ជ្រើសរើសផ្លូវមួយដែលអ្នកចង់ដើរ ដើម្បីដឹងពីទំនាក់ទំនងរវាងអ្នក និងដៃគូ ស្ថិតក្នុងអារម្មណ៍បែបណាចំពោះគ្នា។
1. ផ្លូវទី 1 ជាផ្លូវជាតិវាលរហោលឋាន
ផ្លូវមួយនេះបង្ហាញថា អាកប្បកិរិយារបស់អ្នកទាំងពីរចំពោះក្តីស្រលាញ់ គឺគ្រាន់តែជាការជួបភ្លាមៗប៉ុណ្ណោះ។ អ្នក និងដៃគូរបស់អ្នក គ្រាន់តែចង់ពិសោធន៍នូវអារម្មណ៍នៃការស្រឡាញ់ដោយមិនចង់ផ្លាស់ទីទៅក្នុងទំនាក់ទំនងច្បាស់លាស់នោះឡើយ។ តាមពិតអ្នកទាំងពីរមិនទាន់ស្គាល់គ្នាច្បាស់នៅឡើយទេ។
អ្នកទើបតែប្រឡូកក្នុងអារម្មណ៍នៃមនោសញ្ចេតនាស្នេហា និងមនោសញ្ចេតនាដូចក្នុងរឿងអ៊ីចឹង រមែងមានការឡើងចុះ។ នៅពេលដែលចំណង់ចំណូលចិត្តរលាយបាត់ អ្នកនឹងត្រូវប្រឈមមុខនឹងអារម្មណ៍ពិតរបស់អ្នក។ បន្ទាប់មកអ្នកនឹងមានអារម្មណ៍ថាវង្វេងវង្វាន់បាត់បង់ និងមានគម្លាតរវាងអ្នកទាំងពីរនឹងកាន់តែឃ្លាតឆ្ងាយ និងឆ្ងាយពីគ្នា។ នៅទីបំផុតនឹងនាំឱ្យមានការបែកបាក់កើតឡើង។
2. ផ្លូវទី 2 ជាផ្លូវលំទទួលរងការខូចខាត
រូបនេះបង្ហាញថា អ្នក និងមនុស្សម្នាក់នោះពិតជាមាននិស្ស័យជាមួយគ្នា។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរមិនមានសំណាងខ្លាំងទេ។ អ្នកពិតជាចូលចិត្តមនុស្សម្នាក់នោះ ហើយគាត់ក៏ចូលចិត្តអ្នកដែរ។ អ្នកទាំងពីរផ្តល់ក្តីស្រលាញ់ច្រើនដល់គ្នា ហើយទន្ទឹងរង់ចាំការនៅជាមួយគ្នានាពេលអនាគត។
ប៉ុន្តែជោគវាសនាចង់សាកល្បងអ្នក។ មុនពេលជួបគ្នាទំនាក់ទំនងរបស់មនុស្សទាំងពីរនឹងប្រឈមមុខនឹងឧបសគ្គ និងបញ្ហាជាច្រើន។ ដូច្នេះការការពារសេចក្តីស្រឡាញ់របស់អ្នកដោយខ្ជាប់ខ្ជួន អ្នកប្រាកដជាទទួលបានរង្វាន់។
3. ផ្លូវទី 3 ជាផ្លូវរថភ្លើង
ទំនាក់ទំនងរវាងអ្នក និងមនុស្សនោះ គឺពិតជាស៊ីជម្រៅ។ អ្នកទាំងពីរមានបុគ្គលិកលក្ខណៈដែលត្រូវគ្នាខ្លាំងណាស់ អាចប្រាស្រ័យទាក់ទងគ្នាដោយសុខដុមរមនា ដោយមិនមានទំនាស់ច្រើនឡើយ។ ទោះបីជាមនុស្សនោះមិនបាននិយាយពាក្យផ្អែមល្ហែមជាមួយអ្នកក៏ដោយ អ្នកអាចមានអារម្មណ៍ថាពួកគេស្រលាញ់អ្នកខ្លាំង។
ទំនាក់ទំនងរវាងអ្នក និងមនុស្សនោះកាន់តែស៊ីជម្រៅ ហើយការយោគយល់គ្នារវាងអ្នកទាំងពីរកាន់តែកើនឡើងជាលំដាប់។
4. ផ្លូវទី 4 មានដើមឈើផ្តល់ជាម្លប់នៅតាមដងផ្លូវ
ស្នេហារវាងអ្នក និងមនុស្សនោះគឺផ្អែមល្ហែមណាស់ ប៉ុន្តែមិនល្អ និងភ្លឺចាំងដូចគូស្នេហ៍ដទៃទៀតបង្ហាញនោះឡើយ។ ទំនាក់ទំនងមានស្ថិរភាព និងរីកលូតលាស់ធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍សប្បាយរីករាយខ្លាំង។
មិនត្រឹមតែអ្នកត្រូវគ្នាប៉ុណ្ណោះទេ ប៉ុន្តែអ្នក និងដៃគូក៏បង្កាត់ភ្លើងស្នេហ៍ដ៏អស្ចារ្យជាមួយគ្នាផងដែរ។ ពេលដែលអ្នកស្រឡាញ់គ្នាកាន់តែយូរអ្នកទាំងពីរកាន់តែមានអារម្មណ៍ជ្រាលជ្រៅចំពោះគ្នា ហើយក៏មានបំណងចង់រៀបការជាមួយគ្នាដែរ។ សន្ទស្សន៍អភិវឌ្ឍន៍ទំនាក់ទំនងរបស់អ្នកគឺ ល្អខ្លាំង អាចដល់ ៩០% ឯណោះ៕
ប្រភព ៖ Emdep / ប្រែសម្រួល ៖ knongsrok