ជ្រើសរើសនិមិត្តសញ្ញាមួយ ដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងពីវិធីដើម្បីអាចឱ្យអ្នកយកឈ្នះលើល្បែងក្នុងជីវិតរបស់អ្នក។
1. និមិត្តសញ្ញាទី 1
អ្នកជាមនុស្សថ្លៃថ្នូរ ដរាបណាអ្នកផ្សេងត្រូវការជំនួយពីអ្នក អ្នកនឹងត្រៀមខ្លួនដើម្បីជួយពួកគេដោយអស់ពីចិត្ត។ ប្រហែលជាកំហុសតែមួយគត់របស់អ្នកគឺ "ក្លាហាន និងមិនចេះនិយាយអ្វីច្រើន" ធ្វើអ្វីគ្រប់យ៉ាងដោយប្រញាប់ និងមិនសូវមាត់កនោះឡើយ។
ប្រសិនបើអ្នកចង់ក្លាយជាអ្នកឈ្នះ ចូររៀនគិតឱ្យបានម៉ត់ចត់ វិភាគស្ថានភាពឱ្យបានល្អិតល្អន់ ដោយព្យាយាមកាត់បន្ថយហានិភ័យដល់កម្រិតទាបបំផុត។
2. និមិត្តសញ្ញាទី 2
អ្នកជាមនុស្សដែលមានការតាំងចិត្តខ្ពស់ និងមានការប្តេជ្ញាចិត្ត អ្នកតែងតែដឹងថា អ្នកត្រូវធ្វើយ៉ាងម៉េចហើយប្រឆាំងនឹងវាបាន។ ប៉ុន្តែអ្នកមានជំងឺដែលឆាប់រំភើបខ្លាំងពេក ហើយអ្នកងាយឆាប់នឹងធុញទ្រាន់នឹងអ្វីដែលអ្នកធ្វើ ដូច្នេះ អ្នកអាចនឹងបោះបង់យ៉ាងងាយ។
ដូច្នេះហើយ ប្រសិនបើអ្នកចង់ក្លាយជាអ្នកឈ្នះពិតប្រាកដ សូមកុំខ្ជិលច្រអូស អ្នកត្រូវតែប្តេជ្ញាថានឹងធ្វើអ្វីដែលអ្នកចង់បាន ហើយលទ្ធផលនឹងល្អសមតាមបំណងដែលអ្នកចង់បាន។
3. និមិត្តសញ្ញាទី 3
អ្នកមានការគោរពខ្លួនឯង និងទុទិដ្ឋិនិយមច្រើនពេកនៅក្នុងខ្លួន អ្នកមានថាមពលអវិជ្ជមានច្រើនពេកហើយ។ ប្រហែលជាអ្នកមានអារម្មណ៍ថា ជីវិតអយុត្តិធម៌ពេកចំពោះអ្នក ឬប្រហែលជាអ្នកត្រូវបានជះឥទ្ធិពលដោយជីវិតរបស់អ្នកដែលនៅជុំវិញអ្នក។
ប៉ុន្តែជីវិតរបស់មនុស្សគ្រប់គ្នា មានការចុះខ្សោយ អ្នកមិនមែនជាពួកគេទេ ដូច្នេះអ្នកមិនអាចជួបប្រទះវាទេ អ្វីដែលសំខាន់បំផុត គឺអាកប្បកិរិយានៃជីវិតរបស់អ្នក គួរតែកែប្រែខ្លះ កុំអាត្មានិយម កុំគិតតែពីខ្លួនឯងខ្លាំងពេក រៀនយល់ពីមនុស្សជុំវិញខ្លួនឱ្យបានច្រើន ទើបជាការល្អ។
4. និមិត្តសញ្ញាទី 4
មនុស្សដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសម្ពាធ គឺគ្មាននរណាក្រៅពីខ្លួនអ្នកទេ ព្រោះអ្នកបារម្ភ និងគិតខ្វាយខ្វល់ច្រើនពេក។ អ្នកត្រូវយកអ្វីគ្រប់យ៉ាងទៅក្នុងដៃរបស់អ្នក ហើយធ្វើវាដោយខ្លួនឯង ដើម្បីឱ្យមានការធានា ហើយបន្ទាប់មកមនុស្សនឹងពឹងផ្អែកលើអ្នកបន្តិចម្តង ហើយច្បាស់ជាតុកឱ្យអ្នកគិតតែម្នាក់ឯង។
ដើម្បីកាត់បន្ថយបន្ទុកទាំងអស់នេះ អ្នកគួរតែរៀនទុកចិត្តអ្នកដែលនៅជុំវិញអ្នកខ្លះ ផ្តល់ឱកាសឱ្យពួកគេបញ្ចេញមតិ និងទទួលខុសត្រូវចំពោះអ្វីដែលអ្នកដទៃគួរតែធ្វើជំនួសអ្នកបាន៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok