តើទំនាក់ទំនងក្នុងពេលបច្ចុប្បន្ន តើដៃគូរបស់អ្នក មានភាពស្មោះត្រង់ចំពោះអ្នកប៉ុន្មានភាគរយ?

ជ្រើសរើសបេះដូងជាប់សោមួយ ដែលអ្នកស្រឡាញ់ ដើម្បីធ្វើតេស្តមើលពីកម្រិតនៃភាពស្មោះត្រង់របស់ដៃគូ បានផ្ដល់ឱ្យអ្នក។

1. ភាពស្មោះត្រង់ដៃគូមានឱ្យអ្នក ត្រឹមតែ៤០% ប៉ុណ្ណោះ

Screen Shot 2021 05 06 At 4.28.40 PM

ច្បាស់ណាស់ ដៃគូរបស់អ្នកមិនពេញចិត្តបន្តិចណាឡើយក្នុងទំនាក់ទំនងរបស់គាត់ជាមួយអ្នក។ ដៃគូរបស់អ្នកបង្ហាញសញ្ញានៃការសង្ស័យ និងការប្រចណ្ឌខ្លាំងនៅពេលអ្នកដើរលេងជាមួយមិត្តភក្តិភេទផ្ទុយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអើពើនឹងអារម្មណ៍របស់ដៃគូទេ។

នេះបណ្តាលឱ្យអារម្មណ៍របស់អ្នកទាំងពីរត្រូវដាក់គម្លាតរវាងគ្នា។ ប្រហែលជាអ្នក និងអ្នកដ៏សំខាន់របស់អ្នក គួរតែនិយាយដោយត្រង់ៗ ដោយស្រាយការរាំងស្ទះក្នុងទំនាក់ទំនងរបស់អ្នក។ ការយល់ច្រឡំដែលមិនអាចដោះស្រាយបាន នឹងធ្វើឱ្យទំនាក់ទំនងរបស់អ្នកទាំងពីរនាក់កាន់តែជាប់គាំង និងឈានដល់ការបែកបាក់គ្នា។

2. ភាពស្មោះត្រង់ដៃគូមានឱ្យអ្នក មានដល់ទៅ ៩០% ឯណោះ

Screen Shot 2021 05 06 At 4.28.45 PM

សូមអបអរសាទរជាមួយនឹងជម្រើសមួយនេះរបស់អ្នក។ កាលពីពេលថ្មីៗនេះ ស្នេហារបស់អ្នកទាំងពីរ ពិតជាមានមនោសញ្ចេតនា និងងប់ងល់យ៉ាងខ្លាំង។ អ្នកហាក់ដូចជានៅម្នាក់ឯងក្នុងភ្នែករបស់គាត់។ មនុស្សម្នាក់ទៀតតែងតែយកចិត្តទុកដាក់ និងខ្វាយខ្វល់ចំពោះអ្នក ធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយរីករាយបំផុត។ អារម្មណ៍របស់អ្នកទាំងពីរចំពោះគ្នា ពិតជាគួរឱ្យច្រណែនណាស់។ ដូច្នេះរីករាយនឹងបច្ចុប្បន្ន និងផ្តល់ឱ្យគ្នាទៅវិញទៅមកនូវសេចក្តីស្រឡាញ់ដ៏ស្មោះ។

3. ភាពស្មោះត្រង់ដៃគូមានឱ្យអ្នក ៧០%

Screen Shot 2021 05 06 At 4.28.50 PM

អ្នកមានកន្លែងសំខាន់មួយនៅក្នុងបេះដូងរបស់បុគ្គលនោះ។ ភាគីម្ខាងទៀតតែងតែគោរពរាល់ការសម្រេចចិត្តរបស់អ្នក។ មិនថាអ្នកប្រព្រឹត្ដយ៉ាងណាចំពោះស្នាមញញឹមរបស់អ្នក ពួកគេនៅតែស្រឡាញ់អ្នកដោយស្មោះ។ សំណាងអ្នកមានអ្នកដែលស្រលាញ់អ្នកខ្លាំងណាស់។

ទោះយ៉ាងណា អ្នកព្រួយបារម្ភថាថ្ងៃណាមួយពួកគេនឹងផ្លាស់ប្តូរ ហើយអ្នកលែងជាភាពសំខាន់របស់មនុស្សនោះទៀតហើយ។ តាមពិតអ្នកមិនចាំបាច់គិតច្រើនពេកទេ ហើយក៏មិនគួររំពឹងច្រើនពេកពីមនុស្សម្នាក់ទៀតដែរ។ ផ្តោតលើខ្លួនអ្នក និងទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក។ គ្រាន់តែដឹងថាអ្នកទាំងពីរសប្បាយចិត្តជាមួយគ្នា ប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយ។

4. ភាពស្មោះត្រង់ដៃគូមានឱ្យអ្នក មានត្រឹមតែ ៣០%តែប៉ុណ្ណោះ

Screen Shot 2021 05 06 At 4.28.54 PM

ថ្មីៗនេះអ្នកទាំងពីរទើបតែជួបប្រទះជម្លោះ និងសង្គ្រាមត្រជាក់ជាមួយគ្នា។ រវាងអ្នក និងដៃគូរបស់អ្នកមានបញ្ហា និងជម្លោះជាច្រើនដែលបានបង្កើតឡើងជាយូរមកហើយដែលនៅតែមិនទាន់ដោះស្រាយ។ នេះធ្វើឱ្យទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែតានតឹង និងហត់នឿយ។ អ្នកមានអារម្មណ៍តានតឹងដោយសារមនុស្សម្នាក់នោះហាក់ដូចជាមិនយល់ពីអ្នក។

ភាគីម្ខាងទៀតក៏មានការភ័យខ្លាចយ៉ាងខ្លាំងដែរ ថាជម្លោះរវាងអ្នកទាំងពីរនឹងកើតឡើងម្តងហើយម្តងទៀត ដែលបណ្តាលឱ្យអ្នកទាំងពីរឈ្លោះប្រកែកគ្នាកាន់តែខ្លាំង អាចនឹងឈានដល់ការបែកបាក់គ្នាទៀតផង។ ប្រសិនបើអ្នកពិតជាចង់ប្រកាន់ខ្ជាប់នូវសេចក្តីស្នេហានេះ សូមកុំព្រងើយកន្តើយនឹងអារម្មណ៍របស់ដៃគូ និងខ្លួនអ្នកខ្លាំងពេក សូមរកពេលវេលាត្រឹមត្រូវដើម្បីនិយាយជាមួយមនុស្សម្នាក់នោះ ដោយយកចិត្តទុកដាក់ និងស្មោះត្រង់៕

ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok