ជ្រើសរើសកូនសោទិព្វមួយ ដើម្បីចាក់មើលពីអាយុកាលនៃជីវិតរបស់អ្នក ថាតើអ្នកអាចរស់នៅបានដល់អាយុប៉ុន្មាន?
1. កូនសោទិព្វទី 1
អាយុកាលរបស់អ្នកអាចដល់ អាយុ៦៥-៧២ ឆ្នាំ។ អ្នកជាមនុស្សសាមញ្ញម្នាក់ មិនមែនជាមនុស្សគិតខ្វាយខ្វល់ច្រើនឡើយ។ អ្នកធ្វើការដោយគ្មានគោលការណ៍ ហើយតែងតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិន។ នៅពេលដែលមនុស្សម្នាក់ទៀតមិនបានទទួលបាននូវតម្លៃនៃការប្រើប្រាស់ដែលរំពឹងទុក នោះអ្នកនឹងងាកទៅរកពួកគេដោយគ្មានមេត្តា ហើយថែមទាំងវាយប្រហារពួកគេទៀតផង។ អ្នកត្រូវបានគេចចេញពីមនុស្សដោយសារតែភាពអាត្មានិយមរបស់អ្នក។
2. កូនសោទិព្វទី 2
គេបានព្យាករណ៍ថា អ្នកអាចរស់នៅបានរហូតដល់អាយុ ៨០ ឆ្នាំ។ អាយុកាលរបស់អ្នកខ្ពស់ណាស់។ នៅពេលនោះមិត្តភក្តិអាយុដូចគ្នាភាគច្រើនរបស់អ្នក បានស្លាប់បាត់អស់ហើយ។ អ្នកពិតជាឱ្យតម្លៃទៅលើសុខភាពរបស់អ្នក រស់នៅក្នុងជីវិតដែលមានសុខភាពល្អ ដូច្នេះអ្នករស់នៅបានយូរ។
3. កូនសោទិព្វទី 3
គេបានព្យាករណ៍ថា អ្នកអាចរស់នៅរហូតដល់អាយុ ១០១ ឆ្នាំនៅក្នុងជីវិតនេះ។ អាចនិយាយបានថា អ្នកមានអាយុវែងណាស់។ អ្នកជាមនុស្សដែលមានសុខភាពល្អអនុវត្តរបបអាហារមានសុខភាពល្អ ហាត់ប្រាណក្នុងកម្រិតមធ្យម។ ដូច្នេះអ្នកអាចរស់នៅបានយូរបំផុត។
4. កូនសោទិព្វទី 4
អាយុកាលរបស់អ្នកត្រូវបានព្យាករណ៍ថាមានអាយុចន្លោះពី ៨១-៨៨ ឆ្នាំ។ អ្នកអាចបត់បែនបាននៅខាងក្នុង មានផែនការ និងដឹងពីរបៀបថែរក្សា និងការពារខ្លួនឯង។ អ្នកគោរពយោបល់របស់អ្នកដទៃយ៉ាងពេញលេញ ហើយចេះប្រព្រឹត្ដខ្លួនបានយ៉ាងល្អជានិច្ច។ នៅក្នុងរឿងស្នេហា អ្នកមានសំណាងដែលមានគូស្មោះត្រង់។ ស្នេហាទាំងពីរនៅជាប់គ្នារហូតដល់ចប់៕
ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok