តាមរយៈកាតមួយសន្លឹកដែលអ្នកបានជ្រើសរើស វានឹងបង្ហាញឱ្យឃើញអំពីរឿងដែលអ្នកពិបាកនឹងទទួលយកនៅក្នុងជីវិតនេះ។
1. សន្លឹកកាតទី 1
ខាងក្រៅមិនថាអវិជ្ជមាន ឬកើតមានការសង្ស័យ អ្នកដទៃគិតពីអ្នកយ៉ាងណាក៏ដោយ អ្នកនឹងមិនដែលសោកសៅ ឬគិតអ្វីច្រើនផ្ដេសផ្ដាសឡើយ។ ផ្ទុយទៅវិញ អ្នកនឹងជម្រុញទឹកចិត្តអ្នកឱ្យបង្ហាញខ្លួនអ្នកចំពោះពួកគេ។ ប៉ុន្តែប្រសិនបើសមាជិកគ្រួសាររបស់អ្នកមិនទុកចិត្ត ឬរារាំងអ្នក វានឹងពិបាកសម្រាប់អ្នកក្នុងការទទួលយកវា។ ដូច្នេះអ្នកអាចនឹងងាយបោះបង់ និងបាត់បង់ទំនុកចិត្ត។
2. សន្លឹកកាតទី 2
នៅក្នុងរឿងស្នេហា អ្នកគឺជាមនុស្សស្មោះត្រង់បំផុត។ ចំពោះមនុស្សដែលអ្នកស្រលាញ់ អ្នកព្រមលះបង់អ្វីទាំងអស់ដែលអ្នកមាន ដោយសុខចិត្តបំពេញរាល់សេចក្តីប្រាថ្នារបស់ភាគីម្ខាងទៀត។ នោះហើយជាមូលហេតុដែលអ្នកគិតថា មនុស្សម្នាក់ទៀតត្រូវតែស្រឡាញ់អ្នកឱ្យអស់ពីចិត្ត។ ប្រសិនបើអ្នករកឃើញគូស្នេហ៍របស់អ្នក ក្បត់ចិត្តអ្នកតែបន្តិច អ្នកនឹងធ្លាក់ចូលទៅក្នុងការបែកបាក់ហើយចង់ធ្វើឱ្យអ្វីៗអាចទៅរួច។
3. សន្លឹកកាតទី 3
មានអាជីពជោគជ័យ គឺជាបំណងប្រាថ្នាធំបំផុតនៅក្នុងជីវិតរបស់អ្នក វាមិនមែនជាការនិយាយបំភ្លើសទេ ដែលនិយាយថា អ្នកអាចលះបង់អ្វីៗគ្រប់យ៉ាងដើម្បីវា។ សន្មតថាផ្លូវនៃកម្មផលជួបនូវកំហុសបន្តិចបន្តួច តាមរយៈក្រសែភ្នែករបស់អ្នក វានឹងប្រែទៅជាបរាជ័យធំក្នុងជិវិត។ ដោយសារតែអ្នកមិនអនុញ្ញាតឱ្យមានកំហុសកើតឡើង អ្វីគ្រប់យ៉ាងត្រូវតែរលូន និងល្អបំផុតយោងទៅតាមការគិតរបស់អ្នក។
4. សន្លឹកកាតទី 4
សម្រាប់មិត្តភក្តិដែលអ្នកគិតថាជិតស្និទ្ធ និងគួរឱ្យទុកចិត្ត អ្នកតែងតែមានឆន្ទៈជួយពួកគេ តែងតែធ្វើឱ្យពួកគេមានស្នាមញញឹម និងភាពរីករាយ។ ដោយសារតែអារម្មណ៍ដ៏ស្មោះ នោះអ្នកមិនអាចទទួលយកបានឡើយ ប្រសិនបើអ្នកត្រូវបានក្បត់ដោយពួកគេ ឬត្រូវបានប្រើសម្រាប់បុព្វហេតុអាក្រក់ណាមួយ។ ដោយគិតថាជំនឿរបស់អ្នកគ្មានអ្វីនៅក្នុងភ្នែករបស់ពួកគេ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ឈឺចាប់ និងអស់សង្ឃឹមខ្លាំងក្នុងទំនាក់ទំនងមិត្តភាព៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok