ជ្រើសរើសបន្ទប់គេងមួយ ដើម្បីទទួលបានសារមួយដ៏មានអត្ថន័យសម្រាប់អ្នក!
1. បន្ទប់គេងទី 1
អ្នកគួរតែផ្លាស់ប្ដូរនូវទម្លាប់របស់អ្នក។ អ្នកគឺជាមនុស្សល្អស្រាប់ហើយ ហើយមនុស្សផ្សេងទៀត ក៏ចូលចិត្តអ្នកផងដែរខ។ ដូច្នេះអ្នកមិនគួរព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផ្គាប់ចិត្តអ្នកណាពេកនោះឡើយ សំខាន់គ្រាន់តែយល់ថាអ្នកបានធ្វើល្អ ហើយមិនប៉ះពាល់ដល់អ្នកណា ប៉ុណ្ណឹងអស្ចារ្យហើយ។
2. បន្ទប់គេងទី 2
អ្នកគួរតែកែប្រែទម្លាប់ស្មោះត្រង់ជ្រុលជាមួយអ្នកដទៃ។ ចង់ធ្វើជាមនុស្សល្អ គឺគួរតែធ្វើល្អចំពោះមនុស្សជុំវិញខ្លួន តែមិនត្រូវត្រង់ រហូតដល់តែងតែនិយាយរឿងអាថ៌កំបាំងខ្លួនឯង ប្រាប់អ្នកដទៃពេកនោះទេ ត្រូវដឹងថា ទោះអ្នកត្រង់នឹងគេប៉ុនណា ក៏មិនមែនមានន័យថា គេល្អ ស្មោះត្រង់នឹងអ្នកដូចគ្នានោះឡើយ។
3. បន្ទប់គេងទី 3
ទម្លាប់ដែលអ្នកគួរកែប្រែ គឺកុំព្យាយាមតាមផ្គាប់ ឬតាមទ្រគេពេក។ កុំបណ្ដោយឱ្យអ្នកដទៃ មកគ្រប់ដណ្ដប់ ឬដឹកនាំជីវិតរបស់អ្នកឱ្យសោះ ការដែលអ្នកចេះតែតាមទ្រ ផ្គាប់ផ្គន់គេ គឺមានន័យថា អ្នកកំពុងតែបណ្ដោយឱ្យអ្នកដទៃ មកត្រួតត្រា បញ្ជាលើក្បាលអ្នកហើយ។
4. បន្ទប់គេងទី 4
ទម្លាប់ដែលអ្នកគួរតែកែប្រែ គឺការធ្វើការហួសកម្លាំង មិនមានពេលសម្រាកឱ្យបានគ្រប់គ្រាន់។ អ្នកជាកម្មករឧស្សាហ៍ព្យាយាមយ៉ាងខ្លាំង ហើយនេះគឺជាគុណសម្បត្តិមួយរបស់អ្នក ប៉ុន្តែអ្នកគួរតែចំណាយពេលច្រើនជាមួយខ្លួនអ្នក និងតម្រូវការរបស់អ្នក ហើយរីករាយនឹងជីវិត ឆ្លៀតពេលខ្លះ ដើម្បីសម្រាកឱ្យបានធូរស្រាលពីបញ្ហាផង។
5. បន្ទប់គេងទី 5
ទម្លាប់ដែលអ្នកគួរតែកែប្រែ គឺការគិតខ្វល់ពីអ្នកដទៃច្រើនជាងខ្លួនឯង។ អ្នកតែងតែចំណាយពេលសម្រាប់អ្នកដទៃ យកខ្លួនរ៉ាប់រងកិច្ចការជំនួសគេជានិច្ច។ អ្នកតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យអ្នកដទៃសប្បាយចិត្ត ប៉ុន្តែតាមពិតទៅ អ្នកត្រូវដឹងថា ក្នុងខណៈពេលនេះ អ្នកដែលត្រូវគិត និងត្រូវការសុភមង្គលបំផុតគឺមិនមែនមនុស្សក្បែរខ្លួនអ្នកទេ គឺជាអ្នកខ្លួនឯងនេះហើយ។
6. បន្ទប់គេងទី 6
អ្នកគឺជាមនុស្សដែលមានចិត្តល្អ និងចេះពិចារណា។ តែទម្លាប់ដែលអ្នកគួរតែផ្លាស់ប្ដូរនោះគឺ កុំទុកខ្លួនឯងចោលញយដងពេក រៀនក្រឡេកមើលខ្លួនឯងឱ្យបានច្រើនផង ធ្វើអ្វីដើម្បីខ្លួនឯងខ្លះទៅ ដូចជាទិញរបស់ដែលខ្លួនឯងចង់បាន ទៅកន្លែងដែលខ្លួនឯងចង់ទៅ ញុំាអ្វីដែលខ្លួនឯងចង់ញុំា ប៉ុណ្ណឹង ក៏ទុកថាអ្នកចេះមើលថែ និងស្រឡាញ់ខ្លួនឯងហើយ៕
ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok