ជ្រើសរើសឆ្មានាំសំណាមួយ ដើម្បីដឹងពីសំណាងដែលអ្នកនឹងទទួលបានពីកូនឆ្មាមួយនេះ។
១. ឆ្មានាំសំណាងទី ១
សំណាងនៃឆ្មាដំបូងនេះដែលនឹងនាំមកនូវជីវិត និងដំណឹងល្អសម្រាប់អ្នក។ សូមចងចាំថា នៅពេលដែលអ្នកផ្លាស់ប្តូរការយល់ឃើញរបស់អ្នក អំពីរឿងលុយកាក់ ហើយទទួលយកថាយើងរស់នៅក្នុងពិភពលោកដែលសម្បូរបែប និងភាពរុងរឿង អ្នកនឹងរស់នៅក្នុងជីវិតដែលរីកចម្រើនជាងមុន។
២. ឆ្មានាំសំណាងទី ២
សត្វឆ្មាដែលមានទេពកោសល្យនេះការពារផ្ទះ និងសមាជិកគ្រួសាររបស់អ្នក។ ចងចាំថាកន្លែងណាមានសន្តិភាពមានក្តីស្រឡាញ់ ទីនោះគឺមានតែផ្ទះ និងក្រុមគ្រួសាររបស់អ្នកតែប៉ុណ្ណោះ។
៣. ឆ្មានាំសំណាងទី ៣
ឆ្មាដែលមានទេពកោសល្យនេះ នាំមកនូវសំណាងល្អ ជួយអ្នកឱ្យសម្រេចនូវបំណងប្រាថ្នា អ្វីដែលអ្នកប៉ងនឹងក្លាយជាការពិត។ សូមចាំថា ក្តីសុបិនគឺជាចំណុចចាប់ផ្តើមនៃអ្វីគ្រប់យ៉ាង ពីព្រោះគ្មានអ្វីដែលក្លាយជាការពិតដោយគ្មានការស្រមៃជាមុនទេ ហើយអ្នកគឺជាវិមាត្រនៃក្តីសុបិន ប្រសិនបើក្តីសុបិនរបស់អ្នកធំ អ្នកនឹងអាចមានសមត្ថភាពធ្វើឱ្យពួកគេក្លាយជាការពិត។
៤. ឆ្មានាំសំណាងទី ៤
ឆ្មាវេទមន្តនេះជួយអ្នកបំពេញភារកិច្ច និងគម្រោងទាំងអស់ដែលអ្នកកំពុងធ្វើ ឱ្យជោគជ័យដោយរលូន។ សូមចាំថា នៅពេលដែលអ្នកខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ អ្នកនឹងមានមនុស្សជុំវិញគ្រាំទ្រដល់អ្នក ហើយច្បាស់ណាស់ ថាអ្នកនឹងទទួលបានជោគជ័យ។
៥. ឆ្មានាំសំណាងទី ៥
គុណភាពនៃជីវិតរបស់អ្នក អាស្រ័យលើការសម្រេចចិត្តរបស់អ្នក។ ឆ្មាដែលមានទេពកោសល្យនេះ នាំមកនូវភាពភ្ញាក់ផ្អើល និងភាពវៃឆ្លាតដើម្បីជួយអ្នកធ្វើការជ្រើសរើសបានល្អបំផុត។
៦. ឆ្មានាំសំណាងទី ៦
សំណាងនៃឆ្មានេះលុបបំបាត់ថាមពលមិនល្អ បំបាត់ភាពច្រណែន ការរងទុក្ខនាំមកនូវសេចក្តីអំណរ សេចក្តីស្រឡាញ់ ពន្លឺ និងសុភមង្គលដល់អ្នក។ ចងចាំថាសុភមង្គលមិនអាស្រ័យលើស្ថានភាពជីវិតរបស់មនុស្សម្នាក់ៗទេ តែអាស្រ័យលើអាកប្បកិរិយារបស់យើង៕
ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok