២១ វិធីប្លែកៗ របស់តារាហូលីវូដល្បីៗ​ និងជនល្បីឈ្មោះ គេចពីការលួចប្រម៉ាញ់រូបភាព

ការដែលបានក្លាយខ្លួនជាអ្នកល្បីល្បាញគឺជាអ្វីដែលមនុស្សគ្រប់គ្នាស្រមៃចង់បាន។ ទោះយ៉ាងណាការមានកេរ្តិ៍ឈ្មោះក៏មានគុណវិបត្តិរបស់វាដែរ៖ អ្នកនឹងក្លាយជាគោលដៅនៃចារកម្ម “ ប្រមាញ់ថតរូប” ហើយពេលខ្លះក៏មានការអាក់អន់ចិត្តនៃពេលមានគេលួចប្រម៉ាញ់ថតរូប។ ហើយនេះជាវិធី ២១ យ៉ាងដែលមើលទៅប្លែកៗដើម្បីបិទបាំងប្រឆាំងនឹងការលួចប្រម៉ាញ់រូបថត។

១. Leonardo DiCaprio ដឹងថាតើឧបករណ៍អ្វីដែលវាត្រូវការដើម្បីលាក់ផ្ទៃមុខពីអ្នកថតរូប។

២. រូបថតរបស់ Ryan Gosling ថតរូបដោយអ្នកប្រម៉ាញ់រូបថត។

៣. Mark Wahlberg បានហៅមិត្តភក្តិរបស់គាត់ឱ្យជួយថតត្រលប់ទៅកាន់អ្នកប្រម៉ាញ់រូបវិញ។

៤. Dustin Hoffman ស្វែងរកកន្លែងលាក់ខ្លួនពីអ្នកថតរូប។

៥. នាង Sophie Turner និងមិត្តប្រុស Joe Jonas រក្សាភាពស្ងប់ស្ងាត់ ដើម្បីអ្នកប្រមាញ់រូបនេះមិនអើពើនឹងពួកគេ។

៦. តើ Alec Baldwin ទទួលបានរូបថតពីអ្នកប្រម៉ាញ់រូបវិញទេ?

៧. Joseph Gordon-Levitt ប្រតិកម្មចំពោះអ្នកប្រម៉ាញ់រូបថត។

៨. ទឹកមុខរបស់ Kanye West ពេលគាត់បានឃើញអ្នកប្រម៉ាញ់រូបភាព។

មើលទៅគួរឱ្យក្លាចណាស់

៩. Charlize Theron និង Emily Ratajkowski បិទមុខរបស់ខ្លួននៅពេលដឹងថាមានគេលួចប្រម៉ាញ់រូបភាព។

១០. Britney Spears ជះកាហ្វេដាក់អ្នកលួចថតរូបរបស់ខ្លួន។

១១. Alec Baldwin យកក្រណាត់សគ្រប់ខ្លួនមិនឱ្យគេថតរូបរបស់ខ្លួន។

១២. Dustin Hoffman ដល់ពេលត្រូវថតវិញ។

១៣. Daniel Radcliff ញាក់មុខ និងលៀនអណ្តាតដាក់កាមេរ៉ា។

ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាអ្នកចង់ថតរូបរបស់ខ្ញុំ?

លៀនអណ្តាតដាក់មួយ!

១៤. Ricky Martin ធ្វើដៃសួស្តីដាក់អ្នកប្រម៉ាញ់រូបភាព។

១៥. Katy Perry បន្លំខ្លួនដើរធ្វើដូចមនុស្សធម្មតានៅតាមដងផ្លូវ។

១៦. Eva Mendes ទាញសក់របស់នាងបិទមុខកុំឱ្យអ្នកប្រម៉ាញ់រូបថតជាប់មុខរបស់នាង។

១៧. Kesha លាក់ខ្លួនពីអ្នកប្រម៉ាញ់រូបនៅពីក្រោយមិត្តប្រុសរបស់នាង។

១៨. Cristiano Ronaldo មានអង្គរក្សប្រើកាំរស្មីឡាស៊ែរដើម្បីចង្អុលដាក់អ្នកលួចប្រម៉ាញ់រូបភាព។

១៩. Lily Allen និង Bella Hadid បាំងផ្ទៃមុខរបស់ពួកនាងដើម្បីមិនឱ្យគេប្រម៉ាញ់រូបរបស់នាងបាន។

២០. Emma Stone និង Andrew Garfield ប្រើក្រដាស់នេះដើម្បីផ្សាយពាណិជ្ជកម្មគម្រោងរបស់ពួកគេ។

២១. Ariel Winter យកសំលៀកបំពាក់ដែលនាងទិញលាក់បាំងអត្តសញ្ញាណរបស់នាង។

ប្រែសម្រួល៖ វីរៈ | ប្រភព៖ បរទេស