ព្រះលើម្រាមដៃមេ គឺជានិមិត្តរូបដ៏គួរឱ្យរីករាយបំផុត។ ប្រសិនបើស្ត្រីមានរូបនេះ ពួកគេនឹងបានរៀបការជាមួយអ្នកដែលពូកែគ្រប់បែបយ៉ាង។ បើមិនដូច្នោះទេ បុគ្គលនោះក៏ជាមនុស្សដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្លាំងផងដែរ។ ហើយប្រសិនបើមេដៃទាំងសងខាង សុទ្ធតែមានភ្នែកព្រះ នោះជីវិតពួកគេពោរពេញដោយកិត្តិនាម និងសំណាងពេញលេញសំណាងទ្វេដង។
៣. ជីវិតសន្តិភាពពេញបរិបូណ៌
មនុស្សដែលមានភ្នែកព្រះ លើម្រាមមេដៃ ជាធម្មតាមានភាពរឹងមាំ ស្មោះត្រង់ និងគួរឱ្យស្រឡាញ់រាប់អាន។ ពួកគេងាយបំផុសមនុស្សនៅជុំវិញពួកគេឱ្យមានស្មារតីស្វាហាប់ដូចគេអ៊ីចឹង។ នោះហើយជាមូលហេតុដែលពួកគេត្រូវបានស្វាគមន៍គ្រប់ទីកន្លែងដែលពួកគេទៅ។
មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេក៏មានសតិស្មារតីខ្ពស់ មានសតិចងចាំល្អ និងមានវិញ្ញាណទី ៦ អាចដឹងរឿងមុនផងដែរ។ ពួកគេស្ទើរតែមិនដែលធ្វើឱ្យខ្លួនគេមានបញ្ហានៅក្នុងជីវិតនោះឡើយ។ ផ្ទុយទៅវិញ ជីវិតរបស់ពួកគេតែងតែមានសន្តិភាព និងស្រស់ស្រកាលដូចជាពួកគេត្រូវបានការពារដោយព្រះពុទ្ធ។
* ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok