រហូតមកដល់ពេលនេះក្រុមហ៊ុនបានឧបត្ថម្ភនូវ ផលិតផលចំណីអាហារនិងផលិតផលអនាម័យផ្ទាល់របស់ក្រុមហ៊ុន និងឧបករណ៍ជំនួយផ្លូវដង្ហើម គិតជាទឹកប្រាក់ប្រមាណ ៥២០ លានរៀល ឬ ១៣០០០០ដុល្លារអាមេរិកទៅដល់ស្ថាបន័ផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃជំងឺកូវីដ-១៩។
ភ្នំពេញ ថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២១ - ក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា) លីមីតធីត បន្តជួយឧបត្ថម្ភផលិតផលរបស់ខ្លួនឆ្លើយតបទៅនឹងជំងឺកូវីដ-១៩នៅ កម្ពុជាតាមរយៈការឧបត្ថម្ភ ផលិតផលចំណីអាហារនិងផលិតផលអនាម័យចាំបាច់ដល់រដ្ឋបាលខណ្ឌទាំង ១៤ក្នុងរាជធានីភ្នំពេញ និងសាលាខេត្តកណ្តាល។
លោក លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជានិងឡាវ បានមានប្រសាសន៍ថា “បន្ទាប់ពីមានរលកនៃការឆ្លងសហគមន៍នៃជំងឺកូវីដ-១៩ជាច្រើន វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនដើម្បីរក្សាអោយបាននូវសុខភាពល្អ និងអនុវត្តនូវវិធានការអនាម័យផ្ទាល់ខ្លួនក្នុងការជួយគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតនេះ។
ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្រុមហ៊ុនបានឧបត្ថម្ភដល់ស្ថាប័ននិងសហគមន៍ផ្សេងៗគ្នានៅក្នុងប្រទេសដោយផ្តល់នូវផលិតផលចំណីអាហារនិងផលិតផលអនាម័យចាំបាច់របស់ក្រុមហ៊ុនផ្ទាល់តាំងពីដើមឆ្នាំមុនមកម្លេះ។ នៅដើមសប្តាហ៍នេះក្រុមហ៊ុនបន្តឧបត្ថម្ភនូវផលិតផលចំណីអាហារនិងផលិតអនាម័យចាំបាច់ ទៅកាន់រដ្ឋបាលខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញនិងសាលាខេត្តកណ្តាល។
រហូតមកដល់ពេលនេះក្រុមហ៊ុនបានឧបត្ថម្ភនូវផលិតផលចំណីអាហារ និងផលិតផលអនាម័យផ្ទាល់របស់ក្រុមហ៊ុន និងឧបករណ៍ជំនួយផ្លូវដង្ហើមចំនួន១០គ្រឿងដែលគិតជាទឹកប្រាក់ប្រមាណ ៥២០ លានរៀល ឬ ១៣០០០០ដុល្លារអាមេរិក ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមានដូចជា ក្រសួងសុខាភិបាល បណ្តាក្រសួងផ្សេងៗ សមាគមន៍ក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។
ក្រុមហ៊ុនប្តេជ្ញាចិត្តនឹងបន្តកិច្ចសហការជាមួយស្ថាប័នផ្សេងៗដើម្បីជួយទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍” ។ ការឧបត្ថម្ភលើកនេះរបស់ក្រុមហ៊ុនយូនីលឹវើជូនដល់រដ្ឋបាលខណ្ឌទាំង ១៤ និងសាលាខេត្ត មានចំនួនសរុប ៤២៣០០ កញ្ចប់និងដប រូមមានផលិតផលចំណីអាហារនិងផលិតផលអនាម័យប្រើប្រាស់ចាំបាច់ដូចជា បបរគ្រឿងកំប៉ុងម៉ាកខ្នរ សាប៊ូលាងចានកម្ចាត់មេរោគម៉ាកសាន់ឡៃ ទឹកបាញ់កម្ចាត់មេរោគលើសម្ភារៈម៉ាកប្រូម៉ាក់ សាប៊ូដុសខ្លួនម៉ាកលុច្ស ជែលលាងដៃកម្ចាត់មេរោគម៉ាកវ៉ាសឺលីន ទឹកក្រអូបសំលៀកបំពាក់កម្ចាត់មេរោគម៉ាកខមហ្វត និងទឹកកម្ចាត់មេរោគលើឥដ្ឋ ម៉ាកសាន់ឡៃ ។
ក្រុមហ៊ុនយូនីលឹវើ បានខិតខំប្រឹងប្រែងក្នុងការគាំទ្ររាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផ្សេងទៀតចាប់តាំងពីមានការឆ្លងជំងឺកូវីដ-១៩ ត្រូវបានរកឃើញនៅក្នុងប្រទេស។
ក្រុមហ៊ុនយូនីលឹវើ បានចូលរួមចំណែកផ្តល់នូវផលិតផលចាំបាច់ប្រើបាស់ប្រចាំថ្ងៃចំនួន ៣ ០០០កញ្ចប់ រួមមានផលិតផលអនាម័យចាំបាច់ប្រើប្រាស់ ក្នុងផ្ទះ ផលិតផលអនាម័យផ្ទាល់ខ្លួន និងផលិតផលចំណីអាហារសម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលបានធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធ និងការពារប្រជាជនកម្ពុជាឱ្យមានសុវត្ថិភាពពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។
នៅខែមីនាឆ្នាំ២០២១ ក្រុមហ៊ុនយូនីលឹវើបានចូលរួមចំណែកផ្តល់ផលិតផលចាំបាច់ប្រើប្រាស់នៅក្នុងផ្ទះនិងផលិតផលអនាម័យផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនផ្ទាល់ចំនួន ៦៧៦៨ ដបនិងកញ្ចប់ ជូនដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ស.គ.យ.ក) អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងក្រសួងពាណិជ្ជកម្ម។
នៅខែធ្នូឆ្នាំ២០២០ ក្រុមហ៊ុនយូនីលឹវើបានចូលរួមចំណែកផ្តល់ផលិតផលអនាម័យចាំបាច់របស់ខ្លួនរូមមាន ជែលលាងដៃកម្ចាត់មេរោគម៉ាកវ៉ាសឺលីន សាប៊ូលាងចានកម្ចាត់មេរោគម៉ាកសាន់ឡៃ ទឹកបាញ់កម្ចាត់មេរោគលើសម្ភារៈម៉ាកប្រូម៉ាក់ និងសាប៊ូបោកសំលៀកបំពាក់ ម៉ាកវីសូ ជូនដល់សាលារាជធានីភ្នំពេញ។
កាលពីខែឧសភាឆ្នាំមុន ក្រុមហ៊ុនយូនីលឹវើបានបរិច្ចាគឧបករណ៏ជំនួយដង្ហើម ដែលដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលអ្នកជំងឺ ជាពិសេសអ្នកជំងឺកូរូណាធ្ងន់ធ្ងរ និងជួយពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការព្យាបាល ជួយសង្គ្រោះអាយុជីវិត និងគ្រប់គ្រងជំងឺរាតត្បាត។
នៅប្រទេសកម្ពុជា ក្រុមហ៊ុនយូនីលឹវើ មានចែកចាយ និងផ្គត់ផ្គង់នូវផលិតផលចំណីអាហារ និង ផលិតផលអនាម័យប្រើប្រាស់សំខាន់ៗរួមមាន ម្សៅស៊ុប ដុំស៊ុប បបរកំប៉ុង ការ៉េម ជែលលាងដៃសម្លាប់មេរោគ ស្ព្រៃបាញ់សម្លាប់មេរោគ និង សាប៊ូផ្សេងៗដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ សាប៊ូបោកសំលៀកបំពាក់ និងសាប៊ូលាងចាន ។ល។
ក្រុមហ៊ុនយូនីលឹវើ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ អនាម័យផ្ទាល់ខ្លួន ការលាងដៃឱ្យបានត្រឹមត្រូវ និង ផ្តល់នូវអាហារមានជីវជាតិក្នុងគ្រាលំបាកទាំងនេះហើយនឹងធានាអោយបាននូវការផ្គត់ផ្គង់ផលិតផលក្រុមហ៊ុនយូនីលឹវើជាបន្តបន្ទាប់។