តើអ្នកមានចំណុចអវិជ្ជមានអ្វី ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍មនុស្សភេទផ្ទុយ ហាក់ទាស់ចិត្តនឹងអ្នក?

ជ្រើសរើសរូបបបូរមាត់មួយ ដែលអ្នកយល់ថាមានភាពទាក់ទាញចិត្តអ្នកជាងគេ ដើម្បីដឹងពីចំណុចអវិជ្ជមានរបស់អ្នក ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់មនុស្សភេទផ្ទុយ នៅពេលជួបអ្នកជាលើកដំបូង។

ក. អឹមអៀនខ្លាំងពេក

Screen Shot 2021 05 11 At 12.02.45 PM

អ្នកជាមនុស្សមានរបៀបរៀបរយ ឬមានភាពអៀនខ្មាសខ្លាំងពេកនៅចំពោះមុខមនុស្សភេទផ្ទុយ។ អ្នកមានគុណសម្បត្តិជាច្រើន ប៉ុន្តែមិនមានទំនុកចិត្ត តែងតែគិតថាអ្នកជាមនុស្សអន់ ឬអាក្រក់។ អ្នកមិនហ៊ានបញ្ចេញកាយវិការបែបសកម្ម ដោយខ្លាចសូម្បីតែញញឹមដាក់គេ ដោយមានអារម្មណ៍ថា អ្នកមិនសូវពូកែនឹងត្រូវគេមើលងាយ។

រហូតមកដល់ពេលនេះ អ្នកមានទំនាក់ទំនងតិចតួចណាស់ជាមួយមនុស្សភេទផ្ទុយ ហើយសូម្បីតែពេលបច្ចុប្បន្ននេះ វាគ្រាន់តែជាការធ្វើឱ្យមានលក្ខណៈសង្គមតែប៉ុណ្ណោះ។

ខ. អ្នកមើលទៅទៀងត្រង់ ហើយរឹងមាំខ្លាំងពេក

Screen Shot 2021 05 11 At 12.02.49 PM

អ្នកជាមនុស្សស្មោះត្រង់ និងសោះកក្រោះបន្តិចហើយ មាត់ឆៅ និយាយមិនសូវមានភាពស្រទន់ប៉ុន្មានទេ។ ប៉ុន្តែយ៉ាងណា អ្នកក៏មានប្រជាប្រិយភាពគួរសមដែរ។ តែអ្នកមិនឆ្លាតក្នុងការនិយាយស្ដីទេ ដែលជាហេតុធ្វើឱ្យអ្នកបាត់បង់ចំណុចល្អយ៉ាងធ្ងន់ធ្ងរ នៅពេលដែលនៅជាមួយភេទផ្ទុយ។

លើសពីនេះទៀត អ្នកច្រើនតែលេចចេញភាពឆេវឆាវ រឹងរូស ហើយមិនដឹងពីវិធីដើម្បីចងចិត្ត និងបន្ទន់ចិត្តមនុស្សក្បែរខ្លួនឡើយ ដូច្នេះហើយ ទើបធ្វើឱ្យអ្នកបាត់បង់ពិន្ទុយ៉ាងខ្លាំង មិនអាចទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សភេទផ្ទុយបានទេ។

គ. ស្ងៀមស្ងាត់ខ្លាំងពេក

Screen Shot 2021 05 11 At 12.02.53 PM

ពេលប្រឈមមុខនឹងមនុស្សភេទផ្ទុយ អ្នកច្រើនតែបង្ហាញទឹកមុខព្រងើយកណ្តើយ និងបង្កើតអារម្មណ៍ដែលពិបាកនឹងឱ្យគេចង់នៅក្បែរអ្នក។ វាមិនមែនថាអ្នកជាមនុស្សក្រអឺតក្រទមទេ ប៉ុន្តែដោយសារតែអ្នកមិនដឹងពីរបៀបបង្ហាញអារម្មណ៍របស់អ្នក។

ពេលខ្លះអ្នកមានអារម្មណ៍យ៉ាងច្បាស់ចំពោះមនុស្សម្នាក់នោះ ប៉ុន្តែខ្វះភាពវាងវៃ មិនអាចបង្ហាញពីបេះដូងរបស់អ្នកឱ្យគេបានដឹង។ មូលហេតុអាចបណ្តាលមកពីអ្នកមានការថប់បារម្ភអំពីការធ្វើឱ្យអ្នកឈឺចាប់ ដូច្នេះអ្នកមានទំនោរនឹងជិតស្និទ្ធនឹងខ្លួនឯងតែម្នាក់ប៉ុណ្ណោះ។

នៅក្នុងក្រសែភ្នែករបស់អ្នកដទៃ ទោះបីអ្នកជាមនុស្សសង្ហា និងស្រស់ស្អាតដូចជាទេពអប្សរក៏ដោយ ប៉ុន្តែអ្នកតែងតែដាក់គម្លាតរវាងអ្នក និងអ្នកទាំងនោះ ដែលជាហេតុខ្វះភាពស្និទ្ធស្នាលយ៉ាងខ្លាំងចំពោះគ្នា។

ឃ. ច្បាប់ទម្លាប់ ធ្ងន់ធ្ងរ តឹងរឹងខ្លាំងពេក

Screen Shot 2021 05 11 At 12.02.57 PM

អ្នកគឺជាមនុស្សល្អឥតខ្ចោះ មានចិត្តរឹងប៉ឹង និងការតាំងចិត្តខ្ពស់។ ច្បាប់របស់អ្នកមិនត្រូវធ្វេសប្រហែស មិនអត់ឱនអត់ងាយៗ ត្រូវតែគោរពតាមច្បាប់ទម្លាប់ឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេសនៅកន្លែងធ្វើការ អ្នកកាន់តែផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ចំពោះរាល់ព័ត៌មានលម្អិតទាំងឡាយ។

ទោះបីជាអ្នកត្រូវបានកោតសរសើរដោយថ្នាក់លើរបស់អ្នកក៏ដោយ វានឹងធ្វើឱ្យអ្នកដែលនៅជុំវិញអ្នកអាក់អន់ចិត្ត ធ្វើឱ្យពួកគេមានអារម្មណ៍ថាអ្នកជាអ្នករិះគន់ ទុច្ចរិត និងគ្មានមេត្តា ព្រោះតែការដាក់ច្បាប់វិន័យ ក្រិត្យក្រម និងតឹងតែងខ្លាំងពេក អ្នកផ្សេងមើលមកឃើញថា អ្នកជាមនុស្សមិនអាចលេងខសើច ប៉ះពាល់បានទេ គឺគួរឱ្យខ្លាច៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok