តើមានអ្វីដែលអ្នកគួរតែធ្វើ មុននឹងដាច់ឆ្នាំ២០២១ខាងមុខនេះ?

តាមរយៈរូបភាពមួយដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីរឿងរ៉ាវដែលអ្នកគួរតែធ្វើក្នុងពេលនេះ មុននឹងឆ្នាំ២០២១ត្រូវបានបញ្ចប់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

1. រក្សាចិត្តឱ្យស្ងប់

Screen Shot 2021 04 30 At 4.44.11 PM

ដោយសារតែផលប៉ះពាល់នៃរោគរាតត្បាតក្នុងអំឡុងពេលនេះ អ្នកច្រើនតែមានអារម្មណ៍ធ្លាក់ទឹកចិត្ត ឆាប់ខឹង និងងាយមួម៉ៅយ៉ាងខ្លាំង។ ផែនការ និងគោលដៅអភិវឌ្ឍន៍ដែលបានសាងសង់កន្លងមក ឥឡូវវាក៏ដល់ពេលដែលអ្នកត្រូវរង់ចាំហើយ។

ដូច្នេះក្នុងពេលនេះ អ្វីដែលអ្នកគួរធ្វើ គឺរៀនធ្វើចិត្តឱ្យស្ងប់ ប្រហែលជាពិបាកខ្លាំងណាស់ក្នុងការធ្វើ ប៉ុន្តែនោះជាវិធីល្អបំផុត។ ផ្លាស់ប្តូរផែនការរបស់អ្នកឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង រហូតដល់ការរីករាលដាលបានបញ្ចប់អ្នកអាចត្រលប់ទៅគន្លងដើមវិញបានហើយ។

2. ការព្យាយាមមិនចុះចាញ់

Screen Shot 2021 04 30 At 4.44.16 PM

អ្នកជាមនុស្សដែលមានស្មារតីរឹងមាំ និងឆន្ទៈដែក បូករួមទាំងចិត្តល្អ និងស្មោះត្រង់។ ទិដ្ឋភាពក្នុងជីវិតរបស់អ្នកមិនទាន់មានរបកគំឃើញច្រើនប៉ុន្មានទេនៅពេលនេះ ប៉ុន្តែអ្នកនៅតែតស៊ូព្យាយាមខិតទៅជិតគោលដៅរបស់អ្នក។

ញើសហូររាល់តំណក់នីមួយៗ មានគំនិត និងតម្លៃជាក់លាក់វានឹងជ្រាបចូលក្នុងផ្លូវអនាគតរបស់អ្នក ជួយឱ្យអ្វីៗកាន់តែច្បាស់។ ដូច្នេះសូមជូនពរឱ្យអ្នកឆាប់ទទួលបាននូវអ្វីដែលអ្នកចង់បាន និងត្រូវបានកំណត់ក្នុងពេលខាងមុខឆាប់ៗនេះ។

3. ក្លាហាន

Screen Shot 2021 04 30 At 4.44.20 PM

មិនថាអ្នកធ្វើអ្វីក៏ដោយ អ្នកខ្លួនឯងត្រូវតែធ្វើជាម្ចាស់ ៨ ៩ ផ្នែកនៃជីវិតអ្នក ហើយត្រូវសកម្មនឹងគ្រប់យ៉ាងឱ្យបានល្អ។ ពេលខ្លះដោយសារតែអ្នកខ្លាចការបរាជ័យខ្លាំងពេក អ្នកខ្លាចបាត់បង់អ្វីៗទាំងអស់ដែលអ្នកមាន ប៉ុន្តែនោះជាមូលហេតុដែលអ្នកបានមើលរំលងឱកាសដ៏កម្រជាច្រើននៅក្នុងជីវិត។

ហេតុដូច្នេះហើយនៅសល់ប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២១ នេះ អ្នកគួរតែប្រើ “ ភាពក្លាហាន” ជាពាក្យគន្លឹះដើម្បីពង្រឹងស្មារតីអ្នកឱ្យបានល្អ។ អ្នកមិនខុសទេក្នុងការគិតដោយប្រុងប្រយ័ត្នមុនពេលអ្នកធ្វើសកម្មភាព ប៉ុន្តែពេលខ្លះយើងក៏ត្រូវប្រថុយប្រថានបន្តិច ទើបអាចសម្រេចកិច្ចការនានាបាន។

4. ផែនការអនាគត

Screen Shot 2021 04 30 At 4.44.24 PM

អ្នកគឺជាមនុស្សរីករាយ និងចូលចិត្តនិយាយត្រង់ ហើយអ្នកមានអារម្មណ៍មិនស្រួលនៅពេលអ្នកត្រូវបានចងភ្ជាប់ដោយអ្វីមួយ។ ទោះបីជាអ្នកមានលទ្ធភាពរកលុយបានល្អក៏ដោយ អ្នករស់នៅតែបច្ចុប្បន្នប៉ុណ្ណោះ ដោយរីករាយនឹងជីវិតរបស់អ្នកប្រកបដោយផាសុកភាព ហើយមិនដែលគិតពីផែនការអនាគតរបស់អ្នកទេ។

ដូច្នេះរោគរាតត្បាតកាលពីឆ្នាំមុន និងក្នុងអំឡុងពេលនេះ គឺជាសោកនាដកម្មមួយសម្រាប់អ្នក ហើយអ្វីៗនឹងក្លាយជាសម្ពាធនៅពេលអ្នកមិនមានគណនីសន្សំ។ បណ្តោះអាសន្ន សូមទាញយកអត្ថប្រយោជន៍ពីផែនការចំណាយសមរម្យសម្រាប់ខ្លួនអ្នក ហើយរៀបចំផែនការជាក់លាក់សម្រាប់កិច្ចការ ដើម្បីអនាគតថ្ងៃមុខរបស់អ្នកបានគាប់ប្រសើរ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok