តោះ! សាកក្រឡេកមើលម្រាមដៃរបស់អ្នកទាំងសងខាង តើមានក្រយៅដៃប៉ុន្មានដែរ? ចំនួនក្រយៅដៃដែលអ្នកមាន អាចបង្ហាញពីបុគ្គលិកលក្ខណៈ និងសំណាងរបស់អ្នកនាពេលអនាគត។
ទោះយ៉ាងណាក្ដី ក្រយៅដៃឆ្វេង និងដៃស្ដាំ ក៏អាចកំណត់វាសនាមនុស្សយើងខុសគ្នាដែរ។ ចំណែកឯចំនួនក្រយៅដៃសរុបក៏ដូចគ្នា សុទ្ធសឹងតែមានអត្ថន័យ ខ្លឹមសារ និងការកំណត់វាសនាខុសៗគ្នាទាំងអស់។
១. ក្រយៅដៃខាងឆ្វេង
- ក្រយៅមេដៃ ៖ ភាពស្ថិតស្ថេរ គុណភាពផ្លូវចិត្តល្អ គឺជាអ្នកធ្វើការដ៏អស្ចារ្យម្នាក់ ប៉ុន្តែពេលខ្លះអ្នកក៏ជាមនុស្សដែលមានចរិតរឹងរូសខ្លាំង ទទូចឱ្យធ្វើអ្វីដោយខ្លួនឯង ដោយមិនខ្វល់ពីអារម្មណ៍មនុស្សជុំវិញខ្លួនឡើយ។
- ម្រាមដៃនាង និងម្រាមដៃចង្អុល ៖ អ្នកងាយនឹងជួបឧបសគ្គដែលមិនអាចរាប់បាន ប៉ុន្តែបន្ទាប់ពីបរាជ័យ អ្នកមិនធ្លាក់ទឹកចិត្តឡើយ មានតែក្រោកឡើងហើយបន្តទៅមុខទៀត។
- ម្រាមដៃនាង និងម្រាមកូនដៃ ៖ អ្នកនៅតែជាមនុស្សដែលងប់ងល់នឹងស្នេហា ប៉ុន្តែអ្នកត្រូវតែជម្នះបន្លា និងឧបសគ្គជាច្រើនដើម្បីទទួលបានសុភមង្គលពិត។
២. ក្រយៅដៃខាងស្តាំ
- មេដៃខាងស្តាំ ៖ បុគ្គលិកលក្ខណៈឯករាជ្យ ជាមនុស្សសមត្ថភាពដឹកនាំ ទៅតាមពេលវេលា ជាពិសេសអ្នកជាមនុស្សចិត្តធ្ងន់ ពុះពារ ដូច្នេះអ្នកប្រាកដជាក្លាយជាមនុស្សជោគជ័យ។
- ម្រាមដៃនាង និងម្រាមកូនដៃ ៖ អ្នកជាមនុស្សមានមន្តស្នេហ៍ និងមានភពទាក់ទាញខ្លាំងចំពោះភេទផ្ទុយ។
- ម្រាមមេដៃ និងម្រាមដៃនាង ៖ នៅពេលដែលសំណាងមិនល្អ អ្នកត្រូវតែពឹងផ្អែកលើការខិតខំរបស់អ្នកផ្ទាល់ ដើម្បីទទួលបានជោគជ័យ។
៣. ចំនួនក្រយៅដៃសរុប នៅលើដៃទាំងសងខាង
- សម្រាប់មនុស្សដែលមានក្រយៅដៃ ២ នៅដៃខាងឆ្វេង ៖ គឺជាមនុស្សដែលមានចរិតស្លូតបូត និងមានទំនាក់ទំនងសង្គមល្អ។ ពេលខ្លះខ្វះការមើលឃើញជាមុន។ ក្នុងគ្រាលំបាកមានមនុស្សខ្ពង់ខ្ពស់ចាំជួយគាំទ្រជានិច្ច។
- ក្រយៅ ២ នៅដៃខាងស្តាំ ៖ អ្វីដែលអ្នកគិត និងធ្វើហើយ ដាច់ខាតអ្នកនឹងធ្វើវាឱ្យបានល្អ មិនចេះបោះបង់ចោលពាក់កណ្ដាលទីឡើយ។ អ្នកជាមនុស្សកំប្លែង មានភាពរីករាយ ដូច្នេះអ្នកតែងតែជាមជ្ឈមណ្ឌលនៃភាពសប្បាយរីករាយ។
- សម្រាប់អ្នកដែលមានក្រយៅដៃ ៣
ប្រសិនបើអ្នកមានក្រយៅដៃ៣ នៅលើដៃតែម្ខាង គឺជាដៃដែលមានសំណាងណាស់ មិនថាឆ្វេង ឬស្ដាំនោះឡើយ។ អ្នកពិតជាមនុស្សសកម្ម និងតែងតែមានអារម្មណ៍រីករាយ និងរស់រវើកជានិច្ច ប៉ុន្តែពេលខ្លះ អ្នកក៏ហាក់ដូចជាស្ងៀមស្ងាត់ និងស្រគត់ស្រគំណាស់ដែរ។ អ្នកត្រូវបានមនុស្សចូលចិត្ត ដោយមនុស្សជាច្រើន ជាពិសេសមនុស្សចាស់ ដោយសារតែចរិតឆ្លាត និងត្រឹមត្រូវ និងសុភាពរាបសាររបស់អ្នក។ អ្នកត្រូវបានកើតមកដោយការពិតនៃសុភមង្គលពិត អ្នកមានមនុស្សស្រឡាញ់ និងចាំគាំទ្រគ្រប់ពេលវេលា។
- ក្រយៅដៃ ៤
អ្នកជាមនុស្សដែលមានវិចារណញាណខ្លាំង មានទេពកោសល្យ និងជាមនុស្សដែលមានប្រជាប្រិយភាពខ្លាំងជាមួយមនុស្សជុំវិញខ្លួន។ សេចក្ដីស្រឡាញ់កំពុងធ្វើដំណើរយ៉ាងរលូនមកកាន់អ្នក។ សមស្របសម្រាប់វិជ្ជាជីវៈទាក់ទងនឹងការសរសេរកំណាព្យ សិល្បៈ អ្នកនឹងអាចក្លាយជាបុគ្គលល្បីល្បាញ ជាពិសេសដែលទទួលបានការស្រឡាញ់ និងគាំទ្រពីមនុស្សជាច្រើន។
- ក្រយៅដៃ ៥
ក្រយៅដៃចំនួន ៥ នៅលើដៃតែមួយ ៖ អ្នកជាមនុស្សម្នាក់ដែលមានចរិតរឹងមាំ មានមហិច្ឆតា ដូច្នេះ អ្នកមិនសូវជាពេញចិត្តជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់ខ្លួនឯងឡើយ។ អ្នកនឹងជួប និងលង់ស្នេហ៍ជាមួយមនុស្សដែលមានភាពចាស់ទុំ សមិទ្ធិផល ហើយអ្នកនឹងកោតសរសើរពួកគេយ៉ាងខ្លាំង។
ក្រយៅដៃ៥ នៅលើដៃទាំងពីរ ៖ អ្នកជាមនុស្សដែលមានភាពស្មោះត្រង់ ទាំងចិត្ត និងគំនិត សម្រាប់អ្នកដទៃ មានចរិតសុភាពរាបសារ ចេះគោរព ចេះអត់ធ្មត់ខ្ពស់។ អ្នកនឹងក្លាយជាមនុស្សមានសំណាង ពេលអ្នកឈានដល់វ័យកណ្តាលឡើងទៅ។
- ក្រយៅដៃ ៦
បើដៃឆ្វេងមានក្រយៅច្រើនជាងដៃស្តាំ ៖ អ្នកជាមនុស្សដែលមានមហិច្ឆិតា ជាបុគ្គលិកលក្ខណៈ“ ប្លែក” បន្តិច។ កាលពីអ្នកនៅក្មេងសំណាងរបស់អ្នកបានប្រសើរឡើងជាលំដាប់។ ប្រសិនបើអ្នកបង្កើតអាជីវកម្មនៅស្រុកកំណើត អ្នកនឹងងើបឡើងដូចខ្លែងត្រូវខ្យល់។ បើនិយាយពីស្នេហាវិញ អ្នកមានតម្រូវការផ្ទុយគ្នាខ្លាំងចំពោះភេទផ្ទុយទាំងទាប និងខ្ពស់បំផុត។
ដៃឆ្វេងតិចជាងដៃស្តាំ ៖ ប្រសិនបើអ្នកមានចំនួនក្រយៅដៃបែបនេះ បើយោងតាមដៃស្ត្រី អ្នកគឺជាមនុស្សម្នាក់ដែលតែងតែទាក់ទងនឹងអារម្មណ៍ ទំនុកចិត្ត និងការគោរពខ្លួនឯងទាបខ្លាំងណាស់។ វាត្រូវការជំនួយពីខាងក្រៅដើម្បីទទួលបានជោគជ័យ។ ស្នេហាមានស្ថិរភាព អ្នកនឹងសប្បាយចិត្តអស់មួយជីវិត។
ដៃឆ្វេងដៃស្តាំមានក្រយៅស្មើគ្នា ៖ អ្នកអាចនិយាយបានថា ជាមនុស្សមានចិត្តសប្បុរស ចេះស្រមើលស្រមៃ ខ្វល់ខ្វាយខាងក្នុងខ្វះស្មារតី។ តាមពិតជោគវាសនារបស់បុគ្គលនេះល្អ គ្រាន់តែសោកស្តាយដោយគ្មានហេតុផល។ ប៉ុន្តែស្នេហាមិនដូចនោះទេ នៅទីបំផុតនឹងនៅតែសោកស្តាយដោយសារតែកំហុសរបស់ពួកគេដែលធ្វើឱ្យភាគីម្ខាងទៀតឈឺចាប់។
- មានក្រយៅដៃចាប់ពី ៧ ឡើងទៅ
ស្រដៀងទៅនឹងអ្នកដែលមានក្រយៅដៃចំនួន ៦ ដែរ។ តោះ! សាកល្បងរាប់ចំនួនក្រយៅដៃរបស់អ្នក ហើយមើលបន្ថែមទៀត តើដៃមួយណាមានក្រយៅដៃច្រើនជាងគេ?
*ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!!!
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok