ការយល់សប្តិ ក៏អាចបង្ហាញពីសំណាងល្អ អាក្រក់ដល់អ្នកផងដែរ ដូច្នេះចូរប្រយ័ត្ន និងមកដឹងពីការយល់សប្តិទាំងអស់គ្នា។ យ៉ាងណាមិញ ប្រសិនបើអ្នកយល់សប្តិឃើញរឿងទាំង៣ខាងក្រោមនេះ ចូរប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះនេះជាសញ្ញាបង្ហាញពីការបង់លាភ និងអាចរលាយទ្រព្យសម្បត្តិថែមទៀតផង។
១. យល់សប្តិរើសបានលុយ
មនុស្សជាច្រើនដែលសុបិនថារើសបានលុយ ឬកាបូបរបស់អ្នកដទៃ សូមកុំសប្បាយចិត្តនឹងរឿងនេះឱ្យសោះ។
ព្រោះវាមិនប្រាកដថាអ្នកយល់សប្តិរើសលុយក្នុងជីវិតពិត ដែលអ្នកនឹងទទួលបានលុយនោះទេ តែផ្ទុយទៅវិញ វាជាសញ្ញាបង្ហាញថាអ្នកហៀបនឹងបាត់លុយបង់លុយទៅវិញ។ ដោយសារតែខាងវិញ្ញាណការរើសយកលុយនៅក្នុងយល់សប្តិនឹងត្រូវសងវិញជាមួយលុយរបស់អ្នកនៅក្នុងជីវិតពិត។
២. សុបិនថាសាច់ញាតិបានលាចាកលោក យកលុយមកឱ្យអ្នក
ប្រសិនបើអ្នកសុបិនអំពីមនុស្សជាទីស្រឡាញ់ដែលបានទទួលមរណភាព យកលុយមកឱ្យអ្នក នោះមិនមែនជាសញ្ញាល្អទេ ពីព្រោះទ្រព្យសម្បត្តិរបស់អ្នក គឺស្ថិតនៅក្នុងគុណវិបត្តិយ៉ាងធ្ងន់ធ្ងរ។
ការយល់សប្តិនេះបង្ហាញថា ប្រសិនបើអ្នកមានការលំបាក និងសំណាងខ្លាំងណាស់នៅក្នុងយល់សប្តិរបស់អ្នក ដែលអ្នកត្រូវការការផ្គត់ផ្គង់របស់មនុស្សជាទីស្រឡាញ់ដែលបានស្លាប់ បន្ទាប់មកនៅក្នុងជីវិតពិតទ្រព្យសម្បត្តិរបស់អ្នកពិតជាត្រូវធ្លាក់ចុះ ជីវិតនឹងដុនដាបក្រីក្រខ្លាំងណាស់។
៣. យល់សប្តិចាប់បានត្រី តែត្រីងាប់
យល់សប្តិចាប់បានត្រីអាចត្រូវបានគេចាត់ទុកថាជាប្រផ្នូលល្អ ពីព្រោះត្រីជានិមិត្តរូបនៃសំណាងដែលជាម្ចាស់នៃការយល់សប្តិ គឺហៀបនឹងជួបសំណាងល្អនៅក្នុងជីវិតពិតក៏នឹងមានសំណាងទទួលបានលុយច្រើនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកយល់សប្តិឃើញបានត្រី តែជាត្រីងាប់ វាបង្ហាញពីសំណាងអាក្រក់ទៅវិញ។ នៅក្នុងយល់សប្តិត្រីដែលងាប់កាន់តែច្រើន ដែលអ្នកអាចរកបានដោយមិនចាំបាច់ នោះអាការៈកាន់តែយ៉ាប់យ៉ឺន ទ្រព្យសម្បត្តិរបស់អ្នកនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ knongsrok