តើអ្នកជាមនុស្សឆ្លាត ឬល្ងង់?

ជ្រើសរើសរូបមួយ ដើម្បីដឹងថា តើអ្នកជាមនុស្សឆ្លាត ឬក៏ល្ងង់?

1. គ្រាប់ត្បូងទី 1

Screen Shot 2021 05 12 At 5.12.35 PM

អ្នកជាមនុស្សចូលចិត្តលេងសើចច្រើន តែក៏ច្បាស់លាស់ ហើយក៏តែងតែគិតអ្វីដែលវិជ្ជមាន ដូច្នេះហើយទើបអាចឱ្យអ្នកដោះស្រាយបញ្ហាលំបាកៗបានជាច្រើន ដោយគ្មានភាពទាក់ទើរ។

ដ្បិតអ្នកជាមនុស្សលេងសើចច្រើនក៏ពិតមែន តែជាក់ស្ដែង អ្នកជាមនុស្សដែលពោរពេញដោយហេតុផល ច្បាស់លាស់ ដូច្នេះ អ្នកមិនល្ងង់ទេ តែក៏មិនឆ្លាតដើរខ្សែលើគេដែរ គឺមានដែនកំណត់ត្រឹមត្រូវ។

2. គ្រាប់ត្បូងទី 2

Screen Shot 2021 05 12 At 5.12.39 PM

នៅចំពោះមុខអ្នកដទៃ អ្នកគឺជាមនុស្សមុតមាំ ដឹងខុសត្រូវ អ្នកដឹងពីអ្វីដែលអ្នកចង់បាន និងអ្វីដែលអ្នកគួរធ្វើ។ មិត្តភក្តិតែងតែពឹងផ្អែកលើអ្នកខ្លាំងណាស់ ព្រោះអ្នកជាមនុស្សដែលពូកែក្នុងការដោះស្រាយបញ្ហាបានយ៉ាងល្អ។

អ្នកជាមនុស្សដែលមាន IQ ខ្ពស់ និង EQ ខ្លាំង អ្នកតែងតែចង់សាកល្បងនូវអ្វីដែលថ្មី សូម្បីតែរឿងដែលគួរឱ្យខ្លាច ក៏អ្នកមិនរារែក ឬចុះញ៉មដែរ មានតែសាកល្បងដោយភាពក្លាហាន។

3. គ្រាប់ត្បូងទី 3

Screen Shot 2021 05 12 At 5.12.43 PM

ក្នុងក្រសែភ្នែកអ្នកដទៃ អ្នកគឺជាមនុស្សគួរឱ្យស្រឡាញ់ រួសរាយរាក់ទាក់ ស្មោះត្រង់យ៉ាងខ្លាំង។ តែអ្នកមិនមានបទពិសោធន៍ច្រើនក្នុងជីវិតទេ ចំណែកឯជំនាញក៏មិនសូវជាខ្លាំងដែរ។ អ្នកជាមនុស្សស្លូតបូត ដូចជាកូនចៀមតូចមួយនៅចំពោះមុខមនុស្សគ្រប់គ្នាអ៊ីចឹង ដូច្នេះអ្នកពិតជាទន់ជ្រាយណាស់ ដែលអ្នកដទៃគ្មានហេតុផលដើម្បីបដិសេធអ្នក។

ជានិច្ចកាល អ្នកត្រូវបានគេមើលងាយ និងសង្ស័យជាច្រើន។ លើសពីនេះ អ្នកជាមនុស្សស្លូតបូតជ្រុល អាចនិយាយបានថា ក៏ល្ងង់ណាស់ដែរ។ អ្នកមិនឆ្លាត ក្នុងការដឹង និងស្គាល់ពីចរិតមនុស្សក្នុងសង្គមនេះឡើយ។

4. គ្រាប់ត្បូងទី 4

Screen Shot 2021 05 12 At 5.12.47 PM

នៅចំពោះមុខអ្នកដទៃ អ្នកគឺជាមនុស្សល្អ។ អ្នកចូលចិត្តនិយាយ ចឹងវាពិបាកណាស់ក្នុងការបដិសេធអ្នកដទៃណាស់។ សុភមង្គលដ៏អស្ចារ្យបំផុតរបស់អ្នក គឺធ្វើឱ្យអ្នកដទៃសប្បាយចិត្ត។ នៅពេលដែលអ្នកនិយាយថា "ទេ" ទៅកាន់អ្នកដទៃ អ្នកនឹងមានអារម្មណ៍ថប់បារម្ភ និងមិនសប្បាយចិត្តនឹងចម្លើយរបស់ខ្លួនឯងឡើយ។

លើសពីនេះទៀត អ្នកនឹងចៀសវាងការប៉ះទង្គិចដោយចេតនា។ នៅពេលដែលមានជម្លោះអ្នកនឹងត្រៀមខ្លួនចូល និងរត់គេចខ្លួនចេញឱ្យឆ្ងាយ។ អ្នកត្រូវបានគេធ្វើបាបជាញឹកញាប់ មិនអាចគ្រប់គ្រងខ្លួនឯង និងពោរពេញដោយជម្លោះ អ្វីដែលអ្នកត្រូវធ្វើ គឺរៀននិយាយថាទេ ហើយពង្រឹងខ្លួនឯងឱ្យបានខ្លាំង កុំឱ្យអំពើល្អរបស់អ្នក ក្លាយជាបញ្ហា នាំគ្រោះឱ្យខ្លួនឯងអី៕

ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok