តើអ្វីដែលកំពុងតែរារាំងអ្នក មិនឱ្យទទួលបានភាពជោគជ័យ?

អ្វីដែលអ្នកកំពុងតែធ្វើ និងអ្វីដែលអ្នកកំពុងតែគិត តើមានអ្វីដែលមករាំងពាំងផ្លូវរបស់អ្នក ជាហេតុធ្វើឱ្យមិនទទួលបានជោគជ័យបែបនេះ?

1. ស្លាបសត្វដំបូង

Screen Shot 2021 05 13 At 11.31.48 PM

អ្នកជាមនុស្សខ្វះការតស៊ូ ងាយនឹងបោះបង់ណាស់។ ប្រសិនបើអ្នកចង់សម្រេចគោលដៅរបស់អ្នក អ្នកត្រូវតែបង្កើនការខិតខំឡើងវិញ។ អ្នកអាចរង់ចាំសុភមង្គលធ្លាក់ពីលើមេឃបាន ប៉ុន្តែអ្នកត្រូវរង់ចាំយូរ។ ប៉ុន្តែប្រសិនបើអ្នកចេះបង្កើត និងក្ដោបក្ដាប់ឱកាស ច្បាស់ណាស់ថា អ្នកនឹងឆាប់ទទួលបាន។

2. ស្លាបសត្វទី 2

Screen Shot 2021 05 13 At 11.31.53 PM

អ្នកមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីផ្តោតលើអាទិភាពរបស់អ្នកទេ។ អ្នកត្រូវជ្រើសរើស និងផ្តល់អាទិភាពដល់អ្វីដែលសំខាន់ ហើយភ្លេចអ្វីដែលមិនចាំបាច់។ អ្នកមានការលំបាកក្នុងការកំណត់អាទិភាព។ មានមេត្តាករុណាលើខ្លួនអ្នក។ ដូច្នេះអ្នកអាចមានជីវិតប្រកបដោយសន្តិភាព។

3. ស្លាបសត្វទី 3

Screen Shot 2021 05 13 At 11.31.56 PM

អ្នកមិនសូវក្ដោបក្ដាប់ព័ត៌មានលម្អិត និងច្បាស់លាស់នោះឡើយ។ ជីវិតអ្នកមិនសូវមានក្ដីសុខនោះទេ ព្រោះតែអ្នកមិនដែលស្រឡាញ់ និងពេញចិត្តនឹងអ្វីដែលអ្នកកំពុងតែមាននោះឡើយ។ ដូច្នេះ ប្រសិនបើអ្នកចង់ទទួលបានជីវិតជោគជ័យ អ្នកត្រូវតែចេះព្រលែងដៃ រីករាយក្នុងជីវិត ហើយពេញចិត្តនឹងអ្វីដែលអ្នកមាន និងអ្វីដែលអ្នកកំពុងតែធ្វើ។

4. ស្លាបសត្វទី 4

Screen Shot 2021 05 13 At 11.32.01 PM

អ្នកជាមនុស្សមិនប្រាកដប្រជានៅក្នុងចិត្ត។ អ្នកក៏ព្យាយាមសម្រេចវាទាំងអស់ក្នុងពេលតែមួយ និងផ្លាស់ប្តូរគំនិតរបស់អ្នកយ៉ាងឆាប់រហ័ស។ អ្នកមិនមានផែនការពិតប្រាកដ ខ្វះសកម្មភាពច្បាស់លាស់ ដូច្នេះអ្នកច្រើនតែមានបញ្ហាតាមមកពីក្រោយ។ ព្យាយាមកំណត់អាទិភាពរបស់អ្នកដោយផ្អែកលើបំណងប្រាថ្នារបស់អ្នក ហើយអ្វីៗនឹងល្អ។

5. ស្លាបសត្វទី 5

Screen Shot 2021 05 13 At 11.32.05 PM

អ្នកចូលចិត្តធ្វើឱ្យរឿងរ៉ាវរឹតតែស្មុគស្មាញ។ អ្នកតែងតែជ្រើសរើសផ្លូវពិបាកបំផុត ហើយមិនផ្តោតលើអ្វីដែលអ្នកចង់បាន។ នោះហើយជាមូលហេតុដែលអ្វីៗពិបាកសម្រាប់អ្នក៕

ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok