តាមរយៈដើមឈើដែលអ្នកបានជ្រើសរើស វានឹងជួយបង្ហាញពីតំណែងរបស់អ្នក ដែលស្ថិតនៅក្នុងចិត្តដៃគូរបស់អ្នក តើគាត់ទុកអ្នកជាមនុស្សសំខាន់ដែរឬទេ?
1. ដើមឈើទី 1
មនុស្សនោះគិតថាអ្នកជាអ្នកកំណត់វាសនារបស់ពួកគេ។ ទោះបីជាដៃគូរបស់អ្នកមិនប្រាកដថា អ្នកជាមនុស្សដែលពួកគេស្រលាញ់បំផុតក៏ដោយ ក៏ដៃគូរបស់អ្នកជឿជាក់ថា គ្មាននរណាម្នាក់ស្រឡាញ់អ្នកដូចគេនោះទេ។
ដៃគូអ្នកតែងតែគិតថា គ្មានអ្នកណាសមនឹងគាត់ជាងអ្នកទេ ពួកគេមានអារម្មណ៍សុខស្រួល និងមានសន្តិភាពផ្លូវចិត្តជាមួយអ្នកយ៉ាងខ្លាំង។ គាត់តែងតែសង្ឃឹមថា ទំនាក់ទំនងរបស់អ្នកទាំងពីរនឹងដំណើរការទៅដោយជោគជ័យ ហើយពួកគេចង់នៅជាមួយអ្នករហូតដល់អ្នកទាំងពីរចាស់កោងខ្នង។
2. ដើមឈើទី 2
ទោះបីជាអ្នកស្រលាញ់មនុស្សម្នាក់នោះច្រើនក៏ដោយ អ្នកមិនមែនជាមនុស្សដែលគាត់ស្រលាញ់ខ្លាំងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ទៀតនៅតែចង់នៅជាមួយអ្នក ទៅតាមអារម្មណ៍ម្ដងម្កាលរបស់ពួកគេ។
លើសពីនេះ ក៏បង្ហាញថាអ្នកស្រឡាញ់ម្ខាងទៀត ច្រើនជាងម្ខាងនោះស្រឡាញ់អ្នក។ ពួកគេគិតថាអ្នកមិនអាចរស់នៅដោយគ្មានពួកគេបានទេ ដូច្នេះពួកគេតែងតែបានចិត្ត និងមិនសូវគិតដល់អ្នកឡើយ។ ដៃគូរបស់អ្នក អាចធ្វើល្អចំពោះអ្នកក៏ពិតមែន ប៉ុន្តែមិនអាចស្រឡាញ់អ្នកអស់ពីដួងចិត្តឡើយ។
3. ដើមឈើទី 3
អ្នកគឺជាប្រភេទមនុស្សដៃគូរបស់អ្នកតែងតែស្វែងរក។ ស្នេហារវាងអ្នក និងអ្នកដ៏សំខាន់របស់អ្នក គឺជ្រាលជ្រៅណាស់។ មនុស្សម្នាក់ទៀតពិតជាស្រឡាញ់អ្នកដោយស្មោះ និងអស់ពីដួងចិត្ត។ ទោះយ៉ាងណាក៏ដោយ ជារឿយៗមានការខ្វែងគំនិតរវាងអ្នកទាំងពីរ និងភាពខុសគ្នាខ្លះកើតឡើង។
ប្រសិនបើភាពខុសគ្នាត្រូវបានដោះស្រាយយ៉ាងល្អ អ្នក និងមនុស្សម្នាក់ទៀត អាចធ្វើការឆ្ពោះទៅរកទំនាក់ទំនងយូរអង្វែង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនអាចផ្សះផ្សាភាពខុសគ្នា នោះទំនាក់ទំនងរបស់អ្នកអាចនឹងបែកបាក់។
4. ដើមឈើទី 4
ដៃគូរបស់អ្នកមានអារម្មណ៍ថា ពួកគេមិនបានពិចារណាយ៉ាងហ្មត់ចត់នូវទំនាក់ទំនងរបស់អ្នកទាំងពីរទេ។ ម្នាក់នោះគិតថា ពួកគេមិនអាចធ្វើឱ្យអ្នកសប្បាយចិត្ត ហើយពួកគេមានអារម្មណ៍ថាពួកគេមិនសមនឹងអ្នក។
ទោះបីជាបេះដូងគេស្រឡាញ់អ្នក ចហើយចង់កសាងសុភមង្គលគ្រួសារជាមួយអ្នកក៏ដោយ ក៏ពួកគេមិនអាចធានាបាននូវជីវិតពេញលេញសម្រាប់អ្នកដែរ។ ជាលទ្ធផលនាពេលថ្មីៗនេះ ទំនាក់ទំនងរវាងអ្នកទាំងពីរ បានចៀសវាងអ្នកធ្វើឱ្យអ្នកបាត់បង់ក្តីសង្ឃឹមក្នុងទំនាក់ទំនងបាត់ទៅហើយ៕
ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok