តើគូស្នេហ៍របស់អ្នក អាចផ្លាស់ប្ដូរការងារដើម្បីអ្នកដែរទេ?

ដើមឈើដែលអ្នកបានជ្រើសរើស នឹងបង្ហាញពីគំនិតរបស់ដៃគូអ្នក តើគាត់អាចផ្លាស់ប្ដូរការងារដើម្បីអ្នកដែរទេ?

1. ដើមឈើទី 1

Screen Shot 2021 05 06 At 3.01.25 PM

ដៃគូរបស់អ្នក ប្រាកដជាផ្លាស់ប្តូរការងារសម្រាប់អ្នក ព្រោះសម្រាប់គាត់ អ្នកគឺសំខាន់ជាងគេ ហើយការងារស្ថិតនៅលំដាប់លេខរៀងទី ២ ។ គាត់តែងតែនិយាយថា អ្នកជាអាទិភាពកំពូលក្នុងស្ថានភាពណាមួយ ហើយការងារគ្រាន់តែត្រូវការសមត្ថភាព និងឆន្ទៈខិតខំប្រឹងប្រែង ពួកគេនឹងអាចរកការងារល្អនៅកន្លែងណាក៏បាន។

2. ដើមឈើទី 2

Screen Shot 2021 05 06 At 3.01.29 PM

ឱកាស គឺដៃគូរបស់អ្នកនឹងផ្លាស់ប្តូរការងារសម្រាប់អ្នក។ តាមទស្សនៈរបស់មនុស្សនោះ អ្នកកាន់តែសំខាន់ ហើយអ្នកអាចរកការងារធ្វើគ្រប់ទីកន្លែងដែលអ្នកអាចធ្វើបាន ដរាបណាអ្នកមានសមត្ថភាព។ ទោះបីជាពួកគេមានភាពស្ទាក់ស្ទើរបន្តិច ដោយសារស្ថានភាពទូទៅក៏ដោយ ក៏មនុស្សនោះសុខចិត្តលះបង់ផលប្រយោជន៍របស់ខ្លួនដើម្បីជាប្រយោជន៍ដល់គោលដៅទៅវិញទៅមក។

3. ដើមឈើទី 3

Screen Shot 2021 05 06 At 3.01.34 PM

ដៃគូរបស់អ្នក នឹងមិនលាឈប់ពីការងាររបស់គាត់សម្រាប់អ្នកទេ។ ផែនការដែលដៃគូរបស់អ្នកផ្តល់ជូន គឺថាពួកគេទាំងពីរនឹងធ្វើការ និងស្វែងរកឱកាស។ មានតែពេលគាត់រកការងារបានត្រឹមត្រូវ គាត់បោះបង់ការងារបច្ចុប្បន្នចោល។ ដៃគូរបស់អ្នកតែងតែគិតថាលុយក៏សំខាន់ណាស់សម្រាប់គ្រួសារដែរ ប្រាក់មិនអាចយកជាការបានឡើយ។

4. ដើមឈើទី 4

Screen Shot 2021 05 06 At 3.01.37 PM

ការផ្លាស់ប្តូរការងារសម្រាប់អ្នក ពិតជាមិនអាចទៅរួចទេសម្រាប់គូស្នេហ៍របស់អ្នក។ ផ្ទុយទៅវិញ គាត់ ឬនាងនឹងបន្តលើកទឹកចិត្តអ្នកឱ្យលះបង់ ពីព្រោះពួកគេគិតថាការងាររបស់អ្នកកាន់តែមានជោគជ័យ ទោះបីជាប្រាក់ខែប្រហែលជាមិនខ្ពស់ដូចអ្នក ឥឡូវនេះក៏ដោយ ប៉ុន្តែមានអនាគតភ្លឺស្វាង។ តាមពិតទាំងអស់នេះ គ្រាន់តែជាលេសប៉ុណ្ណោះ។ តាមពិតបុគ្គលនោះពិតជាអាត្មានិយម គិតតែពីខ្លួនឯង ហើយមិនឱ្យតម្លៃលើទំនាក់ទំនងជាមួយអ្នកនោះឡើយ៕

ប្រភព ៖ Emdep / ប្រែសម្រួល ៖ knongsrok